ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សឹង​មិន​ជឿ ដែល​ធ្មេញ​ថ្គាម​​ បែរ​ជា​ដុះ​ក្នុង​ពង​ស្វាស

4 ឆ្នាំ មុន

តាម​ប្រភព​ពីMetro​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំម្នាក់បាន​ធ្វើ​ឱ្យ​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល ដោយសារ​​តែ​មាន​ធ្មេញ​ថ្គាម​ ដែល​មិនឃើញ​ដុះ​ក្នុង​មាត់ បែរ​ទៅ​ដុះ​នៅ​ក្នុង​ពងស្វាស​ទៅវិញ ។ នេះ​គឺជា​ករណី​ដ៏​កម្រនិងចម្លែកខ្លាំងណាស់​ ​កើតឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ Morozov ក្នុង​ទីក្រុង​ម៉ូ​ស្គូ​។…

តាម​ប្រភព​ពីMetro​ឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំម្នាក់បាន​ធ្វើ​ឱ្យ​គ្រូពេទ្យ​មានការ​ភ្ញាក់ផ្អើល ដោយ
សារ​​តែ​មាន​ធ្មេញ​ថ្គាម​ ដែល​មិនឃើញ​ដុះ​ក្នុង​មាត់ បែរ​ទៅ​ដុះ​នៅ​ក្នុង​ពងស្វាស​ទៅវិញ ។ នេះ​គឺជា​ករណី​ដ៏​កម្រនិងចម្លែកខ្លាំងណាស់​ ​កើតឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ Morozov ក្នុង​ទីក្រុង​ម៉ូ​ស្គូ​។

គ្រូពេទ្យ​ដំបូង​ឡើយ​គិត​ថា ដជាុំ​ដែល​ដុះ​នៅ​ក្នុង​ពងស្វាស​គឺជា​ដុំ​សាច់​ធម្មតា​។ តែ​តាម​ការ​ពិត វា​គឺជា​ធ្មេញ​ថ្គាម​សោះ ​ក្រោយមក​ក្រុម​គ្រូពេទ្យ​បាន​ធ្វើការ​វះកាត់​បាន​សម្រេច​ ។ ខាង​មន្ទីរពេទ្យ​បាន​លើក​ឡើង​ថា​«ធ្មេញ​នោះ ​គឺជា​ធ្មេញ​បន្ទាប់​ពី​ថ្គាមទាល់​នៅ​ផ្នែក​ខាងលើ ​។ ជា​ធម្មតា វា​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ធ្មេញ​ស្រុក​នៅ​អាយុ​១២ឆ្នាំ»។ គ្រូពេទ្យ​បាន​ប្រាប់​ថា វា​គឺជា​ករណី​កម្រ​បំផុត ដែល​បង្ក​ដោយ​បញ្ហា​ហ្សែនរបស់​មនុស្ស​កំឡុង​ពេល​លូតលាស់​នៅ​ក្នុង​ផ្ទៃ​ម្តាយ​។

ការ​វះកាត់​ត្រូវ​បាន​ធ្វើ​ឡើង ​ដោយ​គ្រូពេទ្យ​វះកាត់ Dmitry Tarusin ដែល​ជា​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ផ្លូវ​ទឹកនោម ​និង​អ័រ​ម៉ូ​ន​កូន​ក្មេង​។ លោក​ប្រាប់​ថា ពេលធ្វើការ​ថត​ស្កេ​ន ដុំ​សាច់​ដែល​ជា​ធ្មេញ​នោះ មាន​សណ្ឋាន​ស្រ​ដៀង​ទៅ​នឹង​តម្រងនោម​។

គួរ​បញ្ជាក់​ផងថា ករណី​នេះ ​អាច​មាន​ឃើញ​ធ្មេញ​ទៅ​ដុះ​នៅ​ក្នុង​សួត​។ តែ​ចំពោះ​ការ​មក​ដុះ​នៅ​ក្នុង​ពងស្វាស គឺ​ពិតជា​មហា​សែន​កម្រ​ ។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ក្មេង​ប្រុស​ខាងលើ​អាច​ប៉ះពាល់​ដល់​ការ​បន្ត​ពូជ​ដែរ​ឬ​អត់​ទេ​នៅ​ពេល​អនាគត ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ