ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​​​​មនុស្ស៦ប្រភេទនេះ ក៏អាច​ធ្វើ​ឱ្យ​សត្វ​ចិញ្ចឹម​យើង​​ងាប់​​​ភ្លាម

4 ឆ្នាំ មុន

សត្វ​ឆ្កែ​និង​​​ឆ្មា គឺជា​សមាជិកគ្រួសារ​របស់​លោក​អ្នក ដូចនេះ លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​របស់​ពួក​វា​ ។ មាន​អាហារ​មួយ​ចំនួន​ដែល​លោក​អ្នក​មិន​គួរ​ឲ្យ​ពួក​វា​ស៊ី​ ព្រោះថា​អាហារ​ទាំងនោះ​អ ាច​ធ្វើ​ឲ្យ​ពួក​វា​ពុល​និង​អាច​ឈាន​ដល់​សេចក្តីស្លាប់​បាន​។ អាហារ​ទាំងនោះ​រួម​មាន​៖ ១-ស្ករ​សូកូឡា​៖…

សត្វ​ឆ្កែ​និង​​​ឆ្មា គឺជា​សមាជិកគ្រួសារ​របស់​លោក​អ្នក ដូចនេះ លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​របស់​ពួក​វា​ ។ មាន​អាហារ​មួយ​ចំនួន​ដែល​លោក​អ្នក​មិន​គួរ​ឲ្យ​ពួក​វា​ស៊ី​ ព្រោះថា​អាហារ​ទាំងនោះ​អ ាច​ធ្វើ​ឲ្យ​ពួក​វា​ពុល​និង​អាច​ឈាន​ដល់​សេចក្តីស្លាប់​បាន​។

អាហារ​ទាំងនោះ​រួម​មាន​៖
១-ស្ករ​សូកូឡា​៖ សារធាតុ​ដែល​មាននៅ​ក្នុង​ស្ករ​សូកូឡា​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សត្វ​ឆ្កែ​ឆ្មា គឺ​សារធាតុ Theobromine​។ វា​មាននៅ​គ្រប់​ប្រភេទ​សូកូឡា តែ​មាន​ច្រើន​ជាងគេ​នៅ​ក្នុង​សូកូឡា​ខ្មៅ និង សូកូឡា​មិនសូវ​មាន​ជាតិ​ស្ករ​។ កាលណា​យើង​ឲ្យ​ពួក​វា​ស៊ី វា​អាច​ធ្វើ​ឲ្យ​មាន​ចង្វាក់បេះដូង​មិន​ប្រក្រតី ការ​ញាក់​សាច់ដុំ និង​អាច​ឈាន​ដល់​ការ​ប្រកាច់​។ ជាមួយ​គ្នា​នេះ​ដែរ ស្ករ​សូកូឡា​មាន​ផ្ទុក​សារធាតុ​កាហ្វេ​អ៊ី​ន​។

២-កាហ្វេ តែ និង ភេសជ្ជៈ​ប៉ូវ​កម្លាំង​៖ ប្រភេទ​ពួក​ភេសជ្ជៈ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​សត្វ​ចិញ្ចឹម​របស់​លោក​អ្នក ឡេះឡះ នៅ​មិន​ស្ងៀម ដកដង្ហើម​ញាប់ ញ័រ​ទ្រូង និង ញាក់​សាច់ដុំ​។

៣-ទំពាំងបាយជូរ​ស្រស់ ឬ ក្រៀម​៖ ឆ្មា​ឆ្កែ​ភាគច្រើន​មិន​ស៊ី​របស់​អ​ញ្ចឹ​ង​ទេ​។ ហើយ​ទោះបីជា​សត្វ​ឆ្មា​ស៊ី​ក៏​ដោយ ក៏​វា​មិន​ឈឺ​ដែរ​។ តែ​ប្រសិនបើជា​សត្វ​ឆ្កែ​ស៊ី​វិញ វា​នឹង​អាច​ប្រឈម​មុខ​នឹង​ជម្ងឺ​ខ្សោយតម្រងនោម​។

៤-ខ្ទឹមបារាំង ឬ ស្លឹក​ខ្ទឹម​៖ បើសិនជា​ឲ្យ​ពួក​វា​ស៊ី​តែ​បន្តិច​ម្តងម្កាល មិនជា​អ្វី​ទេ​។ តែ​ប្រសិនបើ​ឲ្យ​វា​ស៊ី​ច្រើន​ហើយ​រាល់ថ្ងៃ​នោះ វា​អាច​ធ្វើ​ឲ្យ​ស្លេកស្លាំង​ខ្វះ​គ្រប់​ឈាម​។ ដូចនេះ​ហើយ សូម​អាន​តារាង​គ្រឿងផ្សំ​នៅ​លើ​កញ្ចប់​ចំណី​សត្វ​របស់​លោក​អ្នក​ឲ្យ​បាន​ច្បាស់លាស់​មុន​នឹង​ទិញ ព្រោះថា​ចំណី​ខ្លះ​មាន​លាយ​ស្លឹក​ខ្ទឹម ឬ ខ្ទឹមបារាំង​។

៥-សារធាតុ​ស៊ី​លី​តុល​៖ សារធាតុ​នេះ​គឺ​គេ​ដាក់​នៅ​ក្នុង​ស្ករ​កៅស៊ូ​ដើម្បី​ឲ្យ​ផ្អែម​។ នៅ​ក្នុង​ចំណី​សត្វ​ខ្លះ​មាន​ផ្ទុក​ដោយសារ​ធាតុ​នេះ​។ ដូចនេះ​លោក​អ្នក​គួរ​មើល​ឲ្យ​បាន​ច្បាស​មុន​នឹង​ទិញ​ឲ្យ​សត្វ​ចិញ្ចឹម​លោក​អ្នក​ស៊ី ព្រោះ​ថា​វា​អាច​ធ្វើ​ឲ្យ​ឆ្កែ​របស់​លោក​អ្នក​ខូច​ថ្លើម​បាន​។ គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរ ដែល​វា​គ្មាន​ផល​ប៉ះពាល់​ដល់​សត្វ​ឆ្ មា​។

៦-ផ្លែ​ប៊ឺ​រ​៖ នៅ​ក្នុង​ផ្លែ​ប៊ឺ​រ​មាន​ផ្ទុក​ដោយសារ​ធាតុ​ម្យ៉ាង ហៅ​ថា ពែ​ស៊ី​ន (Persin) ដែល​សារធាតុ​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​អា​លែ​ក​ស្ស៊ី​មិន​អាច​ញ៉ាំ​ផ្លែ​ប៊ឺ​របា​ន​។ វា​ក៏​អាច​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​របស់​លោក​អ្នក​ពុល​ងាប់​បាន​ដែរ ប្រសិនបើ​វា​ស៊ី​ច្រើន​។ សារធាតុ​នេះ​មាននៅ​ក្នុង ផ្លែ គ្រាប់ ស្លឹក និង​សូ​ម្បី​តែ​ដើម​។ ដូចនេះ​ហើយ​លោក​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​មាន​ដើម​ប៊ឺ​រ​នៅផ្ទះ ព្រោះ​សត្វ​ឆ្កែ​របស់​លោក​អ្នក​អាច​លួច​ស៊ី​៕ (សម្រួល​ដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ