ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ម្ចាស់ទីតាំងក្លិប«លុច្សសារី» និងមេ​ការ​ក្លិប«រ៉ុក»ទៅតុលាការរសៀលនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​បឋម​ឲ្យ​ដឹង​ថា អ្នក​ជួល​ទីតាំង​ឱ្យក្លិប​កម្សាន្ត​លុ​ច​្សសារី​ម្នាក់ (​ថៅកែ​ខ្មែរ​) និង​មេ​សន្តិសុខ​ក្លឹ​ប​កម្សាន្ត រ៉ុ​ក ម្នាក់ ​នៅ​​រសៀល​ថ្ងៃ​ទី​១៧ ​មិថុនា…

រាជធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការណ៍​បឋម​ឲ្យ​ដឹង​ថា អ្នក​ជួល​ទីតាំង​ឱ្យក្លិប​កម្សាន្ត​លុ​ច​្សសារី​ម្នាក់ (​ថៅកែ​ខ្មែរ​) និង​មេ​សន្តិសុខ​ក្លឹ​ប​កម្សាន្ត រ៉ុ​ក ម្នាក់ ​នៅ​​រសៀល​ថ្ងៃ​ទី​១៧ ​មិថុនា ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិ​យា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ចាប់​បញ្ជូន​ទៅ​សាលាដំបូង ពាក់​ព័ន្ធ​បទល្មើស​បើក និង​សមគំនិត​ផ្តល់​ទីតាំង​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​នោះ​ ម្នាក់​ឈ្មោះ ហួ​ន ទូច ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ​ជា​អង្គរក្ស និង​ជា​អ្នក​ជួល​ទីតាំង​លុ​ច្ស​សារី ឱ្យទៅ​ថៅកែ​ជនជាតិ​វៀតណាម​ម្នាក់បើក​ប្រព្រឹត្ត​បទល្មើស ដែល​កំពុង​គេច ខ្លួន និង​ម្នាក់​ឈ្មោះ ឡេ​ង សុខ​គង់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​ការិយាល័យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ និង​ជា​មេការ​សន្តិសុខ​ក្លិបក​ម្សា​ន រ៉ុ​ក កាលពី​ថ្ងៃ​ទី​២៣ ​កុម្ភៈ ដែល​សមត្ត​កិច្ច​ឃាត់​ជាង​៣០០​នាក់ ចំរាញ់​សល់​១៧​នាក់ ក្នុង​ប្រ​តិ​បត្ត​ការ​បង្ក្រាប​ថ្នាំ​ញៀន​ជាង​២១​គីឡូក្រាម នៅ​ក្លិបកម្សាន្ត​រ៉ុ​ក​នោះ ។

បន្ទាប់​មក​ទៀត ​សមត្ថ​កិច្ច​បាន​ឈាន​ដល់​ការ​ចាប់ខ្លួន​ លោក​ឧកញ៉ា គិត ធាង ថៅកែ​ក្លិប​កម្សាន្ត​រ៉ុ​ក និង​ត្រូវ​ឃុំខ្លួន​មក​ដល់​ពេល​នេះ ។ សេចក្តី​រាយ​ការ​ណ៍​បន្ត​ថា ជនសង្ស័យ​ឈ្មោះ ឡេ​ង សុខ​គង់ ត្រូវ​បានក​ម្លាំ​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ សហការជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ ដំបង​តាម​ចាប់ខ្លួន​ដល់​ស្រុក​កំ​រៀង ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ដល់ទី​នោះ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ហួ​ន ទូច ត្រូវ​បាន​ចាប់ខ្លួន​នៅ​ភ្នំពេញ ហើយ​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ស្ថិត​ដៃ​ចៅក្រម​ស៊ើបសួរ​សាកសួរ ប៉ុន្តែ​ទោះជា​យ៉ាងណា​ពួក​គេ​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ
ទេ ។

គួ​បញ្ជាក់​ថា ឈ្មោះ ហួ​ន ទូច ត្រូវ​បាន​សមត្ត​កិច្ច​រក​ឃើញ​ជាប់​ពាក់​ពន្ធ​បទល្មើស បន្ទាប់​ពី​មនុស្ស​១៧​នាក់ ចម្រាញ់​ចេញពី​៤០៨​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់​ពន្ធ​សមគំនិត​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​នៅ​ក្លិប​កម្សាន្ត លុ​ច្ស​សារី ដែល​សមត្ត​កិច្ច​បង្ក្រាប​កាលពី​កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៨ ខែមិថុនា និង​ដកហូត​បាន​ប្រមាណ​ជិត​២​ខាំ រួម​ទាំង​ឃាត់ខ្លួន​មនុស្ស ចិន យួន ខ្មែរ ចំនួន ៤០៨ នាក់ បន្ទាប់​មក​មនុស្ស​១៧​នាក់​ត្រូវ​បាន​ចោទប្រកាន់​និង​សម្រេច​ឃុំខ្លួន ។

ក្រោយ​ពី​ឃុំខ្លួន​មនុស្ស​១៧​នាក់ តុលាការ​បាន​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​មេ​ក្លោ​ង (​ជា​ថៅកែ​ក្លិប) ជនជាតិ​វៀតណាម​ម្នាក់ និង​អ្នក​ពាក់​ពន្ធ​ ដូច​ជា​ឈ្មោះ ហួ​ន ទូច ដែល​ជា​អ្នក​ជួល​ទីតាំង​នេះ​ជាដើម ៕ ​(សម្រួល ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ