ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុកសពថា៖ ប្តី​២​​ហើយ តែ​កូន​រក​សុភ​មង្គល​មិនឃើញ​ឡើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ជាន់​ទី​២ ផ្លូវ​លេខ​២៧ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ។…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​នៅ​ជាន់​ទី​២ ផ្លូវ​លេខ​២៧ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ។ តាម​បុរស​ជា​ឪពុកឱ្យ​ដឹង​ថា កូនស្រី​គាត់ដែល​ស្លាប់​នេះ​ឈ្មោះពន្លក ចិន្តា អាយុ​៣៤​ឆ្នាំ ស្នាក់​នៅ​ភូមិ​ស្រីស្នំ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ ។ កូនស្រី​គាត់​ម្នាក់​នេះ មាន​ប្តី​២​នាក់​ហើយ តែ​រក​សុភ​មង្គល​មិនឃើញ​ឡើយ ហើយ​ទីបំផុត​ក៏​បាន​លែងលះ​គ្នា​ទាំង​ពីរ និង​បាន​បន្សល់​ទុក​កូនប្រុស​អាយុ​ក្រោម​៥​ឆ្នាំ​ចំនួន​២​នាក់ ។ បន្ទាប់​ពី​លែងលះ​គ្នា​ជាមួយ​ប្តី​ក្រោយ នាង​តែងតែ​ដើរ​ចេញពីផ្ទះ​ដោយ​ទុក​កូន​ឲ្យ​នៅ​ជាមួយ​ពួក​គាត់​ជា​ជីតា​និង​ជីដូន ។ ដោយសារ​ការ​រស់នៅ​ មាន​ភាព​អាម៉ាស់ ទើប​នាង​សម្រេច​មក​ជួល​បន្ទប់​ខាងលើ​ស្នាក់​នៅ និង​បាន​រយៈពេល​ជាង​២​ខែ​ក៏​កើត​មានរឿង​បែប​នេះ​តែ​ម្តង ។

បើ​តាម​ស្ត្រី​ជា​ម្ចាស់​បន្ទប់​ជួល​និយាយ​ថា ស្ត្រីរង​គ្រោះ​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់ឯងរយៈ ពេល​ជាង​២​ខែ​ហើយ ហើយ​នាង​តែងតែ​ទិញ​ស្រា​ទៅ​ផឹក​ក្នុង​បន្ទប់​និង​ចេញ​ទៅ​ផឹក​នៅ​ខាងក្រៅ​ផង​ដែរ ។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ ដោយ​មិនឃើញ​នាង​ចេញពី​បន្ទប់​ជួល​ជាន់​ទី​២មក​ខាងក្រៅ ធ្វើ​ឲ្យ​មានការ​សង្ស័យ​គាត់​ក៏​ឡើងទៅ​មើល​និង​ស្រែកហៅ​តែ​មិនឃើញ​បើកទ្វារ ក៏​ឆ្ងល់ ទើប​ហៅ​អ្នក​បន្ទប់​ក្បែរ​គ្នា​មក​គាស់​ទ្វារ
មើល​ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្តូកស្តឹង​ស្លាប់​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ពិនិត្យ​សព ។

មន្ត្រី​នគរបាល​មូលដ្ឋាន បាន​សហការ​ជា មួយ​នគរបាល​ជំនាញ បាន​មក​ពិនិត្យ​សព​ស្ត្រី​រូបនេះ​និង​បង្ហាញ​ថា ស្លាប់​ដោយសារ​ខ្យល់គរ ព្រោះខ្លួនប្រាណ​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ជា​ពិសេស​ពេល​នាង​ដេក​ស្លាប់​គឺ​ទ្វារ​ចាក់សោ​ពី​ខាងក្នុង ៕​​

អត្ថបទសរសេរ ដោយ