ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​គេ​បោក​ដូច​កង្កែប​មិន​អស់ចិត្ត ដេញ​កា.ប់​គេ​ផ្អើល​ ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​កម្រិត​បែក​ថ្នាំ ខណៈ​ពេល​ដើរ​ជួប​បុរស​អ្នកលក់​ធ្យូង​ម្នាក់ ស្រាប់តែ​យុវជន​នេះ​ក៏​ចាប់​បោក​អ្នកលក់​ធ្យូង​ដូច​កង្កែប កុំ​តែ​បាន​អ្នក​ជិតខាង​ឃើញរ​ត់ទៅ​ជួយ​ទាន់ កុំ​អី​ប្រហែល​បុរស​ជា​អ្នកលក់​ធ្យូង​នោះ​រង​របួស​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ​។ បន្ទាប់​មក​យុវជន​ខាងលើ​បាន​រត់​ឆ្លេឆ្លារ​ចុះឡើង​ៗ ហើយ​ទាញ​បាន​កាំបិត​១​រត់​ដេញ​កាប់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ប៉ុន្តែ​កាប់​មិន​បាន…

រាជធានី​ភ្នំពេញ ៖​ យុវជន​ម្នាក់​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​រហូត​ដល់​កម្រិត​បែក​ថ្នាំ ខណៈ​ពេល​ដើរ​ជួប​បុរស​អ្នកលក់​ធ្យូង​ម្នាក់ ស្រាប់តែ​យុវជន​នេះ​ក៏​ចាប់​បោក​អ្នកលក់​ធ្យូង​ដូច​កង្កែប កុំ​តែ​បាន​អ្នក​ជិតខាង​ឃើញរ​ត់ទៅ​ជួយ​ទាន់ កុំ​អី​ប្រហែល​បុរស​ជា​អ្នកលក់​ធ្យូង​នោះ​រង​របួស​ធ្ងន់ធ្ងរ​បាត់​ទៅ​ហើយ​។

បន្ទាប់​មក​យុវជន​ខាងលើ​បាន​រត់​ឆ្លេឆ្លារ​ចុះឡើង​ៗ ហើយ​ទាញ​បាន​កាំបិត​១​រត់​ដេញ​កាប់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ម្នាក់​ៗ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ប៉ុន្តែ​កាប់​មិន​បាន ទើប​យុវជន​នេះ​បោក​ក្បាល​ខ្លួនឯង​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​កក្លាក់ ។ ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​ចុះ​ទៅ​អន្តរាគមន៍ ប៉ុន្តែ​ប្រើ​ពេល​យ៉ាង​យូរ​ទម្រាំ​តែ​ចាប់​យុវជន​នោះ​បាន រួច​វាយ​ខ្នោះដៃ​ខ្នោះជើង​តែ​ម្ដង ព្រោះ​បើ​មិន​ធ្វើ​ដូច្នេះ​ទេ គឺ​យុវជន​ខាងលើ​នេះ​នឹង​រត់​ទាំង​ដៃ​ជាប់​ខ្នោះ​បង្ក​ការ​លំបាក​ថែម​ទៀត​ជា​មិន​ខាន​ឡើយ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​ដែល​គេ​សង្ស័យ​បែក​ថ្នាំ​ខាងលើ​នេះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ និង​មិនដឹង​មាន​ទីលំនៅ ឯណា​នោះ​ទេ បាន​រង​របួស​បែកក្បាល​យ៉ាងដំណំ ដោយសារ​តែ​រូបគេ​បោក​ក្បាល​ផ្ទប់​ជញ្ជាំង​ផ្ទះ​ដោយ​ខ្លួនឯង​។

តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍​ថា យុវជន​បែក​ថ្នាំ​ម្នាក់​នេះ​ដើរ​ចេញពី​កន្លែង​ណាមួយ​នោះ​ទេ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​បាន​ស្ទុះ​ចូល​ទៅ​ចាប់​បុរស​អ្នកលក់​ធ្យូង​ម្នាក់​បោក​ដូច​កង្កែប​។ លុះ​ពេល​ឃើញ​បែប​នេះ អ្នក​ជិតខាង​បាន​នាំ​គ្នារ​ត់ទៅ​ជួយ ទើប​បុរស​អ្នកលក់​ធ្យូង​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ ចំណែក​យុវជន​នោះ​ក៏​បាន​រត់​ឆ្លេឆ្លា ហើយ​ទាញ​បាន​កាំបិត​១​ពី​ផ្ទះ​ក្បែរ​នោះ​រួច​បាន​ដេញ​កាប់​ប្រជាពលរដ្ឋ​តាម​ផ្លូវ និង​ផ្ទះ​ជួល បណ្ដាល​ឲ្យ​ម្នាក់​ៗ​ភ័យ​ព្រលឹង​ចុង​សក់​គ្រប់​ៗ ប៉ុន្តែ​កាប់​មិន​បាន​ឡើយ បន្ទាប់​មក​យុវជន​នេះ​បាន​ស្រែក​ឡូឡា រួច​បោក​ក្បាល​ខ្លួនឯង​ផ្ទប់​នឹង​ជញ្ជាំង​ផ្ទះ បណ្ដាល​ឲ្យ​រង​របួស​បែក​ហូរ​ឈាម​កក្លាក់​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំណែក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ក៏​បាន​ចេញ​ទៅ​អន្តរាគមន៍ ដើម្បី​ចាប់ខ្លួន​យុវជន​ជន​នេះ ប៉ុន្តែ​ពេល​ទៅ​ដល់​បាន​ប្រើ​ពេល​យ៉ាង​យូរ​ទម្រាំ​តែ​ចាប់​បាន មិនតែប៉ុណ្ណោះ​ក្រោយ​ពេល​ចាប់​បាន​ហើយ យុវជន​នេះ​បាន​រើបំរះ​យ៉ាង​ខ្លាំង ទើប​នគរបាល​សម្រេច​ដាក់​ទាំង​ខ្នោះដៃ និង​ខ្នោះជើង រួច​នាំ​ទៅ​ប៉ុស្តិ៍​នគរបាល បន្ទាប់​មក​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ