លើក​ទី​មួយ​ហើយ និង​មាន​ទ្រង់ទ្រាយ​ធំ​ជាងគេ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ខេត្តកំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង ៖ ត្រាក់ទ័រ​៥​គ្រឿង​ត្រូវ​បាន​កម្លាំង​នគរបាល​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ឆ្នាំង​ធ្វើការ​បង្ក្រាប​បាន ខណៈ​ដែល​ពួក​គេ​កំពុង់​ធ្វើ​សកម្មភាព​ភ្ជួរ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​៣ ។ កិច្ច​ប្រតិបត្តិការ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៦ មិថុនា ២០១៩ នៅ​ចំណុច​ម៉ៅ​ពុល ស្ថិត​ក្នុងភូមិ​កង្កែប ឃុំ​ច្រ​ណូ​ក​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ជុន ថា​រិ​ទ្ធ ស្នងការ​រង​នគ​បាល​ខេត្ត​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានអោយ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប​ដោយ​មានការ​ណែនាំ និង​ចង្អុលបង្ហាញ​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ក៏​ដូច​ជា ទទួល​បទបញ្ជា​ពេល​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​លោក​បាន​ដាក់​កម្លាំង​ឃ្លាំមើល​ក៏​បានឃើញ​សកម្មភាព​បទល្មើស​មាន​ត្រាក់ទ័រ កំពុង​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ខាងលើ​ចំនួន​៥ គ្រឿង រួច​ក៏​បាន​រាយការណ៍ និង​បានការ​អនុញ្ញាតិ​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក៏​ធ្វើការ​ឃាត់​និង​នាំ​យក​មក​កាន់​ស្នង​ការណ៍​នគ​បាល​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។

ស្នងការ​នគ​បាល​ខេត្ត​បានអោយ​ដឹង​ថា កន្លង​មក​ក្រុម​ជនល្មើស និង​ឈ្មួញ​ប្រើ​គ្រប់​រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច​ដោយ​មានការ​ឈូស​ឆាយ​នៅ​ពេល​យប់ និង​មាន​អ្នក​ចាំ​មើលផ្លូវ និង​មានការ​ឃុបឃិត​គ្នា​គ្រប់​រូបភាព ដែល​សមត្ថកិច្ច​ពិបាក និង​ការ​បង្ក្រាប ។ ជាមួយ និង​ការ​ឃាត់​ត្រាក់ទ័រ​ចំនួន​៥​គ្រឿង មនុស្ស​៧​នាក់ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ ក្នុង​នោះ​មាន​អ្នក​បើក​ត្រាក់ទ័រ​៥​នាក់ និង​មេការ​ចំនួន​២​នាក់​ផង​ដែរ ។ ចំពោះ​ទំហំ​នៃ​ការ​ខូចខាត ឬ ​ដី​ព្រៃ​លិច​ទឹក​ប្រមាណ ៤​ហិ​កតា ។

សូម​រំលឹក​ផង​ដែរ​ដី​តំបន់​៣ ស្ថិត​នៅ​ភូមិសាស្ត្រ ស្រុក​កំពង់លែង ត្រូវ​បាន​មន្ត្រី​ខិលខូច​ក្នុង​នោះ​ក៏​មាន​សមាសភាព​ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​ម្នាក់ បាន​លួច​ឈូស​ឆាយ​យក​ធ្វើ​កម្មសិទ្ធិ​ប្រមាណ​ជាង 1.000 ហិ​កតា ដោយ​ប្រើ​រូបភាព​យកឈ្មោះ​ប្រជាពលរដ្ឋ​ឈរឈ្មោះ ជា​ម្ចាស់​ដីស្រែ ហើយ​ពួក​គេ​ជា​មន្ត្រី​ខិលខូច​ជា​អ្នក​ជួល​ធ្វើស្រែ​ទៅ​វិញ ។

ជុំវិញ​ព័ត៌មាន​នៃ​ការ​ឃុបឃិត​បំផ្លាញ​ដី​ព្រៃ​លិច​ទឹក នៅ​តំបន់​៣​ខាងលើ​នេះ​ដែរ​ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ទើប​ឃើញ​មានការ​បង្ក្រាប​លើក​នេះ ដែល​ជា​លើក​ទី​មួយ​ហើយ និង​មាន​ទ្រង់ទ្រាយ​ធំ​ជាងគេ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ