ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ដ្រូ​ន​វាយប្រហារ​ព្រ​លាន​យន្តហោះ

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រោយ​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​១២​មិថុនា ព្រ​លាន​យន្តហោះ​២​របស់​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​១៥​មិថុនា​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ពី​សំណាក់​បណ្ដា​ដ្រូ​ន​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​។ ជា​លើក​ទី​៣​ហើយ​មានការ​វាយលុក​របៀប​នេះ ពី​សំណាក់​ពួក​ហ៊ូ​ធី​នា​ស​ប្ដា​ហ៍​កន្លង​ទៅ​។ កាលពី​យប់​ថ្ងៃ​ទី​១៤​មក​១៥​មិថុនា ក្រុមចម្រុះ​យោធា ក្រោម​បញ្ជា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រោយ​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​១២​មិថុនា ព្រ​លាន​យន្តហោះ​២​របស់​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​១៥​មិថុនា​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ពី​សំណាក់​បណ្ដា​ដ្រូ​ន​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​យេ​ម៉ែ​ន​។

ជា​លើក​ទី​៣​ហើយ​មានការ​វាយលុក​របៀប​នេះ ពី​សំណាក់​ពួក​ហ៊ូ​ធី​នា​ស​ប្ដា​ហ៍​កន្លង​ទៅ​។ កាលពី​យប់​ថ្ងៃ​ទី​១៤​មក​១៥​មិថុនា ក្រុមចម្រុះ​យោធា ក្រោម​បញ្ជា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​បណ្ដា​ទីតាំង​នានា​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​ក្នុង​រដ្ឋធានី​យេ​ម៉ែ​ន​ក្រុង​សា​ណា​។ ការ​វាយប្រហារ​ទាំងនេះ​សំដៅ​ជា​ពិសេស​បណ្ដា​ប្រព័ន្ធ​ការពារ​អាកាស​។

ពួក​ឧទ្ទាម​ហ៊ូ​ធី​បាន​វាយប្រហារ​ដើម្បី​ឆ្លើយ​តប ចំពោះ​ការ​រាំង​ខ្ទប់​ព្រ​លាន​យន្តហោះ​ក្រុង​សា​ណា ហើយ​គំរាម​វាយប្រហារ​ជា​ថ្មី​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​។ ជម្លោះ​ក្នុង​ប្រទេស​អា​រ៉ាប់​នោះ​កើត​មាន​ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ​។

ការ​វាយប្រហារ​ព្រ​លាន​យន្តហោះ​ទាំងនោះ ដោយ​ដ្រូ​ន​របស់​ពួក​ហ៊ូ​ធី ពុំ​មាន​របាយការណ៍​ពី​ការ​ខូចខាត​ឬ​ជន​រង​គ្រោះ​ឡើយ​។ កាលពី​ថ្ងៃ​ទី​១៤​មិថុនា​អា​រ៉ា​ប៊ី​សា​អូឌីត​អះអាង​ថា បាន​ស្ទាក់​កម្ទេច​ដ្រូ​ន​៥​គ្រឿង​របស់​ពួក​ហ៊ូ​ធី ២​ថ្ងៃក្រោយ​ការ​វាយប្រហារ​ដោយ​មី​សី​ុ​ល​មួយ​គ្រាប់​មក​លើ​ព្រ​លាន​យន្តហោះ​អាប់​បារ បណ្ដាល​ឲ្យ​ជន​សី​ុ​វិល​មាន​សញ្ជាតិ​ផ្សេង​ៗ​គ្នា​២៦​នាក់​រង​របួស​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ