ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា.ប់មិនទាន់ផ្ទុះ និងគ្រា.ប់បែ.កចង្កោ.មជាង ៧ពាន់គ្រា.ប់ នៅតែបន្តគំរា.មកំហែ.ងដល់ពលរដ្ឋនៅស្រុកបន្ទាយអំពិល

7 ម៉ោង មុន

លោក ខេន ដឿ​ម អភិបាលរង​ស្រុក​បន្ទាយ​អំពិល បានឱ្យ​ដឹង​ថា ទ​ង្វើ​ឈ្លានពាន​របស់​ថៃ ក្នុង​មួយ​ឆ្នាំ​មកនេះ បាន​បន្សល់​នូវ​គ្រាប់​មិន​ទាន់​ផ្ទុះ ក្នុង​នោះ​មាន​ទាំងគ្រប់​បែក​ចង្កោម​នៅ​រាយ​ប៉ាយ​លើ​ទឹកដី​ស្រុក​បន្ទាយ​អំពិល ខេត្តបន្ទាយមានជ័យ ដែល​នេះ​ជា​ការ​ប្រឈម​គ្រោះថ្នាក់​ឱ្យ​ដល់​ប្រជាពលរដ្ឋ ខណៈ​ជាង​៩០​ភាគរយ​ នៅ​ទីនោះ​ប្រកប​មុខរបរ​ធ្វើស្រែ​ចម្ការ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៧ ខែកក្កដា​នេះ ។

លោក​បាន​បញ្ជាក់​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុង​ដំណើរ​ចុះ​យក​ព័ត៌មាន​ដឹកនាំ ដោយ​ក្រសួង​ព័ត៌មាន​កាលពី​ចុង​ស​ប្តា​ហ៍​នេះ​ថា គ្រាន់តែ​រាប់​ជាក់ស្តែង​ត្រួស​ៗ​នៅ​ទីនោះ មាន​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ ប្រមាណ​ជាង​៧​ពាន់​គ្រាប់ មាន​ទាំងគ្រប់​បែក​ចង្កោម នៅ​រាយ​ប៉ាយ​តាម​ទី​វត្ត​អារាម សាលារៀន មណ្ឌល​សុខភាព ភូមិឋាន​ប្រជាពលរដ្ឋ ដីស្រែ​ចម្ការ និង​ទី​សាធារណៈ​ផ្សេង​ៗ ។

លោក​ថ្លែង​ថា ការ​ឈ្លានពាន​មក​លើ​ទឹកដី​កម្ពុជា​របស់​យោធា​ថៃ ដោយ​ការ​បា​.​ញ់​ផ្លោ​.​ង​គ្រា​.​ប់ និង​ការ​ទ​ម្លា​.​ក់​គ្រា​.​ប់​ពីលើ​យន្តហោះ បាន​បំផ្លាញ​ដល់​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ ដែល​ជា​ជន​ស៊ី​វិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន នៅ​ក្នុងស្រុក​បន្ទាយ​អំពិល ក្នុង​នោះ​មាន​វត្ត​អារាម​ចំនួន​៣​កន្លែង​, សាលារៀន​ចំនួន​៦​ខ្នង​, មណ្ឌល​សុខភាព​ចំនួន​៣​កន្លែង ដោយ​មិន​ទាន់​រាប់​បញ្ចូល​នូវ​ការ​ខូចខាត​នៅ​ទូ​ទាំង​ខេត្តឧត្តរមានជ័យ ។

គួរ​ជម្រាប​ជូន​ថា ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៥ ជា​ការ​ចង​ចាំ​នៃ​សកម្មភាព​ឈ្លានពាន​ប្រដាប់​អាវុធ​មក​លើ​ទឹកដី​កម្ពុជា ដោយ​យោធា​ថៃ​បាន​ប្រើប្រាស់​កម្លាំងយោធា និង​អាវុធ​ធុន​ធ្ងន់ រួម​ទាំង​យន្តហោះ​ចម្បាំង​F-16 ដើម្បី​វាយប្រហារ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ និង​ទ្រព្យសម្បត្តិ​ស៊ី​វិល ហើយ​សង្គ្រាម​ឈ្លានពាន​ជា​លើក​ទី​២ របស់​យោធា​ថៃ មក​លើ​ទឹកដី​កម្ពុជា គឺ​ចាប់ពី​ថ្ងៃ​ទី​៨-២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​ថា ក្នុងអំឡុងពេល​នៃ​ការ​ឈ្លានពាន​របស់​យោធា​ថៃ​មក​លើ​ទឹកដី​នៅ​ខេត្តឧត្តរមានជ័យ បាន​ធ្វើ​ឱ្យ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៦៥០​ខ្នង រង​ផល​ប៉ះពាល់ ក្នុង​នោះ​ចំនួន​ជិត​១៥០​ខ្នង​ខូចខាត​ទាំងស្រុង ក្នុង​ចំណោម​៥១​ភូមិ ។

ក្នុងអំឡុងពេល​បើក​ការ​ប្រហារ​ឈ្លានពាន​ទឹកដី​កម្ពុជា លើក​ទី​២ បាន​ធ្វើ​ឱ្យ​ទ្រព្យសម្បត្តិ​សាធារណៈ​សំខាន់​ៗ​ជា​ច្រើន ត្រូវ​បាន​បំផ្លាញ ក្នុង​នោះ​ប្រាសាទបុរាណ​ចំនួន​២ គឺ​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​ចន្ទ​, ស្ពាន​ចំនួន​២​ទីតាំង​, វត្ត​អារាម​ចំនួន​៩, មណ្ឌល​សុខភាព​ចំនួន​៣, សាលារៀន​ចំនួន​១៥​ទីតាំង​, ប៉ុស្តិ៍​រដ្ឋបាល​, ច្រក​ទ្វារ​ព្រំដែន​ជាដើម ។ ដោយឡែក​ទ្រព្យសម្បត្តិ​ឯកជន​វិញ​មាន​ដូច​ជា អគារ​សណ្ឋាគារ​៤, ស្ថានីយប្រេងឥន្ធនៈ​ចំនួន ៣​កន្លែង​, ព្រមទាំង​មធ្យោបាយ​ធ្វើ​ដំណើរ មាន​រថយន្ត ទោចក្រយានយន្ត គោ​យន្ត និង​សម្ភារ​ផ្សេង​ៗ​ទៀត ។

ក្នុងអំឡុងពេល​បើក​ការ​ប្រហារ​ឈ្លានពាន​ទឹកដី​កម្ពុជា​, យោធា​ថៃ​បាន​ប្រើប្រាស់​សព្វាវុធ​គ្រប់​ធុន និង​គ្រប់​ប្រភេទ ក្នុង​នោះ​ក៏​មានការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​ប្រភេទ​MK82, MK84, គ្រាប់​ផ្លោង​១៥៥​មី​លី​ម៉ែត្រ ព្រមទាំង​គ្រាប់បែក​ចង្កោម ដែល​ត្រូវ​អន្តរជាតិ​ហាមប្រាម ដែល​នេះ​សបញ្ជាក់​ថា យោធា​ថៃ​មាន​បំណង​ឈ្លានពាន​ទឹកដី​កម្ពុជា យ៉ាង​ច្បាស់​ក្រឡែត ៕