ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​ព្រួយបារម្ភ​កូនចៅ​ខ្លាច​កើត​ជំងឺគ្រុនឈាម

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​បាតុភាព​ផ្ទុះ​ជំងឺគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​ធ្វើ​អោយ​មានការ​ព្រួយបារម្ភ​រួច​មក​មាន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បាន​ត្អូញត្អែ​ថា ៖ មិនឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ដើរ​ដាក់​ថ្នាំ​អា​ប៊ែ​ត​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុខភាព​កូនចៅ​ពួក​គាត់ ។ យ៉ាងនេះ​ក្តី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា ការ​ដាក់​ថ្នាំ​អា​ប៊ែ​ត…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​មាន​បាតុភាព​ផ្ទុះ​ជំងឺគ្រុនឈាម​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​ធ្វើ​អោយ​មានការ​ព្រួយបារម្ភ​រួច​មក​មាន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​បាន​ត្អូញត្អែ​ថា ៖ មិនឃើញ​មាន​មន្ត្រី​ពាក់ព័ន្ធ​ដើរ​ដាក់​ថ្នាំ​អា​ប៊ែ​ត​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ដែល​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ពី​សុខភាព​កូនចៅ​ពួក​គាត់ ។ យ៉ាងនេះ​ក្តី ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​ថា ការ​ដាក់​ថ្នាំ​អា​ប៊ែ​ត គឺ​មាន​ដាក់​តាម​តំបន់​ខ្លះ​តែ​ប៉ុណ្ណោះ​ដែល​មាន​ផ្ទុះ​ជំងឺគ្រុនឈាម តែ​មិន​បាន​ដាក់​គ្រប់​ទីកន្លែង​នោះ​ទេ ។

លោក​ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា​នេះ​ថា ពិតជា​មិន​មាន​ដាក់​ថ្នាំ​អា​ប៊ែ​ត​គ្រប់​ទីកន្លែង​ពិតមែន ដោយសារ​តែ​យើង​ខ្វះ​ភ្នាក់ងារចែកចាយ​ម្លោះ​ហើយ​យើង​បាន​ដាក់​ថ្នាំ​អា​ប៊ែ​ត​តែ​នៅ​តាម​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺគ្រុនឈាម​តែ​ប៉ុណ្ណោះ​ដូច​ជា នៅ​ស្រុក​បរិបូណ៌ ស្រុក​កំពង់លែង និង​ក្រុង​កំពង់ឆ្នាំង ។ លោក​បាន​បញ្ជាក់​ថា ពេល​នេះ​ថ្នាំ​អា​ប៊ែ​ត​យើង​មិន​ខ្វះ​ទៀត​ទេ ព្រោះ​យើង​ទើប​ដឹក​ចូល កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ចំនួន​៦​តោន ។ ដោយសារ​យើង​ខ្វះ​ភ្នាក់ងារ​ដាក់​ថ្នាំ​អា​ប៊ែ​ត នៅ​តាម​មូលដ្ឋាន លោក​សូម​អោយ​អាជ្ញាធរ​ភូមិ​ឃុំ ឬ​អ្នក​ស្ម័គ្រចិត្ត​ទៅ​យក​ថ្នាំ​អា​ប៊ែ​ត​នៅ​តាម​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ខ្លួន ។

ដោយឡែក​នៅ​តំបន់​ដែល​មាន​ផ្ទុះ​ជម្ងឺគ្រុនឈាម​មិនបាច់​មាន​អាជ្ញាធរ​មូលដ្ឋាន ឬ​អ្នក​ស្ម័គ្រចិត្ត​មក​យក​ថ្នាំ​ពី​ស្រុក​ប្រតិបត្តិ​ទេ គឺ​មាន​ក្រុម​មន្ត្រី​សុខាភិបាល​ជា​អ្នក​ដើរ​ដាក់​ថ្នាំ​អា​ប៊ែ​ត​តាម​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ជា​ស្រេច​។ លោក​បាន​បញ្ជាក់​ថែម​ថា ថ្នាំ​អា​ប៊ែ​ត​មិន​មាន​លក់​លើ​ទីផ្សារ​ទេ ។

គួរ​រំលឹក​ដែរ​ថា ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ឡើង​នៅ​ខេត្តកំពង់ឆ្នាំង ក្នុង​រដូវ​ធ្លាក់​ភ្លៀង​នេះ​ដែល​តាម​ការប្រមាណ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ចំនួន​ជាង​៨០​ករណី ហើយ​តាម​ទូរលេខ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែមិថុនា​កន្លង​ទៅ​នោះ​អ្នកជំងឺ​ដែល​បាន​ចូល​មក​សម្រាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​មាន​ចំនួន ២១៥​នាក់ ក្នុង​នោះ​មាន​មនុស្ស​ចាស់​៣​នាក់​ដែល​ជា​ការ​កត់សម្គាល់ ។

យ៉ាងនេះ​ក្តី​មិន​មាន​នរណា​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម​នោះ​ទេ ហើយ​មន្ត្រី​ជំនាញ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ថែរក្សា​កុំ​ឲ្យ​កូនចៅ​កើត​គ្រុនឈាម ដោយ​ត្រូវ​សម្រាក​តែ​ក្នុង​មុង​ពាក់​ខោអាវ​អោយ​ជិត​កប់​សំបក​កង់​ឡាន​សំបក​ត្រឡោក​ដូង លប់​ទឹក​ដក់ ដូង​សម្អាត​ជុំវិញ​លំនៅ​ដ្ឋា​ន​ដុត​សំរាម និង​ដាក់​ថ្នាំ​អា​ប៊ែ​ត​ក្នុង​ពាង​ជាដើម ៕​កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ