ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បណ្តោយ​ឱ្យ​ភ្លើង​ទោសៈ​ឆេះ​ឡើង​ឱ្យ​សោះ

4 ឆ្នាំ មុន

អកុសលមូល​ទាំង​បី ទោសៈ លោភៈ មោហៈ​តែង​គ្រប​សង្កត់ចិត្ត​ឱ្យ​មើលឃើញ​តែ​អំពើ​ខ្មៅ​កខ្វក់ លែង​ឃើញ​សេចក្តី​ល្អ​ដទៃ​ទៀត​ឡើយ ។ បណ្តា​អកុសលមូល​ទាំង​បី​នោះ ទោសៈ​ឱ្យ​ទោស​ធ្ងន់​ជាងគេ ហើយ​ទោសៈ​នេះ​បើ​មាននៅ​ក្នុង​មនុស្ស​ធម្មតា​មិនសូវ​ជា​បង្កហេតុ​ប៉ុន្មាន​ទេ តែបើ​កើត​មាន​ក្នុង​អ្នកធំ​វិញ​គឺ​ងាយ​នឹង​បង្ក​វិនាសកម្ម​ខ្លាំង​ណាស់…

អកុសលមូល​ទាំង​បី ទោសៈ លោភៈ មោហៈ​តែង​គ្រប​សង្កត់ចិត្ត​ឱ្យ​មើលឃើញ​តែ​អំពើ​ខ្មៅ​កខ្វក់ លែង​ឃើញ​សេចក្តី​ល្អ​ដទៃ​ទៀត​ឡើយ ។ បណ្តា​អកុសលមូល​ទាំង​បី​នោះ ទោសៈ​ឱ្យ​ទោស​ធ្ងន់​ជាងគេ ហើយ​ទោសៈ​នេះ​បើ​មាននៅ​ក្នុង​មនុស្ស​ធម្មតា​មិនសូវ​ជា​បង្កហេតុ​ប៉ុន្មាន​ទេ តែបើ​កើត​មាន​ក្នុង​អ្នកធំ​វិញ​គឺ​ងាយ​នឹង​បង្ក​វិនាសកម្ម​ខ្លាំង​ណាស់ ។

សូម​សាធុជន​កុំ​បណ្តោយ​ឱ្យ​ភ្លើង​ទោសៈ​ឆេះ​ឡើង​ឱ្យ​សោះ ព្រោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់ តែបើ​កាលណា​ឆេះ​ឡើង​ហើយ ចង់​បញ្ឈប់​ភ្លើងកំហឹង​នោះ​ឱ្យ​រលត់​ទៅ​វិញ​ក៏​មិនមែន​ជា​រឿង​ងាយ​ឡើយ តែ​ក៏​មិនមែន​ដល់​ទៅ​ពិបាក​រហូត​រំលត់ភ្លើង​ទោសៈ​មិន​បាន​នោះ​ដែរ សំខាន់​គឺ​នៅ​ត្រង់​ថា យើង​ត្រូវ​តាំងចិត្ត​បញ្ឈប់​ចិត្ត​ខឹង​ឱ្យ​បាន​តែ​ប៉ុណ្ណោះ ។

លោក​អ្នក​អាច​សាកល្បង​វិធី​រំលត់ភ្លើង​ទោសៈ​មួយ​បែប​ខាងក្រោម​នេះ​ល​មើល​នឹង​អាច​មាន​ប្រសិទ្ធភាព​ច្រើន ឬ​បើ​មាន​វិធី​ណា​ផ្សេង​ក្រៅពី​នេះ​ហើយ ក៏​មិនជា​បញ្ហា​អ្វី​ដែរ សំខាន់​គឺ​ឱ្យ​តែ​ឈប់​ខឹង​ទៅ​វា​ស្រេច​ហើយ ។