ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយស្លុតចិត្តពេលឃើញកូន៣ឆ្នាំ​បាត់​មាត់​បាត់ក ​ក្រោយតោងបង្អួចផ្ទះ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្តាយ​រវល់​ដើរទៅ​រក​ដួស​ទឹក​ឱ្យ​ផឹក សង្ស័យ​កូនប្រុស​អាយុ​ទើប​៣​ឆ្នាំ តោង​ប​ង្អូ​ច​ដែក​ដែល​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ឆក់ បើ​ទោះបីជា​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​យ៉ាងណា ក៏​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ដែរ ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ខណៈ​ម្តាយ​រវល់​ដើរទៅ​រក​ដួស​ទឹក​ឱ្យ​ផឹក សង្ស័យ​កូនប្រុស​អាយុ​ទើប​៣​ឆ្នាំ តោង​ប​ង្អូ​ច​ដែក​ដែល​ឆ្លង​ចរន្តអគ្គិសនី​បណ្តាល​ឱ្យ​ឆក់ បើ​ទោះបីជា​ក្រុម​គ្រួសារ​ព្យាយាម​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​យ៉ាងណា ក៏​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​ប្រុស​ម្នាក់​នោះ​បាន​ដែរ ។

ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅផ្ទះ​លេខ​៣៤ ផ្លូវ​បេតុង ភូមិ​ព្រៃខ្លា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

ក្មេង​ប្រុស​រង​គ្រោះ​ដែល​ស្លាប់​ខាងលើ​ឈ្មោះ លាង រាជ​រិ​ទ្ធិ​ពង្ស អាយុ​៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

តាម​ការ​បំភ្លឺ​ពី​បុរស​ឈ្មោះ លាង ធឿ​ន ត្រូវជា​ឪពុក​របស់​ក្មេង​ប្រុស​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គាត់​កំពុង​អង្គុយ​ជជែក​គ្នា​លេង​នៅ​មុខ​ផ្ទះ​ជាមួយ​អ្នក​ជិតខាង និង​បងប្អូន​ប្រមា​ណ​ជាង​១០​នាក់ ពេល​នោះ​ប្រពន្ធ​របស់​គាត់​ក៏​បាន​អង្គុយ​បញ្ចុក​បាយ​កូនប្រុស​រង​គ្រោះ​ផង​ដែរ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មួយសន្ទុះ ប្រពន្ធ​របស់​គាត់​ក៏​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​បំណង​ដួស​ទឹក​យក​មក​ឲ្យ​កូន​ដែល​ជា​ជន​រង​គ្រោះ ព្រមទាំង​គាត់​ហូប​ផង​ដែរ ហើយ​ពេល​នោះ​គាត់​ក៏​មិន​បាន​ចាប់អារម្មណ៍​ឡើយ លុះ​ពេល​ប្រពន្ធ​​ដួស​ទឹក​ហើយ​ចេញ​មក​វិញ ស្រាប់តែ​បាត់​កូនប្រុស​រង​គ្រោះ​ពីមុខ​ផ្ទះ លុះ​ដើរទៅ​រក​ដល់​ខាងក្រោយ​ផ្ទះ​ឃើញ​កូនប្រុស​​ដេកដួលបាត់មាត់បាត់ក​ទៅ​ហើយ ពេលឃើញបែបនេះ គាត់​ក៏​ស្ទុះ​បីត្រកង​កូន ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ធ្វើការ​សន្និដ្ឋាន​ថា ប​ង្អូ​ច​ដែក​បាន​ឆ្លង​ចរន្តអគ្គិសនី លុះ​ពេល​ក្មេង​ប្រុស​រង​គ្រោះ​ទៅ​តោង​ប៉ះ​ចំ​ ក៏បណ្តាល​ឱ្យ​ឆក់​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​គាត់​ព្យាយាម​សង្គ្រោះ​អាយុជីវិត​កូនប្រុស ដោយ​ដឹក​កូនប្រុស​រង​គ្រោះ​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​កុមារ​ជាតិ តែ​ជា​អកុសល គ្រូពេទ្យ​ប្រាប់​ថា កូនប្រុស​របស់​គាត់​បាន​ស្លាប់​យូរហើយ ទើប​គាត់​ដឹក​សព​កូនប្រុស​ត្រឡប់​មក​ផ្ទះ​វិញ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ដើម្បី​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ដោយ​នាំ​គ្នា​ទៅ​ពិនិត្យ​មើ​លប​ង្អូ​ច​ដែក​ជាក់ស្តែង និង​រក​ឃើញ​ថា ពិតជា​មាន​ឆ្លង​ចរន្តអគ្គិសនី​ប្រាកដ​មែន ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ខ្សែភ្លើង​ដែល​បង្កប់​ក្នុង​បេតុង​ជាប់​បង្អួច​នោះ អាច​ដាច់​រលាត់ ទើប​ឆ្លង​ចរន្តអគ្គិសនី​ទៅ​ប​ង្អូ​ច​ដែក លុះ​ក្មេង​រង​គ្រោះ​ទៅ​តោង​ប៉ះ​ចំ ​ក៏​​បណ្តាល​ឲ្យ​ឆក់​ស្លាប់​បែប​នេះ ។

ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ក្មេង​ប្រុស​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ