លោក ប៊ីល ហ្គេត បានបង្ហាញទ្រឹស្តីមួយចំនួនដែលអ្នករកស៊ីទាំងអស់ត្រូវយកទៅពិចារណាដើម្បីជោគជ័យនៅក្នុងមុខរបរខ្លួន ។ បើអ្នកអាចអនុវត្តបានទ្រឹស្តី៧ខាងក្រោមនេះមានន័យថា អ្នកស្ថិតលើផ្លូវឆ្ពោះទៅរកជោគជ័យហើយ ។
១-កុំប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ ។ បើអ្នកធ្វើដូច្នេះនោះវាមានន័យថា អ្នកប្រមាថខ្លួនឯងហើយ ។
២-នៅពេលដែលយើងស្ថិតនៅក្នុងសម័យកាលថ្មីនោះមេដឹកនាំត្រូវចេះផ្តល់អំណាចដល់អ្នកដទៃ
៣-វាជារឿងល្អដែលត្រូវសប្បាយនឹងជោគជ័យ ប៉ុន្តែវារឹតតែសំខាន់ទៀតដែលត្រូវចេញរៀនសូត្រពីបរាជ័យ
៤-បើអ្នកកើតមកក្រវាមិនមែនជាកំហុសរបស់អ្នកទេ ។ ប៉ុន្តែបើអ្នកស្លាប់ទៅវិញជាអ្នកក្រនោះវាកំហុសរបស់អ្នកយ៉ាងពិតប្រាកដ ។
៥-ការអត់ធ្មត់គឺជាសមាសធាតុសំខាន់ដើម្បីជោគជ័យ
៦-យើងត្រូវការអោយមានការផ្តល់យោបល់ពីមនុស្សចំពោះអ្វីដែលយើងបានធ្វើ ។នោះជាអ្វីដែលយើងត្រូវការដើម្បីធ្វើការងារអោយកាន់តែល្អ
៧-អតិថិជនដែលអាក់អន់ចិត្តបំផុតគឺជាប្រភពដ៏អស្ចារ្យសម្រាប់ការរៀនសូត្រ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ