ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងស៊ើប និងស្វែងរកអ្នកណា​ដែល​ដុត​ម៉ូតូ​ចោល​​ទាំង​​​កណ្តាល​យប់នេះ

4 ឆ្នាំ មុន
  • បាត់ដំបង

​​​ខេត្តបាត់ដំបង ​៖ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ចំពោះ​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ដុត​បំផ្លាញ​ចោល​ នៅ​លើ​ថ្នល់ជាតិ​លេខ​៥៧ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ មិថុនា ត្រង់​ចំណុច​ផ្លូវបំបែក​ទៅ​កាន់​តំបន់​ទេសចរ​ណ៍អាង​កំពីងពួយ ស្ថិត​ក្នុងភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ…

​​​ខេត្តបាត់ដំបង ​៖ កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ចំពោះ​ម៉ូតូ​មួយ​គ្រឿង​ដែល​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ដុត​បំផ្លាញ​ចោល​ នៅ​លើ​ថ្នល់ជាតិ​លេខ​៥៧ កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៧ មិថុនា ត្រង់​ចំណុច​ផ្លូវបំបែក​ទៅ​កាន់​តំបន់​ទេសចរ​ណ៍អាង​កំពីងពួយ ស្ថិត​ក្នុងភូមិ​សំណាញ់ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។ នេះ​បើ​តាម​ប្រសា​ស​ន៍​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត ។

​ម៉ូតូ​ម៉ា​កវី​វ៉ា​មួយ​គ្រឿង ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ដុត​បំផ្លាញ​ចោល ដោយ​យើង​មិន​ទាន់​ដឹង​ពី​មូលហេតុ ហើយ​ក៏​មិន​ទាន់​ដឹង​អំពី​ហេតុផល​នៅឡើយ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា តែ​កម្លាំង​ការិយាល័យ​ជំនាញ និង​កម្លាំង​មូលដ្ឋាន​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ហើយ​។

​គេ​មិន​ទាន់​ដឹង​ពី​ប្រភព​ច្បាស់លាស់ នៃ​រឿង​ដុត​ម៉ូតូ​ដែល​បង្ក​ឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ទេ តែ​ករណី​នេះ​បាន​កើតឡើង ក្រោយ​ពេល​ពួកក្មេង​ទំនើង​មួយ​ក្រុម ដែល​រស់នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ បាន​ដេញ​កាប់​គ្នា​យ៉ាង​ឃោ​ឃៅ នៅ​ក្នុង​ក្រុង​បាត់ដំបង រហូត​មាន​របួស​ស្នាម​ទៀត​ផង​។​

​លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រោយ​កើតហេតុ​បក្សពួក​ក្រុម​នេះ​ខ្លះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ខ្លះ​ទៀត​បាន​ជិះ​ម៉ូតូ​ទៅ​កាន់​លុះ​នៅ​ឋាន​ទាំង​កណ្ដាល​យប់​តាម​ផ្លូវជាតិ​លេខ​៥៧ (​ឆ្លងកាត់​កន្លែង​កើតហេតុ​)​។ ដូច្នេះ​ហើយ ទើ​ម​យើង​មានការ​សង្ស័យ​ក្រែង​ក្រុម​ជន​ទំនើង​ដេញ​កាប់​គ្នា​រត់​ចោល​ម៉ូតូ ហើយ​ត្រូវ​ភាគី​ម្ខាង​ដុត​បំផ្លាញ​ចោល​។

​បើ​តាម​សាក្សី​បាន​និយាយ​ថា គេ​បានឃើញ​ម៉ូតូ​នោះ​ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​នៅ​ក្បែរ​ថ្នល់ តែ​គេ​មិនឃើញ​មាន​មនុស្ស​ ឬ​ម្ចាស់​ម៉ូតូ​នៅ​ទីនោះ​ទេ​។ ប៉ុន្តែ​ប្រភព​នេះ​បាន​ប្រាប់​ថា ដំបូង​គេ​បានឮ​សំឡេង​មនុស្ស​ប្រកែក​គ្នា​មួយ​ប្រាវ​ដែរ តែ​គ្មាន​អ្នក​ណា​ចាប់​អារ​ម្ម​ណ៍ចេញ​មើល​ទេ ព្រោះ​យប់​ជ​ញ​រៅ​ទៅ​ហើយ​។ ប៉ុន្តែ​ក្រោយ​ពី​ស្ងាត់​មាត់​មនុស្ស ហ់ើយ​បែរជា​ឃើញ​អគ្គី​ភ័យ​កើតឡើង ទើប​អ្នក​នៅ​ក្បែរ​នោះ​ចេញ​ទៅ​មើល ក៏​ឃើញ​ភ្លើង​កំពុង​ឆេះ​ម៉ូតូ តែ​មិនឃើញ​មាន​មនុស្ស​ទេ​។

​ជុំវិញ​ករណី​ជន​មិន​ស្គាល់​មុខ​ដុត​ម៉ូតូ​ចោល​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​មាន​មន្ទិល​ជា​ច្រើន​ពី​មហាជន ថែមទាំង​ បាន​លើក​ហេតុ​តាម​ការ​យល់​ឃើញ​ផ្សេង​គ្នា​។ មតិ​ខ្លះ​ហាក់​បាន​ឯកភាព​តាម​អំណាស់អំណាង​របស់​លោក​ស្នងការ​រង​ខេត្ត ទាក់ទង​នឹង​ក្រុម​ក្មេង​ទំនើង​ដេញ​កាប់​គ្នា ហើយ​ដុត​ម៉ូតូ​ចោល តែ​មតិ​ខ្លះ​ហាក់​បង្ហាញ​មន្ទិល​ផ្ទុយ​ពី​នេះ ដោយ​និយាយ​ថា ម៉ូតូ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​ដុត​បំផ្លាញ​ចោល​ទាំង​កណ្ដាល​អធ្រា​ត្រ​នោះ អាច​ពាក់ព័ន្ធ​នឹង​ក្រុម​ចោរលួច​ឬ​ចោរប្លន់ ដែល​ជិះ​រត់គេច​ពី​កន្លែង​ណា​ផ្សេង​ក៏​អាច​ថាបាន លុះ​ទាល់ច្រក​ក៏​ដុត​បំផ្លាញ​ចោល​ដើម្បី​បំបាត់ភស្ដុតាង​។ (សម្រួលដោយ៖ ស្រីណា)

​​

អត្ថបទសរសេរ ដោយ