ដីឡើងថ្លៃ ដោយសារលុយកខ្វក់រាប់លាន ហូរចូល…
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញទីផ្សារដីឡើងថ្លៃមួយរយៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយឲ្យដឹងថា…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញទីផ្សារដីឡើងថ្លៃមួយរយៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយឲ្យដឹងថា…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឃើញទីផ្សារដីឡើងថ្លៃមួយរយៈនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទម្លាយឲ្យដឹងថា ទីផ្សារដីឡើងថ្លៃក៏មកពីមនុស្សមួយក្រុមដែលយកលុយខៅ្មឬប្រផេះមកចាយវាយ ឬទិញដីនៅកម្ពុជា ។
សម្តេចក្រឡាហោម បានលើកឡើងក្នុងពិធីប្រកាស ចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ថា តាមព័ត៌មានដែលខ្ញុំបានដឹង ទីផ្សារដីឡើងថ្លៃក៏ដោយសារមនុស្សមួយក្រុមយកលុយខៅ្ម ឬប្រផេះ មកចាយវាយនៅកម្ពុជា ។ លុយបែបនេះ គ្មានប្រភពច្បាស់លាស់នឹងធ្វើឲ្យកើតបញ្ហាចំពោះប្រទេសជាតិផងដែរ ។ ករណីនេះ ប្រទេសខ្លះកំពុងតែហៅប្រទេសកម្ពុជាយើងថា ជាប្រទេសប្រផេះផងដែរ ដោយសារការលាងលុយ កខ្វក់នេះ ។
សម្តេចក្រឡាហោម បានស្នើដល់សមត្ថកិច្ចចាត់វិធានការឲ្យបានមុឺងម៉ាត់ចំពោះអ្នកដែលនាំលុយបែបនេះចូលមកក្នុងប្រទេស ដោយមិនត្រូវលើកលែងនោះឡើយ ។ សម្តេចក្រឡាហោមគូសបញ្ជាក់ថា «រឿងលាងលុយកខ្វក់ គេកំពុងចាត់ទុកថាកម្ពុជាយើងស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសប្រផេះ អុីចឹងគេឃ្លាំមើល ។
ឯមួយចំហៀងទៀត គេចាត់ទុកជាប្រទេសខៅ្ម ក្នុងករណីដែលយើងមិនបានយកចិត្តទុកដាក់បង្ក្រាប» ។
សម្តេចក្រឡាហោមបន្តថា ៖ «ខ្ញុំយល់ថា អ្នកឃុបឃិតក្នុងរឿងលុយខៅ្មគឺបានប្រ យោជន៍ ក៏ប៉ុន្តែបានតែមួយក្រុមនោះទេ គឺយកមកទិញដីធ្លីបានអុីចឹងទៅ ដែលធ្វើឲ្យទីផ្សារដីឡើងថ្លៃ ។ ប៉ុន្តែអ្វីដែលងាប់នោះគឺប្រទេសជាតិ វាងាប់ត្រង់ថាបើសិននៅថ្ងៃណាមួយគេថាកម្ពុជាគឺជាប្រទេសមួយខៅ្ម ជាប្រទេសលាងលុយគឺចប់» ។
សម្តេចក្រឡាហោមបានលើកឡើងថា ប្រសិនមានចរាចរណ៍លុយបែបនេះមែននោះនឹងជួបបញ្ហាប្រឈមធំសម្រាប់ប្រទេសជាតិ ដូច្នេះ យើងត្រូវតែដោះស្រាយ ។ កន្លងមកនេះ សម្តេចបានទទួលព័ត៌មានពីការបង្ក្រាបលុយជាង៣លានដុល្លារ ហើយសមត្ថកិច្ចដែលចាប់បានហ្នឹងក៏ប្រគល់ឲ្យសមត្ថកិច្ចមួយទៀតបន្ត ដោយមិនស្រាវជ្រាវប្រភពឲ្យច្បាស់លាស់ទេ ។
សម្តេចក្រឡាហោម ស ខេង បានដាក់បញ្ជាថា ប្រសិនមានករណីបង្ក្រាបលុយខុសច្បាប់ ឬគ្មានប្រភពច្បាស់លាស់ សមត្ថកិច្ចត្រូវរាយ ការណ៍ទៅកាន់សម្តេចភ្លាម ។ «បើសិនលុយហ្នឹងជាលុយត្រឹមត្រូវនោះមិនមានការចែកគ្នារត់ការនោះទេ ។
គេថា បើយកលុយហ្នឹងបានមកវិញគេទុក៧០ភាគរយ តែយ៉ាងណាក្តីមិនបានទេ»។ សម្តេចក្រឡាហោម បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំបង្ក្រាបលុយ
កខ្វក់ និងបទល្មើសគ្រឿងញៀនបន្ថែមទៀតដើម្បីសង្គមជាតិទាំងមូល ។
សូមជម្រាបថា ការលើកឡើងរបស់សម្តេច ក្រឡាហោម ស ខេង គឺបន្ទាប់ពីសមត្ថកិច្ចបាន ឃាត់ខ្លួនអ្នកនាំលុយរាប់លានដុល្លារកាលពីពេលថ្មីៗនេះ នៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលអ្នកដែលនាំចូលនោះជាជនជាតិចិន ។ការលើកឡើងនេះដែរ ស្របពេលដែលដីនៅតាមខេត្តមួយចំនួនបានហក់ឡើងថ្លៃយ៉ាងខ្លាំងក្នុងនោះមានខេត្តកណ្តាល តាកែវ និងកំពង់ស្ពឺជាដើម ៕
ចែករំលែកព័តមាននេះ