កូនត្រីពូជ ៣ម៉ឺនក្បាល ត្រូវបានលែងចូលស្រះធម្មជាតិ ក្នុងពិធីអបអរទិវាមច្ឆជាតិថ្នាក់ខេត្ត នៅខេត្តព្រះសីហនុ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ កូនត្រីពូជចំនួន៣ ០០០០កូន ត្រូវបានខណ្ឌរដ្ឋបាលជលផល នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ លែងចូលស្រះធម្មជាតិ ក្នុងឱកាស់អបអរទិវាមច្ជជាតិថ្នាក់ខេត្ត នាព្រឹកថ្ងៃទី ២៧ កក្កដា ២០២៦ នៅភូមិស្រែចាមក្រោម សង្កាត់អូជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ ។
ពិធីអបអរទិវាមច្ជជាតិនេះ ក្រោមវត្តមានអញ្ជើញចូលរួម លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីនុ នាយ នាយរង មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង កំលាំងប្រដាអាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សចូលរួមជាច្រើននាក់ ។
លោក នេន ចំរើន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីនុបានថ្លែងថា ពិធីលែងកូនត្រី ដែលយើងបានធ្វើរួមគ្នាថ្ងៃនេះ គឺមានកូនត្រីចំនួន៣ ០០០០ក្បាល(សាមសិបពាន់ក្បាល) ដែលជាសក្ខីភាពមួយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាង
មុតមាំ ក្នុងការស្ដារ និងថែរក្សាធនធានជលផល ដែលជាប្រភពស្បៀង និងជាដង្ហើម សេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋយើង…។
លោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលថា ពិធី ទិវាមច្ឆជាតិ ប្រារព្ធឡើងនាពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាង ជ្រាលជ្រៅសម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ វិស័យឯកជនឱ្យចូលរួមយ៉ាងសកម្មក្នុងសកម្មភាពថែរក្សាការពារ អភិរក្ស និង បង្កើនផលស្តុកធនធានជលផលក្នុងធម្មជាតិឱ្យកាន់តែសំបូរបែបឡើងថែមទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ៕







ចែករំលែកព័តមាននេះ