ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​វៀតណាម និង​យុវតី​ខ្មែរ នាំ​ដល់​ការ​ពិភាក្សា​អំពី​ភាព​សិច​ស៊ី​លើ​បណ្តាញ​សង្គម

4 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​ដែល​តារា​ម៉ូ​ដែល​វៀតណាម​ស្លៀកពាក់​សិច​ស៊ី​ខ្លាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ប្រទេស​បារាំង សារព័ត៌មាន​ល្បី​ៗ​លើ​ពិភពលោក​បាន​នាំ​គ្នា​ថត​យ៉ាង​វក់វី ហើយ​នាង​បាន​ក្លាយជា​មនុស្ស ដែល​មានការ​យកចិត្តទុកដាក់​បំផុត​របស់​សារព័ត៌មាន​។ ចំណែក​វី​ដេ​អូ​ស្តី​ពី​ភាព​សិច​ស៊ី​របស់​នាង​ក៏​ទាក់ទាញ​ការ​ទស្សនា​ខ្លាំង​នៅ​កម្ពុជា​ផង​ដែរ​។ វី​ដេ​អូ​ផលិត ដោយ​កម្មវិធី 60 B​ុ​uzz…

នៅ​ពេល​ដែល​តារា​ម៉ូ​ដែល​វៀតណាម​ស្លៀកពាក់​សិច​ស៊ី​ខ្លាំង​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កាន ប្រទេស​បារាំង សារព័ត៌មាន​ល្បី​ៗ​លើ​ពិភពលោក​បាន​នាំ​គ្នា​ថត​យ៉ាង​វក់វី ហើយ​នាង​បាន​ក្លាយជា​មនុស្ស ដែល​មានការ​យកចិត្តទុកដាក់​បំផុត​របស់​សារព័ត៌មាន​។

ចំណែក​វី​ដេ​អូ​ស្តី​ពី​ភាព​សិច​ស៊ី​របស់​នាង​ក៏​ទាក់ទាញ​ការ​ទស្សនា​ខ្លាំង​នៅ​កម្ពុជា​ផង​ដែរ​។ វី​ដេ​អូ​ផលិត ដោយ​កម្មវិធី 60 B​ុ​uzz របស់​កោះសន្តិភាព​អំពី​ភាព​សិច​ស៊ី​របស់​នាង​បាន​ត្រូវ​ទស្សនា ដោយ​មនុស្ស ជិត​បី​លាន​នាក់​តែ​ក្នុង​រយៈពេល​ពី​រស​ប្តា​ហ៍​។

បន្ត​មក​ទៀត យុវតី​ខ្មែរ​ម្នាក់​ដែល​លក់​ផលិតផល​តាម​អន​ឡាញ ក៏​បាន​ពាក់អាវ​បញ្ចេញ សាច់​ទ្រូង ដ៏​សខ្ចី​របស់​នាង​។ មនុស្ស​ប្រុស​ជា​ច្រើន​បាន​នាំ​គ្នា​ផ្ញើ​វី​ដេ​អូ​នោះ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស ម្នាក់​ទៀត មាន Messenger ខណៈ​ដែល​មាន​មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិយោបល់​រិះគន់​ដល់​នាង​។ វី​ដេ​អូ ដែល​បញ្ចេញ​ដើមទ្រូង​នោះ ក៏​បាន​រីកសាយ​យ៉ាង​ខ្លាំង​នៅ​ក្នុង​បណ្តាញ​សង្គម​រហូត​ដល់​សារព័ត៌មាន​មួយ​ចំនួន​ទ្រាំ​មិន​បាន​ក៏​ធ្វើការ​ផ្សាយ​អំពី​បញ្ហា​នោះ​។

ដូច​ជា​ករណី​តារា​វៀតណាម​នាង Ngoc Trinh ដែរ ព័ត៌មាន​អំពី​យុវតី​ខ្មែរ​ហ៊ាន​បញ្ចេញ​ដើមទ្រូង​នោះ ក៏​មាន​មនុស្ស​អាន និង ទស្សនា​យ៉ាងច្រើន​ណាស់​ដែរ​។

តើ​យើង​អាច​រៀនសូត្រ​បាន​អ្វីខ្លះ​ពី​ករណី​ទាំង​ពីរ​ខាងលើ​នេះ?

ករណី​ទាំង​ពីរ​ខាងលើ ប្រាប់​ដល់​មនុស្ស​គ្រប់​គ្នា​ឱ្យ​មានការ​ប្រយ័ត្នប្រយែង​ខ្លាំង​ជាង​មុន​អំពី​អ្វី​ដែល​គេ​ត្រូវ​ដាក់​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក ជា​ពិ​សេស​អ្វី​ដែល​ទាក់ទង​នឹង​ភាព​ឯកជន​របស់​ខ្លួន​។ អ្វី​ដែល​បាន​ដាក់​ផ្សាយ តាម​ហ្វេ​ស​ប៊ុ​ក​មិន​ថា ជា​រូបថត និង​សំ​ណេ​រ​ទេ អាច​នឹង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​តាម​មធ្យោបាយ​ផ្សេង​ៗ​។ ដូច្នេះ​ពេល​ខ្លះ វា​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ និង​ភាព​ឯកជន​របស់​សា​ម៉ី​ខ្លួន​។

សម្រាប់​វី​ដេ​អូ និង​រូបថត របស់​ស្ត្រី​តារា​ម៉ូ​ដែល​វៀតណាម និង​យុវតី​ខ្មែរ​ដែល​លក់​អន​ឡាញ​នោះ វា​បាន​ធ្វើ​ឱ្យ​បុរស​ៗ​ច្រួល​ច្របល់​ខ្លាំង ហើយ​មាន​អារម្មណ​ស្រ៊ើ​ប​ស្រាល​ខាង​ផ្លូវភេទ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​នៅ​មិន​ស្ងៀម​បញ្ជូន​ចែក​មិត្តភក្តិ​មើល​យ៉ាង​ព្រោងព្រាត​។ នេះ​ជា​ឧទាហរណ៍​មួយ​ដែល​ថា រូបថត​ស្រី​ៗ ដែល​ស្រស់​ស្អាត និង​មាន​ភាព​សិច​ស៊ី​មិន​គួរ​ត្រូវ​បាន​យក​មក​ដាក់​ផ្សាយ​តាម​ហ្វេ​ស​ប៊ុ​ក​ទេ បើសិនជា​ស្ត្រី​ទាំង​ឡាយ​មិន​ចង់ឱ្យ​មាន​បញ្ហា​សម្រាប់​ខ្លួន ដោយសារ​តែ​រូបថត និ​ិ​ង​វី​ដេ​អូ​នោះ​។ នៅ​ពេល​ដែល​យើង​ដាក​ផ្សាយ​សាធារណៈ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ ភាព​ឯកជន​អាច​នឹង​ត្រូវ​រលុប​បាត់​ហើយ ខណៈ​ដែល​មនុស្ស​ជា​ច្រើន​បានឃើញ បាន​បញ្ចេញ​មតិយោបល់ និង​បាន​ចែករំលែក​គ្នា​មើល​បន្ត​។

ប៉ុន្តែ​មនុស្ស​ទាំងអស់​ក៏​គួរតែ​ប្រុង​ប្រយ័ត្ន​ជាង​មុន និង​មានការ​គោរព​ជាង​មុន​ដល់​សិ​ទ្ឋិ​ឯកជន​របស់​មនុស្ស​ទូទៅ​។ គេ​មិន​ត្រូវ​យក​រូបថត​របស់​អ្នក​ដទៃ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​ឬ​ធ្វើការ​អត្ថាធិប្បាយ​អ្វី​ដែល​នាំ​ឱ្យ ប៉ះ​ពាល់​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​ដទៃ​ឡើយ​។ សិទ្ធិ​ឯកជន និង​សេចក្តី​ថ្លៃថ្នូរ​របស់ មនុស្ស​ត្រូវ បានការ​ពារ​ដោយ​ច្បាប់​។ ច្បាប់​ក៏​បាន​ហាមឃាត់​ផង​ដែរ ដល់​ការ​ផ្សព្វផ្សាយ​ទាំងឡាយ​ណា​ដែល មាន​ភាព​អាសអាភាស និង​ប៉ះពាល់​ដល់​ប្រពៃណី និង​វប្បធម៌​ដ៏​ផូរផង់​របស់​កម្ពុជា​។

នៅ​ពេល​ដែល​ហ្វេ​ស​ប៊ុ​ក និង​បណ្តាញ​សង្គម​នានា បាន​ផ្តល់​សេរីភាព​កាន់តែ​ខ្លាំង​ដល់​មនុស្ស​គ្រប់​គ្នា​នោះ វា​ទាមទារ​ឱ្យ​គ្រប់​គ្នា​យល់​ដឹង​កាន់តែ​ច្បាស់​ពី​អ្វី​ដែល​គួរ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​នៅ​លើ​បណ្តាញ​សង្គម​។ ពាក្យ​មួយ​ឃ្លា​ដែល​មនុស្ស​ត្រូវ​ចង​ចាំ​នោះ គឺ «​សេរីភាព​ដើរ​ទន្ទឹម​នឹង​ការ​ទទួលខុសត្រូវ​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ