ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​សោ​​ផ្ទះដែល​គាត់​ច្រ​លំ​លេបពេល​ស្រវឹងស្រា…ហួសចិត្ត

4 ឆ្នាំ មុន

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ក្រោយ​មាន​អាកា​រៈ​ឈឺទ្រូង​ជា​ទម្ងន់​ ។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងនឹក​ស្មាន​មិន​ដល់​នោះ​ ក្នុង​ក្រពះ​​​គាត់​មានកូន​សោ​​ផ្ទះ…

តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ក្រោយ​មាន​អាកា​រៈ​ឈឺទ្រូង​ជា​ទម្ងន់​ ។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល និងនឹក​ស្មាន​មិន​ដល់​នោះ​ ក្នុង​ក្រពះ​​​គាត់​មានកូន​សោ​​ផ្ទះ ដែល​គាត់​ច្រ​លំ​លេប​ចូល​ពោះ​ពេល​ស្រវឹង​ ។

នៅ​ថ្ងៃ​ទី​៧​ មិថុនា ​កន្លង​មកនេះ បុរស​វ័យ​២៦​ឆ្នាំ ត្រកូល Chang មក​ពី​ខេត្ត Guangdong ប្រទេស​ចិន បាន​ដើរ​ផឹក​ជាមួយនឹង​មិត្តភក្តិ ក្រោយ​ពី​ធ្វើការ​អស់​ពេញ​មួ​យស​ប្តា​ហ៍​ ។ ពេល​ទៅ​ដល់​ផ្ទះ គាត់​រក​សោ​មិន​ឃើញ​សោះ ហើយ​ក៏​ស្រែក​ឱ្យ​អ្នក​នៅ​ក្នុងផ្ទះ​ជួយ​បើកទ្វារ​ឱ្យ​ចូល​។ ពេល​ទៅ​ដល់​ក្នុងផ្ទះ​ភ្លាម គាត់​ក៏​ដេក​ភ្លាម ដោយ​មិន​បាន​ខំ​ដើរ​រក​កូនសោរ​ឡើយ​។

លុះ​ពេល​ព្រឹក​ឡើង ស្រាប់តែ​មាន​អាកា​រៈ​ឈឺទ្រូង​ជា​ខ្លាំង ព្រោះតែ​អស់​ជា​ស្ពឹក​ពី​សុរា​។ ភ្លាម​នោះ​ក៏​ស្ទុះស្ទារ​ទៅ​កាន់​មន្ទីរពេទ្យ Dongguan ដើម្បី​ឱ្យ​ពេទ្យ​ពិនិត្យ​។ នរណា​មិន​ភ្ញាក់ បើ​ឃើញ​កូនសោ​​ផ្ទះ​នៅ​ជាប់​នឹង​បំពង់​អាហារ ក្រោយ​ថតកាំរស្មីអ៊ិច? សូ​ម្បី​តែ​ម្ចាស់​សាមីខ្លួន ក៏​មិនដឹង​ថា​លេប​ចូល​តាំងពី​ពេល​ណា​ដែរ​។ នេះ​មាន​តែ​លេប​ពេល​កំពុង​ស្រវឹង​។

ការ​យក​កូនសោ​​ចេញ​ពិតជា​មានការ​លំបាក​យ៉ាង​ខ្លាំង ហើយ​ម្យ៉ាងទៀត​បុគ្គលិក​ពេទ្យ​ក៏​ឈប់​សម្រាក​ថ្ងៃ​បុណ្យ​អស់​ដែរ​។ នេះ​ទាល់តែ​នាយករង​ផ្នែក​ខាង​ក្រពះ​ពោះវៀន និងគ្រូពេទ្យ​ខាង​ដាក់​ថ្នាំ​សន្តំ ទុក​ការ​ដើរ​លំហែ​មួយ​ឡែក ហើយ​រត់​មក​ពេទ្យ​ជា​បន្ទាន់​។ ការ​វះកាត់​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ជោគជ័យ​។ ក្រោយ​ពី​វះកាត់​រួច លោក Chang ក៏​នៅ​តែ​មិន​អាច​ដឹង​ច្បាស់​ថា​ពេល​ណា​ដែល​ខ្លួន​លេប​សោរ​ហ្នឹង​ដែរ​។ (សម្រួលដោយ៖ ស្រីណា)​

អត្ថបទសរសេរ ដោយ