ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈពេលនេះ អគ្គិភ័យ​នៅសង្កាត់ទួលទំពូង២ បានរលត់ទាំង​ស្រុងហើយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​មានរថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គី​ភ័យដែល​បាន​​​ឆាបឆេះ​​កន្លែង​ប្តូរ​ប្រេងម៉ាស៊ីន ដែល​មាន​ទី​តាំ​នៅ​ចំណុច​ផ្លូវ​លេខ​៤៣០ កែង និង​ផ្លូវ​លេខ​៤៨០ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រួចមក…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បន្ទាប់ពី​មានរថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គី​ភ័យដែល​បាន​​​ឆាបឆេះ​​កន្លែង​ប្តូរ​ប្រេងម៉ាស៊ីន ដែល​មាន​ទី​តាំ​នៅ​ចំណុច​ផ្លូវ​លេខ​៤៣០ កែង និង​ផ្លូវ​លេខ​៤៨០ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រួចមក ភ្លើង​​បាន​​រលត់​ទាំងស្រុង​ហើយកាលពីវេលាម៉ោង​៤និង​៤នាទីរសៀលថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩ ​។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ពាក់ព័ន្ធ​ករណី​នេះ​ដែរ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​​នៅ​ឡើយទេ​ ហើយ​ក៏​មិន​មាន​​មនុស្ស​​ណា​ម្នាក់រង​គ្រោះថ្នាក់​នោះដែរ ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែត​កោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

គួររំលឹកថា មុន​នេះ​បន្តិច អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​ខ្លាំង​ផ្អើល​ក្នុង​សង្កាត់​ទួល​ទំពូង​២ (​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ