ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាយា​គឺជា​មេ​ក្លែង​នៃ​មុសាវាទ

4 ឆ្នាំ មុន

ពាក្យចាស់​ពោល​ថា​មាយា​លាក់​ពុធ​តើ​ត្រឹមត្រូវ​ទេ? មាយា​នេះ​សំដៅ​សេចក្ដី​ថា មិន​បាន​ប្រកាស​នូវ​សេចក្ដី​ស្មោះត្រង់ មិន​មាននូវ​សច្ចភាព អាច​ប្រព្រឹត្ត​ទៅ​ដោយ​មុសាវាទ​ក៏​បាន តែ​ជួនកាល​មិន​បាន​គ្រប់​អង្គជា​មុសាវាទ​ទេ ក៏​នៅ​ក្នុង​លក្ខណៈ​នៃ​មាយា​ដែរ ព្រោះ​វា​ជា​ការ​លាក់បាំង​នូវ​កំហុស​ទាំងឡាយ ។ រឿង​មាយា​ដែល​នាំ​ឲ្យ​កើត​មុសាវាទ​នេះ​គឺ​មាន​ច្រើន​បែប…

ពាក្យចាស់​ពោល​ថា​មាយា​លាក់​ពុធ​តើ​ត្រឹមត្រូវ​ទេ?

មាយា​នេះ​សំដៅ​សេចក្ដី​ថា មិន​បាន​ប្រកាស​នូវ​សេចក្ដី​ស្មោះត្រង់ មិន​មាននូវ​សច្ចភាព អាច​ប្រព្រឹត្ត​ទៅ​ដោយ​មុសាវាទ​ក៏​បាន តែ​ជួនកាល​មិន​បាន​គ្រប់​អង្គជា​មុសាវាទ​ទេ ក៏​នៅ​ក្នុង​លក្ខណៈ​នៃ​មាយា​ដែរ ព្រោះ​វា​ជា​ការ​លាក់បាំង​នូវ​កំហុស​ទាំងឡាយ ។

រឿង​មាយា​ដែល​នាំ​ឲ្យ​កើត​មុសាវាទ​នេះ​គឺ​មាន​ច្រើន​បែប ច្រើន​យ៉ាង​ណាស់​ដូច​ជា ជួនកាល​យើង​មិន​ឈឺ​ទេ តែ​ធ្វើ​ពុត​ជា​ឈឺ​ដើម្បី​សម្តែង​អាកា​រៈ​ឲ្យ​អ្នក​ដទៃ​ដឹង ព្រោះ​យើង​ខ្ជិល​ក្នុង​ការងារ​ឯណា​នីមួយ ហើយ​យើង​ធ្វើ​អាកា​រៈ​ហាក់ដូចជា​ឈឺ គ្រាន់តែ​ធ្វើ​ទឹកមុខ​បែប​ប្រ​ពាប់​ស្រពោន រាង​ស្ញោ​ៗ អ៊ីចឹង​ទៅ​ប្រកបដោយ​ចិត្ត​កុហក នេះ​គឺជា​មុសាវាទ​កើត​តាម​កាយ​ទ្វា​យ ។

ជួនកាល​យើង​សម្រាន្ត​មិន​លក់​ទេ តែ​យើង​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ថា យើង​សម្រាន្ត​លក់​ហើយ ក៏​ខំ​ដណ្ដប់ភួយ​សម្ងំ​ស្ងៀម លក្ខណៈ​បែប​នេះ​ក៏​ចាត់​ចូល​ទៅ​កុហក ជា​វចីកម្ម​កាយ​ទ្វារ ។

ចំពោះ​វចីកម្ម​កាយ​ទ្វារ​នេះ ជួន​ការ​យើង​គ្រាន់តែ​ធ្វើ​ខុស​យ៉ាងណា​ៗ ហើយ​យើង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ដឹង​ងាយ រួច​ក៏​មានការ​ក្លែងបន្លំ​ដោយ​ប្រការ​ផ្សេង​ៗ នេះ​ក៏​ជា​មុសាវាទ​ដែរ ដោយ​អំណាច​នៃ​មាយា​គឺជា​មេ​ក្លែង​នៃ​មុសាវាទ​។