រាជធានីភ្នំពេញ ៖ ជីវិតដែលរស់នៅមានសេចក្តីសុខស្ងប់ គឺជាជីវិតដែលរស់នៅស្គាល់សេចក្តីពិតក្នុងលោក គឺជាការស្គាល់នូវសច្ចធម៌ ដែលជាធម៌នៃព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ដឹង ។
បុគ្គលដែលរស់នៅប្រកបដោយសេចក្តីសុខ រមែងមិនប្រៀបធៀបខ្លួននឹងអ្នកណា រក្សាសីល មិនខ្វល់នឹងអ្វីទាំងអស់ ក្នុងលោកនេះ លើកលែងតែការកើតចាស់ ឈឺស្លាប់ អ្វីៗមិនសំខាន់ឡើយ ។
ជាក់ស្តែងមុននេះបន្តិច ព្រះអង្គ ជួន កក្កដា បានមានសង្ឃដីកានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គថា ៖ ជីវិតស្រស់បំព្រងរីកចម្រើនតាមពុទ្ធវិធី៥យ៉ាងៈ
១.សុខព្រោះបានធ្វើល្អៈ លះបង់អាក្រក់, ប្រព្រឹត្តតែអំពើល្អ, ប្រកបការងារត្រឹមត្រូវ ។ គោរពវិន័យ មិនបង្កទុក្ខទោសអោយខ្លួន និងអ្នកដទៃ ។
២.សុខព្រោះមានទ្រព្យៈ ឧស្សាហ៍ព្យាយាមរក , ចេះសន្សំសំចៃ , សេពគប់មិត្តល្អ ,ចិញ្ចឹមជីវិតត្រឹមត្រូវ ។
៣.សុខព្រោះមានភាពបរិបូណ៍គ្រប់យ៉ាងៈ មិនមានបំណុល, សល់ហូបគ្រប់គ្រាន់ , រោគមិនមាន , គ្មានចិត្តក្តៅក្រហាយ ។
៤.រស់នៅជាសុខៈ មានចិត្តរីករាយ, សម្តីពិរោះ , សង្គ្រោះគ្រប់គ្នា , ឭកពារសមរម្យ ។
៥. សុខទាំងកាយសប្បាយទាំងចិត្តៈ ត្រូវស្រលាញ់គ្នា , ត្រូវជួយសង្គ្រោះគ្នា ,មិនច្រណែនគ្នា ,មិនបៀតបៀនគ្នា ៕
ចែករំលែកព័តមាននេះ