ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​​ឡេ​ស៊ី​បិទ​ទីកន្លែង​ប្រជុំ​ផ្កា​ថ្ម​មិន​ឱ្យ​ភ្ញៀវ​ទេសចរ​មុជ​កំសាន្ដ ដើម្បី​ការពារ​បរិ​ស្ថាន

13 ឆ្នាំ មុន

អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​បិទ​ទីកន្លែង​មុជទឹក​ដ៏​ល្បីឈ្មោះ​នៅ​ក្នុង​ ប្រទេស​ជា​ច្រើនកន្លែង លើ​កោះ​ឌៀវ​ម៉ា​ន និង​កោះ​វ៉េ​ដាង បន្ទាប់​ពី​ទីកន្លែង​ប្រជុំ​ផ្កាថ្ម​បាន​ទទួលផលប៉ះពាល់​ពី​កំ​ដៅ​ផែនដី ។
កន្លែង ​ប្រជុំ​ផ្កាថ្ម ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​មួយ​ឆ្នាំ​ជាង​៥០០.០០០​នាក់ ត្រូវ​បាន​បិទ​ដោយ​ហាម​មិន​ឱ្យ​ភ្ញៀវ​ទេសចរមុជទឹក ឬ​បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​ទឹក​រហូត​ដល់ចុងខែ​តុលា​ដើម្បី​ស្ដារ​ប្រព័ន្ធ​ បរិស្ថាន​ផ្នែកសមុទ្រ​ឡើង​វិញ ។

អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​បាន​បិទ​ទីកន្លែង​មុជទឹក​ដ៏​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ជា​ច្រើនកន្លែង លើ​កោះ​ឌៀវ​ម៉ា​ន និង​កោះ​វ៉េ​ដាង បន្ទាប់​ពី​ទីកន្លែង​ប្រជុំ​ផ្កាថ្ម​បាន​ទទួលផលប៉ះពាល់​ពី​កំ​ដៅ​ផែនដី ។
កន្លែង​ប្រជុំ​ផ្កាថ្ម ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​មួយ​ឆ្នាំ​ជាង​៥០០.០០០​នាក់ ត្រូវ​បាន​បិទ​ដោយ​ហាម​មិន​ឱ្យ​ភ្ញៀវ​ទេសចរមុជទឹក ឬ​បណ្ដែត​ខ្លួន​នៅ​លើ​ផ្ទៃ​ទឹក​រហូត​ដល់ចុងខែ​តុលា​ដើម្បី​ស្ដារ​ប្រព័ន្ធ​បរិស្ថាន​ផ្នែកសមុទ្រ​ឡើង​វិញ ។

លោក​ឆា​ហ៊ី​ម៉ា អាប់​ឌុ​ល​ហា​មី​ត អ្នក​ចាត់ការ​ទូទៅនៃ​ឧទ្យាន​ជាតិ​សមុទ្រ​បង្ហើប​ឱ្យដឹង​ថា “​កន្លែង​មុជទឹក​៩​ក្នុង​ចំណោម​៨៣នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បិទ​សេវាកម្ម​” ។ ស្ថាប័ន​ខាងលើបាន​បន្ដ​ទៀត​ថា ការ​បិទកន្លែង​មុជទឹក​ទាំង​៩ នឹង​ជួយ​ផ្ដល់​ឱកាស​ឱ្យប្រជុំ​ផ្កាថ្ម​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឃ្លាតឆ្ងាយពី​ការ​លុកលុយ​ដែល​បង្ក​ឡើង​ដោយ​ភ្ញៀវទេសចរ​ដូច​ជា​ការ​មុជទឹក​ជាដើម ។
ការ​ប៉ះពាល់​លើ​ផ្កាថ្ម​អាច​ធ្វើ​ឱ្យ​ផ្កាថ្ម​ខូចខាត​យ៉ាង​ងាយស្រួល ដែល​អាច​កើតឡើងពី​កំលាំង​សម្ពាធ​ផ្សេង​ៗ​ដូច​ជា​សីតុណ្ហភាពក្នុង​ទឹកសមុទ្រ​កើនឡើង​ខ្ពស់ការ​ចូល​ទៅរំខាន​ដល់​ការ​លូតលាស់​របស់​ផ្កាថ្ម និង​សត្វ ដែល​មានជីវិត​ផ្សេង​ៗ​ទៀត ។

ដោយឡែក​លោក​អាប់​ឌុ​ល ចា​ម៉ា​ល ម៉ា​យ​ឌី​ន នាយក​ឧទ្យាន​ជាតិ​ផ្នែក​សមុទ្រ បានបញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រជុំ​ផ្កាថ្មមួយ​ចំនួន​ត្រូវ​បាន​បំផ្លាញ​ប្រហែល​ពី៦០​ទៅ​៩០% និង​កោះ​៣​ទៀត​នៅ​ក្បែរ​កោះ ឌៀវ​ម៉ា​ន ក៏​ត្រូវ​បាន​បិទ ។ តាម​ប្រភព​ពី​ទី ភ្នាក់ងារ “ ស្ដា​រ៍​ដេ​លី​”​ដែល​យោង​លើ​ការសំភាសន៍​របស់​លោក​អាប់​ឌុ​ល​ចា​ម៉ា​ល ម៉ា​យ​ឌី​ន​ថា “​យើង​កំពុង​ឃ្លាំមើល​ផល​ប៉ះពាល់​ទៅ​លើ​ផ្កាថ្ម​ក្នុង​ឧទ្យាន​ជាតិ​ផ្នែកសមុទ្រ​គ្រប់​ទីកន្លែង​របស់​ប្រទេស ហើយបច្ចុប្បន្ន​យើង​កំពុង​បណ្ដុះបណ្ដាល​ផ្សាំ​ផ្កាថ្ម​រួម​ទាំង​ច្នៃ​ផ្កាថ្ម​សិប្បនិម្មិត​ផង​ដែរ​” ។

ចំណែក​សមាគម​ធម្មជាតិ​ម៉ា​ឡេ​ស៊ី ផ្ដល់ការ​ទ្រទ្រង់​លើ​នយោបាយ​ខាងលើ ដែល​ធ្វើឱ្យ​ប្រជុំ​ផ្កាថ្ម​ទទួល​ការ​ថែរក្សា​យ៉ាង​ដិត​ដល់​។ លោក​យៀន​ឈី​ន អាយ ប្រធាន​ផ្នែក​អនុរក្សរបស់​សមាគម​បង្ហើប​ឱ្យ​ដឹង​ថា “​ទោះបីជាមិនកើត​នូវ​ផល​ប៉ះពាល់​តាម​រយៈ​ការ​លុកលុយ​របស់​ភ្ញៀវ​ទេសចរ​ក៏​ដោយ ប៉ុន្ដែ​ប្រជុំផ្កាថ្ម​របស់​ម៉ា​ឡេ​ស៊ី​ក៏​កំពុង​ទទួល​ការ​គំរាមកំហែង​ពី​សំណាក់​កត្ដា​ជា​ច្រើន​”​។
ក្រៅពី​ស្ថានភាព​កំ​ដៅ​ផែនដី ផ្កាថ្ម​ក៏​ត្រូវរំខាន​តាម​រយៈ​មូលហេតុ​ផ្សេង​ៗ​ដូច​ជា​បើកឱ្យ​ភ្ញៀវ​ទេសចរ​មុជ​ទៅ​មើល​ដោយ​មិនបាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​បណ្ដែតបណ្ដោយ​ឱ្យ​យក​វត្ថុ​ផ្សេង​ៗ​ពីលើ​ដី​ទៅ​បង្កើត ឱ្យ​មាន​ភាព​កខ្វក់​នៅ​ក្នុង​សមុទ្រ​ជាដើម ៕