អាសូរ​! ប្តី​ក៏​បាន​បាក់ជើង​ខាងស្តាំ ឯ​ប្រពន្ធ​បាក់ជើង​ខាងស្ដាំ​ដែរ និង​បែកក្បាល​ទៀត


រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​របួសធ្ងន់​៣​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​711​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមិថុនា​នេះ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​កែង​ផ្លូវ​ច្រកចូល​សាលា​សុវណ្ណ​ភូមិ ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន ។

បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1K-0170 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​រង​របួសធ្ងន់​បែកក្បាល​ខាងក្រោយ ។ ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-2009 បើកបរ​ដោយ​បុរស​ជា​ប្តី​ប្រពន្ធ​២​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច​រង​របួសធ្ងន់ ទាំង​២​នាក់ ដែល​ប្តី​បាក់ជើង​ខាងស្ដាំ ចំណែក​ប្រពន្ធ​បាក់ជើង​ខាងស្តាំ និង​បែកក្បាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ប្ដី​ប្រពន្ធ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៤ បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​បុរស​ជា​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ពី​កើត​ទៅ​លិច បន្ទាប់​មក​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៨ ពណ៌​ខ្មៅ បើកបរ​ដោយ​បុរស​ម្នាក់​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​ម៉ូតូ​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ចំ​ជើង បណ្តាល​អោយ​ដួល​រង​របួសធ្ងន់​ទាំង​៣​នាក់​យ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់​មក​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព ៧១១​បាន​មក​ដឹក​ជន​រង​គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​មក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ