ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កម្ពុជា​ក្រុម​១៥៧ ជិះ​កង់​រួម​គ្នា​លើ​ទឹកដី​អង្គរ រក​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ លោក​ម៉ឹង ពន្លក នឹង​ដឹកនាំ​សមាជិក​សមាជិកា​គ្រប់​បណ្តា​រាជធានី​-​ខេត្ត រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​លើ​ទឹកដី​អង្គ ដើម្បី​កៀរគរ​ថវិកា​ជូន​មន្ទីរ​ពេ​ទ្រ​គន្ធ​បុប្ផា​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២១ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ លោក​ម៉ឹង ពន្លក នឹង​ដឹកនាំ​សមាជិក​សមាជិកា​គ្រប់​បណ្តា​រាជធានី​-​ខេត្ត រួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ជិះ​កង់​លើ​ទឹកដី​អង្គ ដើម្បី​កៀរគរ​ថវិកា​ជូន​មន្ទីរ​ពេ​ទ្រ​គន្ធ​បុប្ផា​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩​នះ ។

បើ​តាម​សេចក្តីជូនដំណឹង​របស់​សមាគម​ចលនា​យុវជន​កម្ពុជា «​ក្រុម​១៥៧» បាន​ឲ្យ​ដឹង​ថា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​១១​ឆ្នាំ នៃ​ការ​បង្កើត​សមាគម​ចលនា​យុវជន​កម្ពុជា «​ក្រុម​១៥៧» គណៈកម្មាធិការ​កណ្តាល​របស់​សមាគម និង​បណ្តា​សាខា​គ្រប់​ខេត្ត​បាន​ឯកភាព​គ្នា​ប្រារព្ធ​កម្មវិធី​ជិះ​កង់ ដើម្បី​កៀរគរ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា នៅ​ខេត្តសៀមរាប ។

ការ​ជិះ​កង់​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។ សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ទាំងអស់​ដែល​មាន​បំណង​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​ជួយ​ដល់​មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្តសៀមរាប​ក៏​ដូច​ជា​ចូលរួម​ជិះ​កង់ ដើម្បី​សុខភាព សាមគ្គីភាព និង​មិត្តភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ