បង្កើត​Facebook​ក្លែងក្លាយ​ ប្រើ​ល្បិច​បោក​៣​លើក​អស់​ជាង​១​ម៉ឺន​ដុល្លារ


រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ តំណាង​អយ្យការ​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ និង​ស្ត្រី​ខ្មែរ​ម្នាក់ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆ បោក តាម​មាត្រា​.៣៧៧ ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ​ឈ្មោះ NWOSU MARTINS ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​អាហ្វ្រិក​ខាងត្បូង និង ស្ត្រី​ជា​គូស្នេហ៍​ឈ្មោះ កាន ឡា​នី​ន ហៅ​ស្រី​អូន អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​អា​ក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ដើម្បី​ទំនាក់ទំនង​​ទៅ​​ជន​រង​គ្រោះ​ឲ្យ​ទុកចិត្ត និង​សន្យា​ផ្ញើ​លុយ​ឲ្យ​ជន​រង​គ្រោះ ។ បន្ទាប់​មក​ប្រើ​ល្បិច​ឲ្យ​ជន​រង​គ្រោះ​ចេញថ្លៃ​សេវា​និង​ពន្ធ​ផ្សេង​ៗ ដោយ​តម្រូវ​ឱ្យ​ជន​រង​គ្រោះ​ផ្ញើ​លុយ​តាម​វី​ង​ជា​បន្តបន្ទាប់​ចំនួន​៣​លើក ក្នុង​នោះ​លើក​ទី​១​ចំនួន​៥៥០​ដុល្លារ លើក​ទី​២​ចំនួន​៥.៣០០​ដុល្លារ និង​លើក​ទី​៣​ចំនួន​៤.៧០០​ដុល្លារ​អា​មេ​រិ​ក (នេះ​បើតាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ) ។

ក្រោយ​ពី​ចោទប្រកាន់ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែ​សម្រួល​​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ