ឈ្មោះ​ឃរណី​, ឃី​រុន​, សុ​ឃឿ​ន​…​ពិតជា​ពីរោះ និង​មាន​ន័យ​ណាស់


ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​មាន​ព្រះពុទ្ធ​ជាដើម​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។
ឃរណី​- ស្ត្រី​អ្នកជា​ម្ចាស់ផ្ទះ​, អ្នកគ្រប់គ្រង​ក្នុងផ្ទះ​។ ដាក់​ឈ្មោះ​ឱ្យ​កូនស្រី​ស័ក្តិសម​បំផុត ។
ឃាន​- អ្នក​ដែល​តែងតែ​ដឹង​មុន​ជា​និច្ច គឺ​សំដៅលើ​អ្វី​ៗ​ដែល​បម្រុង​នឹង​កើតឡើង​ចំពោះ​ខ្លួន​។ ប្រើ​សម្រាប់​ដាក់​ឈ្មោះ​ឱ្យ​កូនប្រុស ។

ឃី​- អ្នក​ចូល​ចិត្ត​ឱ្យ​គេ​លើកតម្កើង​ខ្លួន ។ ច្រើន​ប្រើ​ភ្ជាប់​ជាមួយ​ស័ព្ទ​ដទៃ​ទៀត​ដើម្បី​ឱ្យ​មាន​ន័យ​កាន់តែ​ប្រសើរ​ឡើង​ដូច​ជា សុ​ឃី អ្នក​ចូល​ចិត្ត​លះបង់​ក្នុង​ផ្លូវ​សុចរិត​, ឃី​រុន មនុស្ស​ដែល​ស្វិតស្វាញ​ក្នុង​ការងារ​ដើម្បី​អ្នកផង​ទាំងពួង ។

ឃី​ម​-​មនុស្ស​រួសរាយ​រាក់ទាក់​ក្នុង​សេចក្តី​ថ្លៃថ្នូរ ។ ប្រើ​បាន​ទាំង​កូនប្រុស​-​ស្រី ។

ឃ​ន​- អ្នកមាន​វាសនា​ខ្ពស់ ។ ប្រើ​ជា​ឈ្មោះ​កូនប្រុស​និង​កូនស្រី ។

ឃុន​- ទី​តំណែង​សម្រាប់​អ្នកមាន​បណ្តា​ស័ក្តិ ។ បើ​ភ្ជាប់ពាក្យ សុ នៅ​ពីមុខ​ផង​ក៏​រឹតតែ​ប្រសើរ ។

ឃឿ​ន​- ជា​ប្រភេទ​មនុស្ស​មាន​លក្ខណៈ​រឹង​មាំ មានចិត្ត​មុះ​មុត ស្វិតស្វាញ​គ្រប់​ស្ថានការណ៍ ។ បើ​ភ្ជាប់ពាក្យ សុ នៅ​ពីមុខ​ផង​រឹតតែ​ពីរោះ និង​បន្ថែម​ន័យ​ជ្រៅ ។ នៅ​មាន​ត​…

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ