ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិភពលោក​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង​ព្រោះតែ​ពុទ្ធសាសនា

4 ឆ្នាំ មុន

មហាជន​រស់នៅ​លើ​ពិភពលោក​នេះ​តែង​ឱ្យ​ងារ​ព្រះពុទ្ធ​សាសនា​ថា​ជា​សាសនា​សន្តិភាព សាសនា​និយម​សេចក្តី​ស្ងប់ សាសនា​សាន្តត្រាណ សាសនា​និព្វាន និង​ជា​សាសនា​ដែល​មិន​និយម​ប្រើ​ហិង្សា ។​ ទាំង​អស់នេះ​ជា​កិត្តិនាម​ដ៏​ស័ក្តិសម​បំផុត​ចំពោះ​សាសនា​មួយ​នេះ​តាម​រយៈ​ការ​ពន្យល់ បង្ហាត់ បង្ហាញ​ដល់​មហាជន​ឱ្យ​ស្គាល់​ពី​ផល​ដ៏​អាក្រក់​នៃ​ហិង្សា និង​ឱ្យ​ស្គាល់​ពី​ការ​សុខ​ចម្រើន​នៃ​អហិង្សា…

មហាជន​រស់នៅ​លើ​ពិភពលោក​នេះ​តែង​ឱ្យ​ងារ​ព្រះពុទ្ធ​សាសនា​ថា​ជា​សាសនា​សន្តិភាព សាសនា​និយម​សេចក្តី​ស្ងប់ សាសនា​សាន្តត្រាណ សាសនា​និព្វាន និង​ជា​សាសនា​ដែល​មិន​និយម​ប្រើ​ហិង្សា ។​

ទាំង​អស់នេះ​ជា​កិត្តិនាម​ដ៏​ស័ក្តិសម​បំផុត​ចំពោះ​សាសនា​មួយ​នេះ​តាម​រយៈ​ការ​ពន្យល់ បង្ហាត់ បង្ហាញ​ដល់​មហាជន​ឱ្យ​ស្គាល់​ពី​ផល​ដ៏​អាក្រក់​នៃ​ហិង្សា និង​ឱ្យ​ស្គាល់​ពី​ការ​សុខ​ចម្រើន​នៃ​អហិង្សា ហើយ​គេ​ក៏​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង ព្រោះតែ​ពុទ្ធសាសនា​ដែរ ។

លើស​ពី​នេះ​ព្រះពុទ្ធ​សាសនា​បាន​ជួយ​ដល់​សង្គម​ជាតិ​ច្រើន​ណាស់​តាម​រយៈ​ការ​អប់រំ​សីលធម៌ ចរិយា​ធម៌ សុជីវធម៌ ឱ្យ​មនុស្ស​មើលឃើញ​សេចក្តី​ល្អជា​និច្ច នោះ​ប្រទេស​នឹង​មាន​សុខ​សន្តិភាព ។