ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាន​ម្ល៉េះ​! ទឹកភ្នែកហើយប្រើ​ផ្លា​ក​លេខ​រដ្ឋ​ក្លែងក្លាយទៀត

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ព័ត៌មាន​បឋម​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ពីរ​នាក់​មក​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ពី​បទ​ប្រើប្រាស់​ក្លែងក្លាយ​នូវ​ផ្លា​ក​លេខ​រថយន្ត​ម៉ាក​សឺ​ដេ​ស​មួយ​គ្រឿង និង​ម៉ូតូ​មា​ក​អ៊ែ​ប្ល៊ែ​ត​មួយ​គ្រឿង ដោយ​ពាក់​ផ្លា​ក (​លេខ​រដ្ឋ​ក្លែងក្លាយ​)…

ខេត្តកំពត ៖ ព័ត៌មាន​បឋម​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹង​ថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ពីរ​នាក់​មក​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ពី​បទ​ប្រើប្រាស់​ក្លែងក្លាយ​នូវ​ផ្លា​ក​លេខ​រថយន្ត​ម៉ាក​សឺ​ដេ​ស​មួយ​គ្រឿង និង​ម៉ូតូ​មា​ក​អ៊ែ​ប្ល៊ែ​ត​មួយ​គ្រឿង ដោយ​ពាក់​ផ្លា​ក (​លេខ​រដ្ឋ​ក្លែងក្លាយ​) ។

ប្រភព​បាន​បន្ត​ថា ជុំវិញ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​របស់​កម្លាំង​ផែន​ព្រហ្ម ទណ្ឌ​ស្នងការ​ខេត្ត និង​កម្លាំង​អធិការ​នគរបាល​ស្រុក​កំពង់ត្រាច កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ដាស់ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច គឺ​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​មហាជន និង​បណ្តាញ​សង្គម (Facebook) បាន​ធ្វើការ​បង្ហោះ​ព័ត៌មាន​និយាយ​រិះគន់​ពី​ទ​ង្វើ​រដែ​ល​ជនសង្ស័យ​ប្រើប្រាស់​ក្លែងក្លាយ​នូវ​ផ្លា​ក​លេខ​រដ្ឋ​បំពាក់​នៅ​រថយន្ត​របស់​ខ្លួន និង​ម៉ូតូ​មួយ​គ្រឿង ដើម្បី​ធ្វើ​សកម្មភាព​ជា​មន្ត្រីរាជការ​នៅ​ក្នុង​មូលដ្ឋាន​ភូមិ​ឃុំ និង​ស្រុក​ខាងលើ​ទើប​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​ការ​ពិត ដើម្បី​អនុវត្ត​តាម​ច្បាប់ ។

ប្រភព​បាន​បន្ត​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​នាំ​ខ្លួន​មក​សាកសួរ​ទាំង​ពីរ​នាក់​មានឈ្មោះ​ទី​១- ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា​ហៅ (​បារាំង​) ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ទី​២- ឈ្មោះ ចាន់ សុផល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នាក​ទាំង​២​ស្នាក់​នៅ​ភូមិ​ដាស់ស្គរ ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ព្រមទាំង​ដកហូត​វត្ថុ​តាង​មាន រថយន្ត​មួយ​គ្រឿង​ម៉ាក​សឺ​ដេ​ស S320 ផលិត​ឆ្នាំ​១៩៩៤ ពាក់​ផ្លា​ក​លេខ​រដ្ឋ​07 ក្លែងក្លាយ 2-6688 និង​ម៉ូតូ​ម៉ាក​អ៊ែ​ប្ល៊ែ​ត ពណ៌​ស ពាក់​ផ្លា​ក​លេខ​រដ្ឋ​07 ក្លែងក្លាយ 1-7777 ។ នៅ​ពេល​ឃាត់ខ្លួន​ជន សង្ស័យ​ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា (​បារាំង​) បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​មិន​បាន​ចាំ​ថ្ងៃខែ តែ​នៅ​ក្នុង​ឆ្នាំ​២០១៧ ខ្លួន​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ (O.K.C.D) នៅ​ខេត្តបន្ទាយមានជ័យ អស់​រយៈពេល​២​ឆ្នាំ ហើយ​ក៏​នៅ​បន្ត​រហូត​ដល់​សព្វ​ថ្ងៃនេះ និង​ទទួល​បាន​មុខងារ​ជា​ប្រធាន​ត្រួតពិនិត្យ​ទូទៅ ។

ក្រោយមក​ដោយ​មើលឃើញ​នូវ​ភាព​ក្រីក្រ របស់​ប្រជាពលរដ្ឋ​ខ្លួន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន ១៥០០​គ្រួសារ ស្ថិត​នៅ​ឃុំ​ត្រែង​ត្រ​យ៉ឹ​ង និង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ស្នើ​សុំ​ថ្នាក់ដឹកនាំ​ឲ្យ​ជួយ​ផ្តល់​ដី​ចំនួន​១៣០១​ហិ​កតា ដើម្បី​សង់​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ ។ ជនសង្ស័យ​រូប​នេះ​បាន​សារភាព​បន្ត​ទៀត​ថា ថ្ងៃ​មិន​ចាំ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៩ ខ្លួន​បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សេ​ដេ​ស ពណ៌​ស្ករ​ផលិត​ឆ្នាំ​១៩៩៤ ពាក់​ផ្លា​ក​លេខ​រដ្ឋ​ក្លែងក្លាយ​រដ្ឋ 07 2-6688 ពី​មិត្រ​ភក្តិ​ឈ្មោះ ប៊ុ​ន ធឿ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្រុងភ្នំពេញ​ក្នុង​តម្លៃ ១៥០០​ដុល្លារ ដោយ​ខ្លួន​ពុំ​ទាន់​ទូទាត់​ប្រាក់​ឲ្យ​ទៅ​ឈ្មោះ ប៊ុ​ន ធឿ​ន គ្រប់​ចំនួន​នៅឡើយ​ទេ ។

រីឯ​ម៉ូតូ​ម៉ាក​អ៊ែ​ប្ល៉ែ​ត ពណ៌​ស ខ្លួន​បាន​ទិញ​ពី​ឃ្លាំង​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​៦៥០​ដុល្លារ បាន​ប្រើប្រាស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ម៉ូតូ​នេះ​ខ្លួន​បាន​ធ្វើ​ផ្លា​ក​លេខ​ក្លែង​រដ្ឋ 07 1-7777 មក​បំពាក់​លើ​ម៉ូតូ​នេះ​សម្រាប់​ជិះ​ធ្វើការ​លុះដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោងជាង​៨​ព្រឹក ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​នាំ​មក​កាន់​ស្នងការ​ខេត្ត​តែ​ម្តង ។ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ចាន់ សុផល បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក​ខ្លួន​បាន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ​ហ៊ិ​ន យុ​ត្ថា​ណា អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ ព្រោះ​ជា​អ្នក​ភូមិ ជាមួយ​គ្នា​នៅ​ថ្ងៃ​មិន​ចាំ​ក្នុង​ដើមខែ​ឧសភា ឆ្នាំ​២០១៩ ឈ្មោះ ហ៊ិ​ន យុ​ត្ថា​ណា បាន​ហៅ​ខ្លួន​ឲ្យ​ចូល​បម្រើ ការងារ​នៅ​ក្នុង​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ (O.K.C.D) មាន​តួនាទី​ជា​ជំនួយការ ចំណែកឯ​ផ្លា​ក​លេខ​រដ្ឋ​ក្លែងក្លាយ​រដ្ឋ 07 1-5151 ខ្លួន​ទុក​ក្នុង​កាបូប​របស់​ខ្លួន ដែល​ខ្លួន​បាន​មក​ពី​អង្គការ​សហគមន៍​អភិវឌ្ឍន៍​ខ្មែរ ហើយ​ខ្លួន​មិន​ទាន់​បាន​ដាក់​ប្រើប្រាស់​នៅ​ម៉ូតូ​នោះ​ទេ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ខ្លួន​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ប្រភព​ពី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​បន្ទាប់​ពី​ធ្វើការ​សាកសួរ​រួចរាល់​សមត្ថកិច្ច​បាន​កសាង​សំណុំ​លិខិត​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ