តុលាការ​ឱ្យ​និយាយ​៥នាទី ស្រាប់តែអតីត​ប្រធានាធិបតី​​​​​​ដួលក្នុង​ទ្រុង​ឃុំឃាំង​


ប្រទេស​អេ​ហ្ស៊ីប  ៖ អតីត​ប្រធានាធិបតី​អេ​ហ្ស៊ី​បម​ក​ពី​ក្រុម​បងប្អូន​អុី​ស្លា​ម លោក​ម៉ូ​ហា​ម៉េ​ដ​ម័​រស៊ីអាយុ​៦៧​ឆ្នាំ បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​១៧​ មិថុនា ក្រោយ​ពី​បើក​សវនាការ​នៅ​មុខ​តុលាការ​មួយ​នៃ​ទីក្រុង​គែរ ជិត​៦​ឆ្នាំ​ក្រោយ​ការ​កម្ចាត់​លោក ចេញពី​តំណែង ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន លោក​អាប់​ដែល​ហ្វា​តា​ហ៍​អាល់​ស៊ីសស៊ី ដែល​កាលនោះ​ជា​ប្រមុខ​យោធា​។

អគ្គ​អយ្យការ​អេ​ហ្ស៊ី​ប​ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា តុលាការ​ផ្ដល់​ឱកាស​ឲ្យ​លោក​ម័​រស៊ី​និយាយ​៥​នាទី​។ ពេល​នោះ​លោក​ក៏​ដួល​ក្នុង​ទ្រុង​ឃុំឃាំង ហើយ​លោក​ត្រូវ​បញ្ជូន​ភា្ល​ម​ៗ​ទៅ​មន្ទីរពេទ្យ រួច​លោក​ក៏​ទទួលមរណភាព​នៅ​ទីនោះ​។ យោង​តាម​ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប​ថា លោក​ម័​រស៊ី​បាន​ស្លាប់​ដោយ​គាំង​បេះដូង​។

អតីត​ប្រធានាធិបតី​រូប​នោះ​ជាប់​ឃុំឃាំង​ចាប់តាំងពី​ខែកក្កដា​ឆ្នាំ​២០១៣​មក កាលពី​ថ្ងៃ​ទី​១៧​មិថុនា​ត្រូវ​នាំ​មក​កាន់​តុលាការ​។ មេធាវី​ម្នាក់​របស់​លោក​និយាយ​ថា យើង​មិន​ទាំង​អាច​បានឃើញ​លោក​នៅ​តុលាការ​ផង ដោយសារ​របាំង​កញ្ចក់​ការពារ​គ្រាប់​។ ប៉ុន្តែ​បណ្ដា​អ្នក​ជាប់​ឃុំឃាំង​ឯទៀត​ៗ​បាន​ផ្ដល់​សញ្ញា​ថា ជីពចរ​លោក​លែង​មាន​ទៅ​ហើយ​។

ទាំង​មេធាវី​ទាំង​សាច់ញាតិ​គ្រួសារ​របស់​អតីត​ប្រធានាធិបតី​រូប​នោះ​មិន​ទាំង​ត្រូវ​បាន​គេ​ប្រាប់​ថា តើ​បញ្ជូន​លោក​ទៅ​មន្ទីរពេទ្យ​ណា​ផង​។ តាម​មេធាវី​រូប​នោះ​ថា សព​របស់​លោក​ម័​រសី​ុ​នឹង​បញ្ចុះ​នៅ​MEDINAT NASR ជា​សង្កាត់​មួយ​នា​ភាគ​ខាងកើត​ក្រុង​គែរ តែ​គេ​ពុំ​ដឹង​ថា​នា​ពេល​ណា​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ