សង្ស័យប្រើថ្នាំហួសកម្រិត ទើប​​បុរស​ម្នាក់​បញ្ចប់ជីវិត​យ៉ាង​រន្ធត់​


ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​យក​ខ្សែ​នីឡុង​ចងក​ភ្ជាប់​ជាមួយ​រនង​ផ្ទះ បណ្តាល​ឱ្យ​ស្លាប់ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ព្រមទាំង​សមត្ថកិច្ច​ទាំង​យប់ ខណៈ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​សតិ​មិន​គ្រប់​ដោយសារ​ការ​ប្រើប្រាស់​​ថ្នាំ​ញៀន​ហួស​កំរិត​នោះ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ទឹម ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

តាម​ប្រភព​ពី​ប៉ូលិស​ស្រុក​បាទី​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ផ​ន សុ​ជា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ប្រភព​ពី​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ជំងឺ​សរសៃរ​ប្រសាទ បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ខ្លាំង​ពេក ហើយ​នៅ​ថ្ងៃ​កើតហេតុ ទំនងជា​ជំងឺ​រើ​ឡើង ទើប​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​យក​ខ្សែ​នីឡុង​ពណ៌​ក្រហម​ទៅ​ចងក​ភ្ជាប់​ជាមួយ​រនង​ផ្ទះ​បណ្តាល​ឱ្យ​ស្លាប់​ដោយ​គ្មាន​នរណា​ម្នាក់​ជួយ​ទាន់​ឡើយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ប្រាកដ​មែន និង​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ