ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​សិង្ហ​បុរី​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រោយ​ពី​ជំនួប​រវាង​មេទ័ព​ជើងគោ​កម្ពុជា​-​សិង្ហ​បុរី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍ឯក ម៊ែ​ល​វី​ន អង់…

ក្រោយ​ពី​ជំនួប​រវាង​មេទ័ព​ជើងគោ​កម្ពុជា​-​សិង្ហ​បុរី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍ឯក ម៊ែ​ល​វី​ន អង់ (Melvyn Ong) អគ្គមេបញ្ជាការ​កងទ័ព​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។

នៅ​ក្នុង​ជំនួប​នោះ​ឧត្តមសេនីយ៍ឯក ម៊ែ​ល​វី​ន អង់ (Melvyn Ong) អគ្គមេបញ្ជាការ​កងទ័ព​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​គាំទ្រ​ការ​រក្សា និង​បន្ត​ទំនាក់ទំនង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ ។ ឧត្តមសេនីយ៍ឯក​គាំទ្រ​គំនិត​ផ្តួចផ្តើម​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​បណ្តា​អង្គភាព​ចំណុះ​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់​ការ​បង្កើត​ទំនាក់​ទំនាក់​រវាង​អង្គភាព​ថ្នាក់​ក្រោម​នឹង​នាំ​មក​នៅ​ភាព​ស្និត​ស្នាល និង​យោគយល់​គ្នា​កាន់តែ​ស៊ីជម្រៅ ។ មេបញ្ជាការ​កងទ័ពជើងគោក​មាន​ជំនឿ​ថា កងទ័ព​ប្រទេស​ទាំង​ពីរ​នឹង​បង្កើត​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​នា​ពេល​អនាគត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ