ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

E-Sport កម្ពុជា​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេ​ម​នៅ​ហ្វ៊ី​លី​ពី​ន​ចុងឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ជា ច័ន្ទ​បរិបូ​ណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​(E-Sport)​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ជ្រើសរើស​ជើងឯក​ROS KH Cup2019 លើ​វិញ្ញាសា​Rue…

រាជធានី​ភ្នំពេញ ៖ លោក ជា ច័ន្ទ​បរិបូ​ណ៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​(E-Sport)​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អេ​ឡិច​ត្រូ​និក​ជ្រើសរើស​ជើងឯក​ROS KH Cup2019 លើ​វិញ្ញាសា​Rue of Survival​នៅ​ផ្សារ​ទំនើប​អី​ុ​អន​ម៉​ល​២​កាលពី​ថ្ងៃ​ទី​១៥ មិថុនា​ថា លោក​ត្រៀម​បញ្ជូន​ប្រតិភូ​កីឡា​មួយ​ក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ចុងឆ្នាំ​នេះ​។

លោក ជា ច័ន្ទ​បរិបូរណ៍​បាន​មាន​ប្រសាសន៍បន្ត​ថា គោលបំណង​សំខាន់​នៃ​ការ​រៀបចំ​ឱ្យ​មានការ​ប្រកួត​នេះ​ឡើង​គឺ​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ព្រោះ​នៅ​ចុងឆ្នាំ​នេះ​សហព័ន្ធ​នឹង​ធ្វើការ​បញ្ជូន​អត្តព​លិ​ក​របស់​ខ្លួន​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ហ្វី​លី​ពី​ន ។

លោក​ថា កីឡា​អេ​ឡិច​ត្រូ​និក​មាន​ច្រើន​វិញ្ញាសា ដូច្នេះ​សហព័ន្ធ​នឹង​រៀបចំ​ប្រកួត​ឱ្យ​បាន​គ្រប់​វិញ្ញាសា​តែ​ម្ដង​ដើម្បី​ចង់​ដឹង​ថា តើ​គួរ​យក​វិញ្ញាសា​អ្វី​សម្រាប់​ទៅ​ចូលរួម​ប្រកួត​ជាមួយ​គេ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​វគ្គ​ជម្រុះ​ដំបូង​មាន​រហូត​ដល់​ទៅ​៨០០​ក្រុម​ឯណោះ ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មាន​តែ​១៥​ក្រុម​ប៉ុណ្ណោះ ។

នៅ​ថ្ងៃ​ទី​២០ មិថុនា​ខាង​មុខ សហព័ន្ធ​នឹង​ធ្វើការ​បញ្ជូន​ប្រតិភូ​កីឡា​មួយ​ក្រុម​ទៅ​ចូលរួម​ប្រកួត​នៅ​ក្រៅ​ប្រ​ទេ​ដើម្បី​ធ្វើការ​វាស់​ស្ទង់​កម្រិត​សមត្ថភាព​កីឡាករ​របស់​យើង​ថា​តើ​ឈាន​ដល់​កម្រិត​ណា​ហើយ ។ តើ​គេ​យក​វិញ្ញាសា​មួយ​ណា​ដាក់​ឱ្យ​ប្រកួត​នៅ​ក្នុង​ស៊ី​ហ្គេ​ម​ងាយស្រួល​ក្នុង​ការ​ត្រៀមខ្លួន​ទុកជា​មុន​ព្រោះ​អី​នេះ​ជា​លើក​ទី​១​ហើយ​ដែល​គេ​បាន​ដាក់​ប្រភេទ​កីឡា​អេ​ឡិច​ត្រូ​និក​ទៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី ហ្គេ​ម ។

ម្យ៉ាងវិញទៀត​រហូត​មក​ទល់​ពេល​នេះ កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា ឈប់​ប្រើ​ពាក្យ​ថា​ទៅ​យក​បទ​ពិសោធន៍​ទៀត​ហើយ មាន​តែ​ពាក្យ​ឈ្នះ​ប៉ុណ្ណោះ ព្រោះ​សមត្ថភាព​កីឡាករ​របស់​យើង​អាច​ធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​បាន​។

ជាក់ស្ដែង​សម្រាប់​ការ​ប្រកួត​លើក​នេះ​កីឡាករ​វ័យក្មេង​របស់​យើង​សុទ្ធតែ​ជា​អ្នកមាន​សមត្ថភាព​ខ្ពស់ ។ ក្រុម​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដណ្ដើម​យក​ចំណាត់ថ្នាក់​ជើងឯក​ពានរង្វាន់​ROS KH Cup2019​ឆ្នាំ​នេះ​គឺ​ក្រុម​Mister​ដែល​មាន​ប្រាក់​រង្វាន់​ដល់​ទៅ​២៥​លាន​រៀល លេខ​២​បាន​ទៅ​លើ​ក្រុម​Varriors​ទទួល​បាន​ប្រាក់​រង្វាន់​២០​លាន​រៀល លេខ​៣​បាន​ទៅ​លើ​ក្រុម U.P​ទទួល​បាន​ប្រាក់​រង្វាន​១០​លាន​រៀល លេខ​៤​បាន​ទៅ​លើ​ក្រុម​NRX Cambodia​ទទួល​បាន​ប្រាក់​រង្វាន់​៧​លាន​រៀល និង​លេខ​៥​បាន​ទៅ​លើ​ក្រុម​KNOCK​ទទួល​បាន​ប្រាក់​រង្វាន់​៦​លាន​រៀល ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ