ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បុក​រទេះ​សាច់​អាំង​ក្រឡាប់​ផ្អើល​រត់​ជាន់​ជើង​គ្នា​មុខ​ហាង​ខារ៉ាអូខេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​បុក​រ៉ឺ​ម៉ក​លក់​សាច់​អាំង​ប៉ើង​ក្រឡាប់​មុខ​ខារ៉ាអូខេ​ផ្អើល​បុគ្គលិក​ក្នុង​ហាង​រត់​ជាន់​ជើង​គ្នា បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសស្រាល ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ទាំង​បែក​កង់​ប្រមាណ​ជាង​៣០០​ម៉ែត្រ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​ភ្លាម​ៗ ។ ហេតុការណ៍​ខាងលើ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​មួយ​គ្រឿង​បុក​រ៉ឺ​ម៉ក​លក់​សាច់​អាំង​ប៉ើង​ក្រឡាប់​មុខ​ខារ៉ាអូខេ​ផ្អើល​បុគ្គលិក​ក្នុង​ហាង​រត់​ជាន់​ជើង​គ្នា បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួសស្រាល ចំណែក​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ទាំង​បែក​កង់​ប្រមាណ​ជាង​៣០០​ម៉ែត្រ ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បាន​ភ្លាម​ៗ ។

ហេតុការណ៍​ខាងលើ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​មុខ​ហាង​ខារ៉ាអូខេ​សែន​រីករាយ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ហៅ​ផ្លូវ​ម៉ៃ​ដា ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១AF-៤៣៧៧ ។ ចំណែក​រ៉ឺ​ម៉ក​លក់​សាច់​អាំង​នៅ​ជិត​ហាង​ខារ៉ាអូខេ​សែន​រីករាយ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រ៉ឺ​ម៉ក​លក់​សាច់​អាំង​កំពុង​ឈប់​នៅ​ចំហៀង​ហាង​ខារ៉ាអូខេ​សែន​រីករាយ ហើយ​នារី​ជា​បុគ្គលិក​ចំនួន​២​ទៅ​៣​នាក់​កំពុង​ឈរ​ទិញ​សាច់​អាំង ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ព្រូស ពណ៌​ស​ខាងលើ បើក​ក្នុង​ស្ថានភាព​ស្រវឹង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ​និង​​ល្បឿន​យ៉ាង​លឿន ហើយ​បាន​បើក​បុក​រះ​រ៉ឺ​ម៉ក​លក់​សាច់​អាំង​ដែល​លក់​នៅ​ជិត​ហាងខារ៉ាអូខេ​​ខាងលើ បណ្តាល​អោយ​រ៉ឺ​ម៉ក​លក់​សាច់​អាំង​ក្រឡាប់​ផ្ងារ​ជើង​នៅ​មុខ​ហាង​ខារ៉ាអូខេ និង​ធ្វើ​បុគ្គលិក​ប្រុសស្រី​កំពុង​អង្គុយ​ទទួលភ្ញៀវ រង​របួសស្រាល​ចំនួន​៣​នាក់ ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​ពី​រថយន្ដ​បង្ក​ខាងលើ​បើក​បុក​រះ​កន្លែង​កើតហេតុ​ខាងលើ​រួច​មក ធ្វើ​ឱ្យ​បែក​កង់​ផ្នែក​ខាងស្តាំ​ម្ខាង ហើយ​រថយន្ត​បង្ក​ខាងលើ បាន​ព្យាយាម​បើក​រត់​បាន​ប្រមាណ​ជាង​៣០០​ម៉ែត្រ ទើប​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ភាគី​ខាង​រ៉ឺ​ម៉ក​លក់​សាច់​អាំង និង​ជន​រង​គ្រោះជា​បុគ្គលិក​ហាង​ខារ៉ាអូខេ​ខាងលើ បាន​សំរបសំរួល​ភ្លាម​ៗ​ជាមួយ​ភាគី​បង្ក​ផង​ដែរ ដោយ​ខាង​ជន​រង​គ្រោះជា​បុគ្គលិក​ហាង​សុំ​សំណង​ចំនួន​១០០​ដុល្លារ ចំណែកឯ​ភាគី​រង​គ្រោះ​ខាង​រ៉ឺ​ម៉ក​លក់​សាច់​អាំង សុំ​សំណង​ចំនួន​៤០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ