ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យមាឃបូជា​មាន​ហេតុការណ៍​សំខាន់​៥​យ៉ាង​កើតឡើង

7 ម៉ោង មុន

នៅ​ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​បាន​ប្រទាន​ឱវាទ​បាដិមោក្ខ​ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែល​ជា​វត្ត​ដំបូង​បង្អស់​ក្នុង​ព្រះពុទ្ធ​សាសនា​ក្នុង​ថ្ងៃ​នោះ មាន​ហេតុការណ៍​សំខាន់​៥​យ៉ាង​កើតឡើង​គឺ​៖ ១. ព្រះសង្ឃ​សមណៈ​ទូត ១.២៥០​អង្គ​ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បញ្ជូន​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ដើម្បី​ផ្សព្វផ្សាយ គោល​ធម៌​បាន​វិល​ត្រឡប់​មក​ចូល​គាល់​ព្រះ​អង្គ​វិញ​យ៉ាង​ព្រមព្រៀង​គ្នា ។ ២….

នៅ​ថ្ងៃ​មាឃបូជា​នេះ ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​បាន​ប្រទាន​ឱវាទ​បាដិមោក្ខ​ដល់​មហា​សង្ឃ​សន្និបាត​ក្នុង​វត្ត​វេឡុវ័ន ដែល​ជា​វត្ត​ដំបូង​បង្អស់​ក្នុង​ព្រះពុទ្ធ​សាសនា​ក្នុង​ថ្ងៃ​នោះ មាន​ហេតុការណ៍​សំខាន់​៥​យ៉ាង​កើតឡើង​គឺ​៖

១. ព្រះសង្ឃ​សមណៈ​ទូត ១.២៥០​អង្គ​ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បញ្ជូន​ទៅ​កាន់​តំបន់​ផ្សេង​ៗ​ដើម្បី​ផ្សព្វផ្សាយ គោល​ធម៌​បាន​វិល​ត្រឡប់​មក​ចូល​គាល់​ព្រះ​អង្គ​វិញ​យ៉ាង​ព្រមព្រៀង​គ្នា ។

២. ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជា​ឯ​ហិ​ភិក្ខុ ដែល​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​បំបួស​ឲ្យ​ដោយ​ផ្ទាល់​ដែល​ហៅ​ថា ឯ​ហិ​ភិក្ខុ​ឧបសម្បទា ។

៣. ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​ជា​ព្រះអរហន្ត​បាន​អភិញ្ញា​៦​គឺ សម្តែងឫទ្ធិ​បាន​, ត្រចៀក​ទិព្វ​, ភ្នែក​ទិព្វ​, កំណត់​ដឹងចិត្ត​អ្នក​ដទៃ​, បាន​រលឹកជាតិ​បាន និង​អស់​អាសវៈ​មក​ជួប​ប្រជុំ​គ្នា​ក្នុង​វត្ត​វេឡុវ័ន ដោយ​មិន​បាន​ណាត់គ្នា​ទុកជា​មុន ។

៤. ថ្ងៃ​ដែល​ព្រះសង្ឃ​ទាំងអស់​ជួប​ប្រជុំ​គ្នា​នោះ ត្រូវ​នឹង​ថ្ងៃពេញបូណ៌មី​ខែមាឃ ។

៥. ជា​ថ្ងៃ​ដែល​ព្រះ​អង្គ​ដាក់​អាយុសង្ខារ​នៅ​ចំពោះ​មុខ​មារ​មានចិត្ត​បាប ។

ហេតុការណ៍​ជួប​ប្រជុំ​គ្នា​ខាងលើ​នេះ ហៅ​ម្យ៉ាងទៀត​ថា​ចតុរង្គសន្និបាត​គឺ កិច្ចប្រជុំ​ប្រកបដោយ​អង្គ​៤ ។

ចតុរង្គសន្និបាត​នេះ​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​វត្ត​វេឡុវ័ន ក្នុង​ក្រុង​រាជគ្រឹះ​នៃ​មគធរដ្ឋ​របស់​ព្រះបាទ​ពិម្ពិសារ ក្រោយ​ពី​ព្រះសម្មាសម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ដឹង អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​កន្លង​ហើយ​បាន​៩​ខែ គឺ​មុន ព​.​ស​.៤៥​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ