ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ​អ្វី​ទើបបាន​ទៅ​កើតជា​ព្រះឥន្ទ្រ

4 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ​មាន​និយាយ​អំពី​មាណព​ម្នាក់​ឈ្មោះ​មាឃ​នៅ​ស្រុក​មួយ គាត់​ជា​មនុស្ស​មាន​និស្ស័យ​ចូល​ចិត្ត​ខាង​ការ​ធ្វើ​ផ្លូវ​ឱ្យ​សាធារណជន​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល ។ នៅ​ពេល​ធ្វើ​ផ្លូវ​នោះ​គាត់​បបួល​ជន​ដែល​មាន​ន​ស្ស័​យ​ត្រូវ​គ្នា​បាន​៣២​នាក់​រួម​ទាំង​ខ្លួន​ផង​ជា​៣៣​នាំ​គ្នា​ធ្វើ​ថ្នល់​តម្រង់​ទៅ​រាជធានី​។ កាល​ធ្វើ​ទៅ​មាន​អ្នកស្រុក​សួរ​ថា ជន​ទាំងនេះ​ធ្វើ​ផ្លូវ​ទៅ​ណា0x017d7 ជន​ទាំង​៣៣​នាក់​នោះ​ឆ្លើយ​ថា ធ្វើ​ផ្លូវ​ទៅ​កាន់​ឋានសួគ៌ ។ ដោយ​អំណាច​នៃ​ការ​សាង​ផ្លូវថ្នល់…

នៅ​ក្នុង​គម្ពីរ​ធម្មបទ​មាន​និយាយ​អំពី​មាណព​ម្នាក់​ឈ្មោះ​មាឃ​នៅ​ស្រុក​មួយ គាត់​ជា​មនុស្ស​មាន​និស្ស័យ​ចូល​ចិត្ត​ខាង​ការ​ធ្វើ​ផ្លូវ​ឱ្យ​សាធារណជន​ធ្វើ​ដំណើរ​ទៅ​មក​បាន​ស្រួល ។

នៅ​ពេល​ធ្វើ​ផ្លូវ​នោះ​គាត់​បបួល​ជន​ដែល​មាន​ន​ស្ស័​យ​ត្រូវ​គ្នា​បាន​៣២​នាក់​រួម​ទាំង​ខ្លួន​ផង​ជា​៣៣​នាំ​គ្នា​ធ្វើ​ថ្នល់​តម្រង់​ទៅ​រាជធានី​។ កាល​ធ្វើ​ទៅ​មាន​អ្នកស្រុក​សួរ​ថា ជន​ទាំងនេះ​ធ្វើ​ផ្លូវ​ទៅ​ណា0x017d7 ជន​ទាំង​៣៣​នាក់​នោះ​ឆ្លើយ​ថា ធ្វើ​ផ្លូវ​ទៅ​កាន់​ឋានសួគ៌ ។

ដោយ​អំណាច​នៃ​ការ​សាង​ផ្លូវថ្នល់ បណ្តាជន​ទាំងនោះ​អស់​អាយុសង្ខារ​ទៅ គឺ​មាឃ​មាណព​ទៅ​កើតជា​ព្រះឥន្ទ្រ​ស្តេច​ទេវតា​នៅ​ឋាន​ត្រៃត្រិង្ស​សួគ៌ ចំណែក​ជន​ទាំង​៣២​នាក់​ជា​មិត្តសម្លាញ់​បាន​ទៅ​កើតជា​ទេវបុត្រ ។ ឋាន​នោះ​បាន​ឈ្មោះ​ថា ឋាន​ត្រៃត្រិង្ស​ប្រែ​ថា ឋាន​សាមសិប​បី​តាំងពី​ត្រឹមនោះ​មក ។

នេះ​ជា​អានិសង្ស​នៃ​ការ​សង់​ផ្លូវថ្នល់​ឱ្យ​បាន​សុខ​ស្រួល​ដល់​សាធារណជន តែង​បាន​សេចក្តីសុខ​ស្រួល​ដល់​ខ្លួន​យើង​វិញ ត្រូវ​តាម​គន្លង​ពុទ្ធភាសិត​ថា សុខ​ស្ស ទា​តា មេធាវី សុ​ខំ សោ អ​ធិ​គ​ច្ឆ​តិ ប្រែ​ថា ជន​ដ៏​មាន​ប្រាជ្ញា​ណា​បានឱ្យ​សេចក្តីសុខ​ដល់​អ្នក​ដទៃ ជន​នោះ​រមែង​បាន​ជួប​ប្រទះ​នឹង​សេចក្តីសុខ​ជា​រៀង​រហូត ។