ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​​…ហាក់​ខ្លួនឯងជាសាក្សី ខណៈ​នាំមក​បង្ហាញសកម្មភាពសម្លា.ប់មនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ផ្សាយ​ឃ្លី​ប​វី​ដេ​អូ ស្ត្រី​ជា​ឃាតករ​កំណាច​ដៃ​ឆៅ ​ដែល​សមត្ថកិច្ចនាំ​យក​ទៅ​ធ្វើ​សកម្មភាព​ជុំវិញ​ការ​សម្លាប់​កាត់​ជា​កង់​ៗ​ស្ត្រី​ម្នាក់​ ជា​មិត្តភក្តិ​របស់​ខ្លួន បាន​ធ្វើ​ឱ្យ​មហាជន​គ្រប់​រូប​ដែល​បាន​តាម​ដាន​វី​ដេ​អូ​ឃ្លី​ប​នោះ ​លាន់មាត់​គ្រប់​ៗ​គ្នា​ពី​ភាព​មិន​តក់ស្លុត​របស់ស្ត្រី​កំណាច​នេះ ដែល​មើលទៅ​ ហាក់…

រាជធានី​ភ្នំពេញ ៖ តាម​ការ​ផ្សាយ​ឃ្លី​ប​វី​ដេ​អូ ស្ត្រី​ជា​ឃាតករ​កំណាច​ដៃ​ឆៅ ​ដែល​សមត្ថកិច្ចនាំ​យក​ទៅ​ធ្វើ​សកម្មភាព​ជុំវិញ​ការ​សម្លាប់​កាត់​ជា​កង់​ៗ​ស្ត្រី​ម្នាក់​ ជា​មិត្តភក្តិ​របស់​ខ្លួន បាន​ធ្វើ​ឱ្យ​មហាជន​គ្រប់​រូប​ដែល​បាន​តាម​ដាន​វី​ដេ​អូ​ឃ្លី​ប​នោះ ​លាន់មាត់​គ្រប់​ៗ​គ្នា​ពី​ភាព​មិន​តក់ស្លុត​របស់ស្ត្រី​កំណាច​នេះ ដែល​មើលទៅ​ ហាក់ ដូចជា​ខ្លួន​គ្រាន់តែ​ជា​សាក្សី​ ដែល​ឃើញ​ហេតុការណ៍​នេះ​ប៉ុណ្ណោះ ។ ស្ត្រី​រូប​នេះ​ បាន​និយាយ​ច្បាស់​ៗ​ពី​ការ​សម្លាប់​ជន​រង​គ្រោះ និង​ការ​ក្លា​ស្សេស​ព រួច​យក​មក​កាត់​ជា​កង់​ៗ​ដោយ​កាំបិតប៉័ងតោ ដូច​កាប់​សត្វ​ជ្រូក ដើម្បី​យក​ទៅ​បោះចោល​ក្នុង​ទន្លេ ។ គួរបញ្ជាក់ថា៖ ឃាត​ករថា៖ ពេលខ្លះញ៉ុមឆ្លាត…​ ពេល​សម្លាប់​​​​គាត់​ដាក់​​ក្នុង​ទូទឹក​​កក​​នេះ

https://www.facebook.com/lin.yeye.96/videos/1046718905716892/

ការ​កាប់​បំបែក​សព​ជា​កង់​ៗ​នេះ ពិតជា​ការ​សម្លាប់​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​បំផុត​ដែល​កម្រ​កើតមាន
​ណាស់ ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ស្ត្រី​សង្ស័យ​ឈ្មោះ ស៊ិ​ន សុផល អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​អាហារ​អឺរ៉ុប​យីហោ ដឹ​រេ​ដ​ហ្គោ​របារ នៅផ្ទះ​លេខ៤០Eo
ផ្លូវ​លេខ​១៥៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ និង​មានស្រុក​កំណើត​នៅ​ភូមិ​តា​ព្រហ្ម ឃុំ​ព្រែក​ឯង ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ​បាន​លើក​ឡើង​ថា ជនសង្ស័យ​មិន​ត្រឹមតែ​ជា​មនុស្ស​ឈាម​ត្រជាក់ សាហាវឃោរឃៅ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​ជីវិត​ផ្ទាល់ខ្លួន​ ក៏​មិនធម្មតា​ដែរ គឺ​មាន​ប្តីដល់​ទៅ​៦​នាក់ ដែល​ប្តី​ទី​១​មានកូន​១ ទី​២​មានកូន​២ ទី​៣​មានកូន​១ ។ ប្តី​ទាំង​៣​នាក់​ដំបូង​គឺជា​ជនជាតិ​ខ្មែរ ឯ​ប្តី​ទី​៤​មានកូន​១ ប្តី​ទី​៥​គ្មាន​កូន និង​ទី​៦​គ្មាន​កូន ។ ប្តី​ទាំង​៣​នាក់​ក្រោយ​នេះ គឺជា​ជនបរទេស ។

ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉ា​នាង អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​ហាង​អ៊ុតសក់​នៅ​ផ្សារ​ចាស់ និង​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ទួល​សង្កែ មានស្រុក​កំណើត​នៅ​ភូមិ​ចារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

អត្ថបទសរសេរ ដោយ