ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​រដ្ឋ​គង់​មាន​ល្អៀង​ឯ​ច្បាប់ធម្មជាតិ​ទើប​យុត្តិធម៌

4 ឆ្នាំ មុន

អ្វី​ទៅ​ជា​ច្បាប់ ? ច្បាប់​គឺជា​បទបញ្ញត្តិ​សម្រាប់​ឱ្យ​អ្នក​នគរ​ប្រតិបត្តិ​តាម​, វិន័យ ក្រឹត្យក្រម​ចង្អុល​ផ្លូវ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​ល្អ ។ ច្បាប់​នេះ​មាន​ពីរ​ប្រភេទ​គឺ ច្បាប់​សម្រាប់​គ្រប់គ្រង​រដ្ឋ និង​ច្បាប់ធម្មជាតិ ។…

អ្វី​ទៅ​ជា​ច្បាប់ ?

ច្បាប់​គឺជា​បទបញ្ញត្តិ​សម្រាប់​ឱ្យ​អ្នក​នគរ​ប្រតិបត្តិ​តាម​, វិន័យ ក្រឹត្យក្រម​ចង្អុល​ផ្លូវ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​ល្អ ។ ច្បាប់​នេះ​មាន​ពីរ​ប្រភេទ​គឺ ច្បាប់​សម្រាប់​គ្រប់គ្រង​រដ្ឋ និង​ច្បាប់ធម្មជាតិ ។ ច្បាប់​រដ្ឋ​គឺជា​គតិ​ច្បាប់​ដែល​សរសេរ​ឡើង​ដោយ​មនុស្ស​ដើម្បី​គ្រប់គ្រង​មនុស្ស​ឱ្យធ្វើ​តាម ច្បាប់​នេះ​គង់​មាន​លើសខ្វះ ឬ​លម្អៀង​មិន​ខាន តែ​ច្បាប់ធម្ម​ជា​តិ​មិន​ដូច្នេះ​ទេ គឺ​ពិតជា​ទៀងត្រង់ ត្រឹមត្រូវ​ប្រាកដ​ណាស់ កាត់សេចក្តី​ស្មើភាព​គ្នា​ចំពោះ​សត្វលោក​ទូទៅ​មិន​លម្អៀ​ង​ឡើយ ។

អ្នកប្រាជ្ញ​បាន​ពោល​ថា ជីវិត​សត្វលោក​ទាំងអស់​សុទ្ធសឹងតែ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ច្បាប់ធម្មជាតិ​។ ច្បាប់ធម្មជាតិ​នោះ តាម​ធម្មតា​មិន​មានការ​លម្អៀង មិន​ថា​អ្នក​ល្អ ឬ​អាក្រក់ អ្នកមាន​អ្នកក្រ អ្នកតូច អ្នកធំ​ក៏​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​នៃ​ច្បាប់ធម្មជាតិ​ទាំងអស់​គ្នា គឺ​មានការ​កើតឡើង តាំងនៅ និង​រលត់​ទៅ ហើយ​ព្រាត់ប្រាស​ប្រែប្រួល​ផ្លាស់​ប្ដូរ​ទៅ​តាម​ហេតុ​បច្ច័យ​នៃ​ច្បាប់ធម្មជាតិ​ដែល​បាន​កំណត់​មក ស្មើភាព​គ្នា​ទូទៅ ។

សត្វលោក​ណា​ដឹង​ច្បាស់​នូវ​សភាព​ពិត​នៃ​ច្បាប់ធម្មជាតិ ស្គាល់​សច្ចធម៌​ប្រាកដ​បែប​នេះ​ហើយ បុគ្គល​នោះ​គប្បី​ជា​អ្នក​មិន​ញាប់​ញ័រ មិន​រំជើបរំជួល​ទៅ​តាម​អារម្មណ៍ ជា​ចិត្ត​មាំទាំ​ទើបបាន​ក្សាន្ត​រួច​ចាក​ទុក្ខ​ទាំងពួង