ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ហៅ​កក់ (App) មធ្យោបាយ​ធ្វើ​ដំណើរ អាច​ជួប​បញ្ហា​ទេ​បើសិនជា​អ្នក​ប្រកប​របរ​នេះ មិន​ស្មោះត្រង់ ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​ការ​កំពុង​ជួយ​សម្រួល​ដល់​ការ​ហៅ​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​ឈរ​រង់ចាំ​បក់ដៃ​ហៅ រឺ​រង់ចាំ​យូរ​ទៀត​នោះ​ទេ គឺ​អ្នក​ធ្វើ​ដំណើរ​អាច​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​រយៈ Apps ដែល​កំពុង​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា Grap…

​រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន​នេះ​ការ​កំពុង​ជួយ​សម្រួល​ដល់​ការ​ហៅ​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​ប្រជាពលរដ្ឋ​មិន​ចាំបាច់​ឈរ​រង់ចាំ​បក់ដៃ​ហៅ រឺ​រង់ចាំ​យូរ​ទៀត​នោះ​ទេ គឺ​អ្នក​ធ្វើ​ដំណើរ​អាច​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​រយៈ Apps ដែល​កំពុង​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា Grap , PassApps, WeGo និង Apps ជា​ច្រើន​ទៀត ។ ប៉ុន្តែ ទន្ទឹម​នឹង​នោះ​ដែរ ក្រុមហ៊ុន​កក់​មធ្យោបាយ​ធ្វើ​ដំណើរ ក៏​អាច​នឹង​មាន​បញ្ហា​ដែរ​បើសិនជា​អ្នក​ដែល​ភ្ជាប់ Apps របស់​ខ្លួន មាន​ភាព​មិន​ស្មោះត្រង់ ។

ចំណុច​នេះ​អាច​នឹង​ធ្វើ​អោយ​ក្រុមហ៊ុន​ដួល​ដែរ​ឬ​យ៉ាងណា ? ​ជា​ការ​កត់សម្គាល់​មួយ អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា ដែល​ភ្ជាប់ Apps របស់​ក្រុមហ៊ុន​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ច្រើន ហាក់​មិន​មាន​ភាព​ស្មោះត្រង់​ជាមួយ​ក្រុមហ៊ុន ក្នុង​ន័យ​ដែល​អ្នក​រត់​កង់​៣​ឥណ្ឌា​មួយ​ចំនួន​ដែល​ភ្ជាប់​កម្មវិធី Apps សម្រាប់​ការ​កក់​ហៅ​ពី​ភ្ញៀវ​លើក​ឡើង​ថា ដោយសារ​តែ​កម្រៃជើងសា​របង់​ឲ្យ​ទៅ Apps ហាក់​ថ្លៃ​ជាង​មុន ហើយ​ចំណូល​កាន់តែ​ប្រកួតប្រជែង​ខ្ពស់ ព្រោះ​ចំនួន​អ្នក​រត់​កង់​បី​ឥណ្ឌា និងរ​ម៉ក់​ម៉ូតូ​ខ្មែរ​ហាក់​កើនឡើង​ខ្ពស់ ។ ជាក់ស្តែង មាន​ម្ចាស់​កង់​បី​ឥណ្ឌា​ខ្លះ ដោយសារ​មិន​ចង់​បង់ថ្លៃ​កម្រៃជើងសារ​ឲ្យ​ខាង Apps បាន​ស្នើ​ទៅ​អតិថិជន​លុប​ចោល (Cancel) នូវ​ការ​កក់​តាម Apps ។ ក្នុង​នោះ​លោក​ង៉ែត ជូ សេដ្ឋវិទូ​មួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ផ្ទាល់​នូវ​អ្វី​ដែល​អ្នក​ប្រកប​របរ​រត់​កង់​បី​ឥណ្ឌា​បាន​បង្ហាញ​មក​កាន់​លោក ។ ​

លោក​ង៉ែត ជូ បាន​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា លោក​បាន​ជួប​ជាមួយនឹង​រត់​បី​ឥណ្ឌា មាន​ភ្ជាប់ Apps ដោយ​លោក​បាន​ហៅ​មធ្យោបាយ​នេះ តាម​រយៈ Apps ដែរ ហើយ​ពេល​ដែល​កង់​បី​នោះ​មក​ដល់ បាន​ស្នើរ​អោយ​លោក​លុប​ចោលការ​ហៅ​តាម Apps នោះ ( Cancel ) ។ ការ​ស្នើរ​នៃ គឺ​មិន​ចង់អោយ​ក្រុមហ៊ុន Apps នោះ ទទួល​បាន​កម្រៃ​ពី​អ្នក​រត់​កង់​បី​នោះ ពីព្រោះ ធម្មតា​អ្នក​ប្រកប​របរ​រត់​កង់​បី បើ​ភ្ជាប់​ជាមួយនឹង Apps ណាមួយ​គឺ​ត្រូវ​បង់​ភាគរយ​ទៅ​កាន់​ក្រុមហ៊ុន ។ ​លោក​ង៉ែត ជូ បាន​សរសេរ​ថា «​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កក់​តាក់ស៊ី​នោះ ខាតបង់ ហើយនឹង​ក្ស័យ​ធន់​និង​អាច​ឈាន​ទៅ​រក​ការ​ដួល​រលំ​ជាក់​ជា​មិន​ខាន ។ ដូច្នេះ យើង​មិន​អាច​កសាង​ប្រទេស​ឱ្យ​ខ្ពស់​មុខ​ខ្ពស់​មាត់​បាន​ទេ បើសិនជា​ម្នាក់​ៗ​នៅ​តែ​ប្រកាន់​យក​នូវ​វប្បធម៌​បែប​នេះ​បន្ត​ទៀត​នោះ » ។

​បើ​តាម​អ្នក​ប្រកប​របរ​រត់​កង់​បីដូច​គ្នា បាន​និយាយ​ផង​ដែរ​ថា អ្នក​រត់​កង់​បី​ទាំងអស់​មាន​មួយ​ចំនួន មិន​ស្មោះត្រង់​មែន ពេល​ខ្លះ​កោរ​ទាំងអស់​អតិថិជន​និង​មិន​បាន​បង់លុយ​នោះ​ចូល​ទៅ​ក្រុមហ៊ុន Apps ទេ ជា​ពិសេស​អ្នក​ដែល​ហៅ​តាម​ផ្លូវ ដោយ​មិន​ភ្ជាប់​ទៅ Apps ។ ​លោក ភា​រ៉ា អ្នក​រត់​កង់​បី​មួយ​រូប​នៅ​ភ្នំពេញ បាន​និយាយ​ថា អតិថិជន​ខ្លះ​មាន​ចំ​ង​ល់​រឿង​ចំងាយ​តែ​មួយ តែ​ពេល​ខ្លះ​ជិះ​អស់​លុយ​តិច និង​ពេល​ខ្លះ​ជិះ​អស់​លុយ​ច្រើន ។ មូលហេតុ​គឺ​ដោយសារ​តែ កង់​បី​ដែល​ធ្លាប់​ជិះ​អស់​លុយ​តិច​នោះ គេ​មាន​ភ្ជាប់​ជាមួយ Apps ដោយ​មាន​បច្ចេកទេស​ត្រឹមត្រូវ ។ ចំណែក​កង់​បី​ដែល​មិន​បាន​ភ្ជាប់ ហើយ​អ្នក​ជិះ​ចាំ​ហៅ​តាម​ផ្លូវ បើ​ទោះបីជា​ពេល​ផ្លូវ​ស្ទះ រឺ​កង់​បី​នោះ​ឈប់​ក៏​គីឡូ​នៅ​តែ​ដើរ​ហើយ​លុយ​កាន់តែ​កើន​ដែរ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​មាន​អតិថិជន ខ្លះ​រអ៊ូ​រឿង​ចំងាយ​ផ្លូវ​តែ​មួយ តែ​អស់​លុយ​ផ្សេង​គ្នា ។ លោក​ថា​៖« កង់​បី​ដែល​ឈប់​ហើយ​នៅ​តែ​គីឡូ​ដើរ រឺ​លុយ​នៅ​តែ​ឡើង​នោះ គឺ​អ្នក​រត់​កង់​បី​នោះ បាន​លួច​ដំឡើង Apps ដោយ​ខ្លួនឯង និង​មិន​មាន​ភាព​សុក្រឹត​ត្រឹមត្រូវ​នោះ​ទេ ហើយ​ការ​ប្រកួតប្រជែង​នឹង​កាន់តែ​មាន​បញ្ហា​ធំ​ឡើង ។

​ចំណែក​អ្នក​កង់​បី​មួយ​រូប​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា អ្នក​ហៅ​កង់​បី​ខ្លះ (​អតិថិជន​) គាត់​ចង់​ជិះ​កង់​បី​ដោយ​មិន​ចង់​គិត​គីឡូ ហើយ​ចង់​គិត​ម៉ៅ ជិះ​វិញ ដូច្នេះ​ហើយ​យើង​ត្រូវការ​អោយ​គាត់​លុប​ចោលការ​ហៅ ទើប​អាច​ធ្វើ​តាម​សំណូមពរ​គាត់​បាន ។ តែ​អ្នកខ្លះ​ទៀត គាត់​ចង់​ជិះ​ដោយ​គិត​គីឡូ អ​ញ្ចឹ​ង​យើង​មិន​សុំ​អោយ​លុប​ការ​ហៅ​នោះ​ទេ គឺ​រក្សា​ទុក​ដដែល ហើយ​យើង​លុប​វិញ​នៅ​ពេល​ដែល​ដល់​គោលដៅ និង​គិត​ប្រាក់​ពី​គាត់​រួចរាល់ ។ ​លោក សុខ ជា អ្នក​រត់​កង់​បី​មួយ​រូប​ដែរ​នោះ បាន​និយាយ​ថា «​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​កំណើន​អ្នក​រត់​កង់​បី​កាន់តែ​ច្រើន ក៏​ធ្វើ​អោយ​ចំណូល​របស់​លោក​បាន​ថមថយ​បន្តិច​ដែរ តែ​យ៉ាងណា​ក៏​នៅ​អាច​ទប់​ទាល់​ការ​ចំណាយ បាន​ដោយ​ក្នុង​មួយ​ថ្ងៃ អាច​រកបាន​ប្រមាណ​ពី​២០​ដុល្លារ​ទៅ ៣០​ដុល្លារ ពេល​ខ្លះ​ក៏​អាច​រកបាន​ខ្ទង់​៥០​ដុល្លារ​អី​ដែរ តែ​ត្រូវ​រត់​ដល់​យប់​ជ្រៅ​» ៕

​បើ​តាម​អ្នក​ប្រកប​របរ​រត់​កង់​បីដូច​គ្នា បាន​និយាយ​ផង​ដែរ​ថា អ្នក​រត់​កង់​បី​ទាំងអស់​មាន​មួយ​ចំនួន មិន​ស្មោះត្រង់​មែន ពេល​ខ្លះ​កោរ​ទាំងអស់​អតិថិជន​និង​មិន​បាន​បង់លុយ​នោះ​ចូល​ទៅ​ក្រុមហ៊ុន Apps ទេ ជា​ពិសេស​អ្នក​ដែល​ហៅ​តាម​ផ្លូវ ដោយ​មិន​ភ្ជាប់​ទៅ Apps ។ ​លោក ភា​រ៉ា អ្នក​រត់​កង់​បី​មួយ​រូប​នៅ​ភ្នំពេញ បាន​និយាយ​ថា អតិថិជន​ខ្លះ​មាន​ចំ​ង​ល់​រឿង​ចំងាយ​តែ​មួយ តែ​ពេល​ខ្លះ​ជិះ​អស់​លុយ​តិច និង​ពេល​ខ្លះ​ជិះ​អស់​លុយ​ច្រើន ។ មូលហេតុ​គឺ​ដោយសារ​តែ កង់​បី​ដែល​ធ្លាប់​ជិះ​អស់​លុយ​តិច​នោះ គេ​មាន​ភ្ជាប់​ជាមួយ Apps ដោយ​មាន​បច្ចេកទេស​ត្រឹមត្រូវ ។ ចំណែក​កង់​បី​ដែល​មិន​បាន​ភ្ជាប់ ហើយ​អ្នក​ជិះ​ចាំ​ហៅ​តាម​ផ្លូវ បើ​ទោះបីជា​ពេល​ផ្លូវ​ស្ទះ រឺ​កង់​បី​នោះ​ឈប់​ក៏​គីឡូ​នៅ​តែ​ដើរ​ហើយ​លុយ​កាន់តែ​កើន​ដែរ ដូច្នេះ​ហើយ​ទើប​ចេះ​តែ​មាន​អតិថិជន ខ្លះ​រអ៊ូ​រឿង​ចំងាយ​ផ្លូវ​តែ​មួយ តែ​អស់​លុយ​ផ្សេង​គ្នា ។ លោក​ថា​៖« កង់​បី​ដែល​ឈប់​ហើយ​នៅ​តែ​គីឡូ​ដើរ រឺ​លុយ​នៅ​តែ​ឡើង​នោះ គឺ​អ្នក​រត់​កង់​បី​នោះ បាន​លួច​ដំឡើង Apps ដោយ​ខ្លួនឯង និង​មិន​មាន​ភាព​សុក្រឹត​ត្រឹមត្រូវ​នោះ​ទេ ហើយ​ការ​ប្រកួតប្រជែង​នឹង​កាន់តែ​មាន​បញ្ហា​ធំ​ឡើង ។

​ចំណែក​អ្នក​កង់​បី​មួយ​រូប​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា អ្នក​ហៅ​កង់​បី​ខ្លះ (​អតិថិជន​) គាត់​ចង់​ជិះ​កង់​បី​ដោយ​មិន​ចង់​គិត​គីឡូ ហើយ​ចង់​គិត​ម៉ៅ ជិះ​វិញ ដូច្នេះ​ហើយ​យើង​ត្រូវការ​អោយ​គាត់​លុប​ចោលការ​ហៅ ទើប​អាច​ធ្វើ​តាម​សំណូមពរ​គាត់​បាន ។ តែ​អ្នកខ្លះ​ទៀត គាត់​ចង់​ជិះ​ដោយ​គិត​គីឡូ អ​ញ្ចឹ​ង​យើង​មិន​សុំ​អោយ​លុប​ការ​ហៅ​នោះ​ទេ គឺ​រក្សា​ទុក​ដដែល ហើយ​យើង​លុប​វិញ​នៅ​ពេល​ដែល​ដល់​គោលដៅ និង​គិត​ប្រាក់​ពី​គាត់​រួចរាល់ ។ ​លោក សុខ ជា អ្នក​រត់​កង់​បី​មួយ​រូប​ដែរ​នោះ បាន​និយាយ​ថា «​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​កំណើន​អ្នក​រត់​កង់​បី​កាន់តែ​ច្រើន ក៏​ធ្វើ​អោយ​ចំណូល​របស់​លោក​បាន​ថមថយ​បន្តិច​ដែរ តែ​យ៉ាងណា​ក៏​នៅ​អាច​ទប់​ទាល់​ការ​ចំណាយ បាន​ដោយ​ក្នុង​មួយ​ថ្ងៃ អាច​រកបាន​ប្រមាណ​ពី​២០​ដុល្លារ​ទៅ ៣០​ដុល្លារ ពេល​ខ្លះ​ក៏​អាច​រកបាន​ខ្ទង់​៥០​ដុល្លារ​អី​ដែរ តែ​ត្រូវ​រត់​ដល់​យប់​ជ្រៅ​» ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ