ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ប្រទេស​ជាប់​តំបន់​ទន្លេមេគង្គ និង​អ្នកជំនាញ​បើក​កិច្ច​ពិភាក្សា​ទស្សនវិស័យ​អនាគត​នៃ​ទន្លេ​មេ​ង្គ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​កាត់​បន្ថយ​ពី​ភាព​ក្រីក្រ​របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​ទន្លេមេគង្គ​តំណាង​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ព្រមទាំង​អ្នកជំនាញ​មក​ពី​សហរដ្ឋអាមេរិក ចិន កូរ៉េ​ខាងត្បូង និង​ឥណ្ឌា​ជាដើម​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​បញ្ហា​លើ​ទស្សនវិស័យ​អនាគត​នៃ​ទន្លេមេគង្គ ។ លោក ពូ សុធី​រៈ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​កាត់​បន្ថយ​ពី​ភាព​ក្រីក្រ​របស់​ប្រជាជន​ដែល​រស់នៅ​តំបន់​ទន្លេមេគង្គ​តំណាង​ប្រទេស​នៅ​តំបន់​ទន្លេមេគង្គ​ព្រមទាំង​អ្នកជំនាញ​មក​ពី​សហរដ្ឋអាមេរិក ចិន កូរ៉េ​ខាងត្បូង និង​ឥណ្ឌា​ជាដើម​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​បញ្ហា​លើ​ទស្សនវិស័យ​អនាគត​នៃ​ទន្លេមេគង្គ ។

លោក ពូ សុធី​រៈ នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ ថា សិក្ខាសាលា​ថ្នាក់​តំបន់​ស្តី​ពី​ទស្សនវិស័យ​អនាគត​នៃ​ទន្លេមេគង្គ គឺ​ដើម្បី​ពិភាក្សា​គ្នា និង​លើក​បញ្ហា​នានា​នៅ​តំបន់​ទន្លេមេគង្គ​ក្នុង​នោះ​ក៏​មានការ​អភិ​វ ឌ្ឍ​នៅ​តំបន់​នេះ​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា ៖ «​វេទិការ​នេះ គឺ​យើង​ជួបជុំ​គ្នា​រវាង​អ្នកឯកទេស ឬ​មាន​ជំនាញ និង​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់ និង​អ្នក​តាមដាន​សកម្មភាព​ពាក់ព័ន្ធ​នឹង​កា​វិវត្តន៍​នៃ​វិស័យ​នានា​ដូច​ជា សេដ្ឋកិច្ច សង្គមកិច្ច និង​ការពារ​ជាតិ​ជាដើម ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​គ្នា ពី​បញ្ហា​ប្រឈម​ផ្សេង​ចំពោះ​ការ​វិវត្តន៍​រហូត​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​» ។

លោក​ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ពិភាក្សា​ដែល​មាន​រយៈពេល​១​ថ្ងៃ​កន្លះ​ក៏​នឹង​សិក្សា​យ៉ាងណា​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ដល់​ប្រជាជន​នៅ​ថ្នាក់​ក្រោម ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​ទទួល​បាន​ផលប្រយោជន៍ ពិសេស​នោះ​អ្នក​ដែរ​រស់នៅ​តាម​ដង​ទន្លេរ​មេគង្គ​នេះ​ផង​ដែរ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក ពូ សុធី​រៈ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​សម្រាប់​មតិយោបល់​ដែល​តំណាង​ប្រទេស​ដែល​បាន​ចូលរួម​ក៏​ដូច​ជា អ្នកជំនាញ​នានា​នៅ​ថ្ងៃនេះ​ក៏​នឹង​ត្រូវ​ចង់ក្រង​ជា​ឯកសារ​សម្រាប់​ធ្វើការ​ផ្ស ព្វ​ផ្សាយ​ទៅ​ដល់​អ្នកនយោបាយ ឬ​ថ្នាក់ដឹកនាំ​ប្រទេស​ផង​ដែរ តែ​មិនមែន​សម្រាប់​តែ​នៅ​កម្ពុជា​នោះ​ទេ ។

លោកនាយក​វិទ្យាស្ថាន​ក៏​បាន​អះអាង​ថា បញ្ហា​តំបន់​ទន្លេ​ង​មេគង្គ គឺជា​បញ្ហា​ដែល​ត្រូវ​បាន​បណ្តា​ប្រទេស​នានា​កំពុង​យកចិត្តទុកដាក់ ហើយ​កម្ពុជា គឺជា​ប្រទេស​មួយ​សំខាន់​ណាស់​ដែល ជាប់​នៅ​ដង​ទន្លេរ​មេគង្គ​នេះ​ផង​ដែរ ។ កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​ទទួល​អំណោយផល​ច្រើន​ពី​គម្រោង​ផ្សេង​ៗ​ដែល​បណ្តា​ប្រទេស​ជា​មិត្ត​បាន​រៀបចំ​ចងក្រង​សម្រាប់​ជួយ​ក្នុង​នោះ​មាន ៖ ប្រទេស​ចិន​, ជប៉ុន​, កូរ៉េ​ខា​ត្បូង , ឥណ្ឌូ​នេ​ស៊ី​, អា​មេ​រិ​ក ,…​។ យ៉ាងណា​ក្តី បើ​តាម​លោក ពូ សុធី​រៈ បាន​អះអាង​ថា កិច្ចប្រជុំ​ពិភាក្សា​គ្នា​នោះ​ដែរ​ភាគី​ទាំងអស់​ក៏​នឹង​ជជែក​ពិភាក្សា​គ្នា​អំពី​ការ​ជួយ​មក​លើ​កម្ពុជា ដើម្បី​ជៀង​វាង​ជាន់​គ្នា​នៃ​គម្រោង​តាម​បណ្តា​ប្រទេស​នានា​ផង​ដែរ ។ ក​ក្តា​នេះ​ក៏​មិន​ធ្វើ​ឲ្យ​មាន​ភាព​រីក​ចម្រើន​រហូត​ដល់​ធ្វើការ​ប្រកួតប្រជែង​គ្នា​ថែម​ទៀត ។ លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​វេទិការ​នេះ គឺ​ជជែក​ពិភាក្សា​គ្នា ដើម្បី​រក​វិធីសាស្ត្រ​អ្វី ដើម្បី​ឲ្យ​គេ​ចង់​ជួយ​តំបន់​នេះ​រាប់​ទាំង​កម្ពុជា​ធ្វើ​ឲ្យ​គេ​ជួយ​ដោយ​ស្រួល ។ កម្ពុជា​យើង​ទទួល​បាន​ផលប្រយោជន៍​ច្រើន ពិសេស​នោះ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធ្វើ​យ៉ាងណា​ការ​វិវត្តន៍​ដោយ​និរន្ត​ភាព ព្រមទាំង​ការ​ភិ​វឌ្ឍន៍​ដល់​ប្រជាន​ថ្នាក់​ក្រោម​» ។

លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ឆ្នាំ​២០១៩ គឺជា​ឆ្នាំ​ជា​ប្រ​វ​តិ្ត​សាស្ត្រ​មួយ​នៅ​ក្នុង​ការ​ទាក់ទង​របស់​យើង​ជាមួយ​តំបន់​ទន្លេមេគង្គ ។ ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី ១០​នៃ​គំរោង​គំនិត​ផ្តួចផ្តើម​ស្តី​ពី​តំបន់​មេគង្គ​ក្រោម (LMI) ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ Phuket ក្នុង​ឆ្នាំ​២០០៩ ។ លោក​បញ្ជាក់​ថា «​យើង​ចាត់​ទុក​ការ​ចូលរួម​របស់​យើង​ជាមួយ​តំបន់​មេគង្គ​ថា​ជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​យើង​សំរាប់​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក និង​ការ​ខិតខំ​ជា​រួម​របស់​យើង​ក្នុង​ការ​គាំទ្រ​សមាគម​អាស៊ាន​ដោយ​រួម​ទាំង​តាម​រយៈ​គំរោង​គំនិត​ផ្តួចផ្តើម​សំរាប់​សមាហរណកម្ម​អាស៊ាន ដែល​មាន​បំណង​បង្រួម​គម្លាត​គ្នា​ផ្នែក​អភិវឌ្ឍន៍​រវាង​បណ្តា​ប្រទេស​អាស៊ាន ហើយ​ជំរុញ​ឯកភាព​តំបន់​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក Michael Newbill បន្ថែម​ថា ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់​នេះ ហើយ​ផ្តល់​វេទិកា​ចំហ​មួយ​សំរាប់​អ្នក​គិតគូរ​ថ្នាក់​តំបន់​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​គ្នា​ស្តី​ពី​វិធី​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា និង​គ្រប់គ្រង​ធនធាន​ដ៏​អស្ចារ្យ គឺ​ទន្លេមេគង្គ​ដ៏ «​ធំ​វែង​» ។ ការ​ផ្តោត​ការ​យកចិត្តទុកដាក់​នៅ​ថ្ងៃនេះ​ទៅ​លើ​តំបន់​ទន្លេមេគង្គ​មាន​ប្រយោជន៍​ផង ត្រូវ​នឹង​ពេលវេលា​ផង ។ លោក​បន្ថែម​ថា តំបន់​ទន្លេមេគង្គ​មាន​សារៈសំខាន់​ជា​យុទ្ធសាស្ត្រ​សំរាប់​សហរដ្ឋអាមេរិក ។ សហរដ្ឋអាមេរិក​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​ប្រទេស​ថៃ​ដែល​ជា​សម្ព័ន្ធមិត្ត​នៅ​ទី​នេះ និង​ដៃគូ​ដែល​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង គឺ​ប្រទេស​វៀតណាម ។

ប្រទេស​ទាំង​ពីរ​នេះ គឺជា​ប្រធាន​នៃ​កិច្ចប្រជុំ​អាស៊ាន​នៅ​ឆ្នាំ​២០១៩ និង​២០២០ ។ ប្រទេស​ឡាវ ភូមា និង​ប្រទេស​កម្ពុជា គឺជា​តំបន់​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​ខ្លាំង​តែ​ប្រឈម​នឹង​បញ្ហា​អភិបាលកិច្ច ហើយ​ងាយ​រង​នឹង​សម្ពាធ​សេដ្ឋកិច្ច​ពី​ខាងក្រៅ ។ លោក​គូសបញ្ជាក់​ថា ៖« យុទ្ធសាស្ត្រ​របស់​យើង​ចំពោះ​តំបន់​ទន្លេមេគង្គ​ដើរ​តាម​គោលការណ៍​ដែល​ជា​គ្រឹះ​នៃ​វិបុលភាព នៅ​ទូ​ទាំង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក រាប់​ទស​វត្ស​មក​ហើយ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ប្រចាំ​តំបន់​របស់​យើង​ពោល គឺ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​អធិបតេយ្យភាព តម្លាភាព អភិបាលកិច្ច​ល្អ សមាគម​អាស៊ាន​ជា​ស្នូល​មួយ និង​របៀបរបប​ផ្អែក​លើ​ច្បាប់ទម្លាប់ ដោយ​គោរព​ចំពោះ​ច្បាប់​អន្តរជាតិ ។

ការ​ទាក់ទង​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នៅ​តំបន់​ទន្លេមេគង្គ​មាន​ភាព​ជ្រាលជ្រៅ ដោយនៅ​ឆ្នាំ​២០១៧ ការ​វិនិយោគ​របស់​យើង​មាន​ទឹកប្រាក់​ចំនួន​១៧​ពាន់​លាន​ដុល្លារ​ពាណិជ្ជកម្ម​ទៅ​មក​មាន​តម្លៃ​១០៩​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ។ សូម​ជម្រាប​ថា អ្នក​ដែល​ចូលរួម​មាន​មក​ពី​សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ​ខាងត្បូង ឥណ្ឌា ចិន កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ