ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​…រឿង​រត់ការ​ដណ្តើម​គ្នា​យក​តំណែង​​​ប្រធាន​មន្ទីរ​អប់រំ​​ខេត្តព្រៃ​វែង​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ យោង​តាម​ប្រភព​ព័​ត៌​មាន​ច្បាស់​ពី​ខាងក្នុង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែងឱ្យ​​ដឹង​ថា រយៈពេល​ជិត​កន្លះ​ខែ​មកនេះ នៅ​ក្នុង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត កំពុង​មាន​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង ដោយសារ​តែ​គ្មាន​អ្នកដឹកនាំ​ច្បាស់លាស់ ក្រោយ​​លោក ឈុ​ន…

ខេត្ត​ព្រៃវែង ៖ យោង​តាម​ប្រភព​ព័​ត៌​មាន​ច្បាស់​ពី​ខាងក្នុង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែងឱ្យ​​ដឹង​ថា រយៈពេល​ជិត​កន្លះ​ខែ​មកនេះ នៅ​ក្នុង​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត កំពុង​មាន​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង ដោយសារ​តែ​គ្មាន​អ្នកដឹកនាំ​ច្បាស់លាស់ ក្រោយ​​លោក ឈុ​ន សុផល ជា​ប្រធាន​មន្ទីរ​បាន​ចូល​និវត្ត​ន៍​ទៅ ​។​ ​ប៉ុន្តែ​លើស​ពី​នោះ​ទៅ​ទៀត បែកធ្លាយ​រឿង​មួយ ដែល​ធ្វើ​ឱ្យ​ផ្ទៃក្នុង​មន្ទីរ​នេះ រំជើបរំជួល​ជា​ខ្លាំង​នោះ គឺ​កំពុង​មាន​អ្នក​រត់ការ​ដណ្តើម​តំណែងធ្វើ​​ប្រធាន​មន្ទីរ​មួយ​នេះ ដោយ​គេ​មិនដឹង​ថា​ អ្នក​រត់ការ​នោះ​​ប្រើ​ខ្សែ​ទុយោ​ធំ​ប៉ុណ្ណា​ទេ ទើប​អាច​ចូល​ទៅ​ដល់​ក្នុង​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​យ៉ាង​ស្រួល​ធ្វើ​ឱ្យ​​អ្នក​ដែល​អត់​ខ្សែ កំពុង​ភ័យ​បុក​ពោះ​ជា​ខ្លាំង ​។​

​គួរ​បញ្ជាក់​​ថា ការ​ដណ្តើម​តំណែង​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង​នេះ មិនមែន​ទើបតែ​កើត​មាននៅ​ក្នុង​អាណត្តិ​នេះ​ទេ គឺ​កើត​មាន​តាំងពី​សម័យ​លោក ហ៊ឹ​ម សុផល ប្រធាន​មន្ទីរ​ចាស់​ចូល​និវត្ត​ន៍ម្ល៉េះ កាល​​ចុងឆ្នាំ​២០១៦ ។ ​កាលនោះ ​មាន​អនុប្រធាន​មន្ទីរ​២​រូប បាន​ឈរឈ្មោះ​ជា​បេក្ខភាព ដណ្តើម​តំណែង​មួយ​នោះ គឺ​លោកវ៉ែន ប្រណី និង​លោក ឈុ​ន សុផល ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​២ រដ្ឋបាល​ខេត្តព្រៃវែង​បាន​ធ្វើ​លិខិតស្នើ​ទៅ​ក្រសួង​អប់រំ​យុវជន និង​កីឡា សុំ​ឱ្យ​តែងតាំង​លោក វ៉ែន ប្រណី ធ្វើ​ជា​ប្រធាន​មន្ទីរ​។​

​ប៉ុន្តែ​ការ​ស្នើ​សុំ​របស់​រដ្ឋបាល​ខេត្ត ត្រូវ​បាន​ខាង​ក្រសួង​បដិសេធ និង​បាន​សម្រេច​តែងតាំង​លោក ឈុ​ន សុផល ធ្វើ​ជា​ប្រធាន​មន្ទីរ​ស្តីទី​ក្តាប់​រួម រហូត​ដល់​ដំណាច់ឆ្នាំ​២០១៧ ទើប​ក្រសួង​និង​ពិនិត្យ​ផ្តល់​តួនាទី​សម​ស្រប​ណាមួយ ។ បន្ទាប់​ពី​លោក​ត្រូវ​ចូល​និវត្ត​ន៍ នៅ​ចុងខែ​ឧ​សភា ឆ្នាំ​២០១៩ និង​ឱ្យ​លោក វ៉ែន ប្រណី ជា​បេក្ខភាព​ប្រធាន​មន្ទីរបន្ត​បំពេញភារកិច្ច​ តាម​ការ​ចាត់តាំង​របស់​អង្គភាព ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ដឹកនាំ សាមគ្គីភាព និង​ដោះស្រាយ​បញ្ហា​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន រហូត​ដល់​ដំណាច់ឆ្នាំ​២០១៧ ទើប​ក្រសួង​ធ្វើការ​វាយតម្លៃ​អំពី​សមត្ថភាព និង​ប្រសិទ្ធិ​ភាព​ការងារ ដើម្បី​តែងតាំង​ជា​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង​ ។ ប៉ុន្តែ​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៧ ក្រសួង​មិន​បាន​បង្ហាញ​ពី​ចំណាត់ការ​អ្វី​នោះ​ទេ ទើប​លោក ឈុ​ន សុផល នៅ​តែ​បន្ត​ធ្វើ​ជា​ប្រធាន​មន្ទីរ រហូត​ដល់​ពេល​លោក​ចូល​និវត្ត​ន៌ កាលពី​ថ្ងៃ​ទី​២៧​ឩ​សភា​២០១៩​តែ​ម្តង​។​

​ប្រភព​ច្បាស់ការ​ពី​ក្នុង​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្តព្រៃវែង បាន​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ ដែល​លោក ឈុ​ន សុផល ចូល​និវត្ត​ន៍​រហូត​មក​ដល់​ពេល​នេះ មន្ទីរ​ពុំ​មាន​អ្នកដឹកនាំ​ទេ ធ្វើ​អោយ​ការងារ​ជា​ច្រើន​ត្រូវ​ជាប់​គាំង​ស្ទះ ព្រោះ​គ្មាន​អ្នក​ស៊ី​ញ៉េ​ចាត់តាំង​ ។

លើស​ពី​នេះ ពេល​នេះ​នៅ​ក្នុង​មន្ទីរកំពុង​តែ​មាន​ភាព​រំជើបរំជួល​ជា​ខ្លាំង ដោយសារ​តែ​ដំណែង​ប្រធាន​មន្ទីរ ដែល​គេ​គិត​ថា​និង​បាន​ទៅ​លើ​លោក វ៉ែន ប្រណី ដែល​ជា​បេក្ខភាព​ស្រាប់​នោះ កំពុង​តែ​មាន​ភាព​រង្គោះរង្គើ​ហើយ ដោយសារ​តែ​មាន​អ្នក​កំពុង​រត់ការ​ដណ្តើម ហើយ​អ្នក​កំពុង​រត់ការ​ដ​ណ្តើ​នោះ គេ​ក៏​បានដឹង​ពី​សមាស​ភាព​ដែរ នោះ​គឺ​លោក ប៉ាវ សុធី អនុប្រធាន​មន្ទីរ​អប់រំ​នោះ​តែ​ម្តង​។​

​ពេល​នេះ មន្ត្រី​ទាំងអស់​នៅ​ក្នុង​មន្ទីរ​អប់រំ យុវជន ​និង​កីឡា​ខេត្តព្រៃវែង កំពុង​នាំ​គ្នា​រង​ចាំ​អ៊ុត​មើលថា ​តើ​លទ្ធផល​ទៅ​ជា​យ៉ាងណា រវាង​អ្នក​ដែល​ជា​បេក្ខភាព​ប្រធាន​មន្ទីរ​ស្រាប់ និង​អ្នក​កំពុង​ប្រើ​ខ្សែ​ទុយោ​រត់ការ តើ​អ្នក​ណា​និង​មាន​ភ័ព្វ​វាសនា ត្រូវ​បាន​ក្រសួង​អប់រំ តែងតាំង​ជា​ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា​ខេត្តព្រៃ វែង​ថ្មី​….​? (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ