មិនថាស្ថិតនៅទីណា កន្លែងណា ក្តៅ ឬរងាយ៉ាងណា ព្រះសម្ពុទ្ធតែងបំពេញការងារស្នូលដែលហៅថាពុទ្ធកិច្ចទាំង៥របស់ព្រះអង្គមិនដែលខកខានម្តងណាឡើយ ។
នេះក៏ព្រោះតែដើម្បីជាប្រយោជន៍ដល់សព្វសត្វទាំងអស់ក្នុងលោក មិនមែនដើម្បីប្រយោជន៍ព្រះអង្គទេព្រោះលោកបានសម្រេចអរិយសច្ចៈរកទីបរមសុខឃើញហើយ គ្មានប្រាថ្នាអ្វីទៀតឡើយ ។
កិច្ចការទាំង៥ប្រការដែលព្រះអង្គបដិបត្តិមិនដែលរំលងនោះគឺៈ
១-នៅវេលាព្រឹកព្រលឹម ព្រះអង្គត្រាច់ទៅដើម្បីបិណ្ឌបាត
២-ពេលរសៀលទ្រង់សម្តែងធម៌ទេសនាអប់រំដល់សាធារណជន
៣-វេលាព្រលប់ ទ្រង់ប្រទានឱវាទចំពោះតែភិក្ខុសង្ឃ
៤-នៅកណ្តាលអធ្រាត្រ ទ្រង់ដោះស្រាយប្រស្នានៃពួកទេវតា
៥-ដល់វេលាទៀបភ្លឺ ទ្រង់ប្រមើលមើលនូវសត្វដែលមានភ័ព្វ និងឥតភ័ព្វ ។
សត្វទាំងឡាយមាននិស្ស័យមិនដូចគ្នាទេ បើសត្វណាមាននិស្ស័យនឹងព្រះអង្គទ្រង់យាងទៅប្រោសសត្វនោះដោយផ្ទាល់ព្រះអង្គឯង ឯសត្វខ្លះទៀតមាននិស្ស័យនឹងសាវកដទៃ ទ្រង់ក៏ប្រើសាវកអង្គនោះឱ្យទៅប្រោស ព្រះអង្គធ្វើបែបនេះដើម្បីអនុគ្រោះដល់សព្វសត្វឆាប់បានសម្រេចធម៌ទៅកាន់ទីរំលត់ទុក្ខ ។
ចែករំលែកព័តមាននេះ