ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​សោកស្តាយ​ចំពោះ​ហេតុ​ការណ៍​ប៉ះទង្គិច​រវាង​សាឡា​ង​ដឹក​អ្នកដំណើរ និង​សា​ឡង់​ដឹក​ខ្សាច់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​សា​ធា​រណការ និង​ដឹក​ជញ្ជូន​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ប៉ះទង្គិច​រវាង​សាឡា​ង​ដឹក​អ្នកដំណើរ និង​សា​ឡង់​ដឹក​ខ្សាច់​នៅ​កំពង់ចម្លង​ជ្រោយចង្វារ​-​ស្វាយ​ជ្រំ​ ។

ឯកឧត្តម ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​បាន​បញ្ជាក់​លើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​២៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦ ​យ៉ាង​ដូច្នេះ​ថា​ «​យើងខ្ញុំ​មានការ​សោកស្តាយ​ចំពោះ​ហេតុការណ៍​ប៉ះទង្គិច​រវាង​សាឡា​ង​ដឹក​អ្នកដំណើរ និង​សា​ឡង់ដឹក​ខ្សាច់ ដោយហេតុ​ថា ​សាឡា​ង​ដឹក​អ្នកដំណើរ​មាន​បញ្ហា​បច្ចេក​ទេស​» ​។

អ្នកនាំពាក្យ​លើក​ឡើង​ថា ​ទោះបី​ជា​ហេតុការណ៍​នេះ មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ក៏​ដោយ ម្ចាស់​អាជីវកម្ម​ដ​​ចម្លង​ចេញ​មុខ​ទទួលខុសត្រូវ សូមទោស និង​សន្យា​មិន​ឲ្យ​ហេតុការណ៍​ដូច​គ្នា​នេះ​កើត​ឡើងជា​ថ្មី​ឡើយ ​។

លោក អាន សំ​អន តំណាង​ឱ្យ​កំពង់ចម្លង​ជ្រោយចង្វារ​-​ស្វាយ​ជ្រំ​ បាន​ធ្វើការ​ជម្រាប​ជូន​ពី​ហេតុការណ៍​ និង​សុំ​ទោស​ជា​សា​ធារណៈ​អំពី​ករណី​សាឡា​ង​​ដឹក​អ្នកដំណើរ​ប៉ះទង្គិច​គ្នា​​ជាមួយ​សា​ឡង់ដឹក​ខ្សាច់ កាលពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៦ នៅ​វេលា​ម៉ោង​ប្រមាណ​១ និង៣០​នាទី​រសៀល ​ថា ​ដោយសារ​តែ​សាឡា​ង​មក​ជិត​គ្នា ​ហើយ​អ្នក​កាន់​ច​ង្កូ​ត​មិន​អាច​បញ្ជា​បាន​ភ្លាម​ៗ​ ទើប​ធ្វើ​ឱ្យមាន​ហេតុការណ៍​ប៉ះទង្គេច​គ្នា​នេះ​កើត​មាន​ឡើង​ ។

យ៉ាងណា​ក្តី​ លោក​បាន​សន្យា​មិន​ឱ្យ​ហេតុការណ៍​នេះ​ កើត​ឡើងជា​ថ្មី​ទៀតនោះ​​ឡើយ ​៕

Screenshot