ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀនស្តែងៗសម្រាប់ជាង​សំណង់…​​កុំឱ្យ​សល់​តែ​​ការសោកស្តាយ​​ឱ្យសោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិ​ហេតុបាក់វ៉េរ៉ង់ដា​សំណង់ផ្ទះល្វែង​នេះ គឺ​ជា​មេរៀន​មួយសម្រាប់​ជាងសំណង់​នានា គប្បី​គោរព​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​នៃ​សំណង់ ដែល​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ​សម្រាប់​ការ​បាក់​ធ្លាក់​វ៉េ​រ៉​ង់​ដា និង​តែង​បណ្តាល​ឱ្យ​ស្លាប់​កម្មករ​ជា​បន្តបន្ទាប់ ។ គួររំលឹកថា…

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិ​ហេតុបាក់វ៉េរ៉ង់ដា​សំណង់ផ្ទះល្វែង​នេះ គឺ​ជា​មេរៀន​មួយសម្រាប់​ជាងសំណង់​នានា គប្បី​គោរព​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​នៃ​សំណង់ ដែល​នេះ​មិនមែន​ជា​លើក​ទី​១​ទេ ​សម្រាប់​ការ​បាក់​ធ្លាក់​វ៉េ​រ៉​ង់​ដា និង​តែង​បណ្តាល​ឱ្យ​ស្លាប់​កម្មករ​ជា​បន្តបន្ទាប់ ។

គួររំលឹកថា ប្លង់​សេ​វ៉េ​រ៉​ង់​ដា​សំណង់ផ្ទះ​ល្វែង​ទើបតែ​ជួសជុល​មួយ​កន្លែង បន្ទាប់​ពី​ដោះ​ក្តារពុម្ព​បាន​មួយ​ថ្ងៃ​ ស្រាប់តែ​បាក់​ធ្លាក់​ពី​ជាន់​ទី​២​មក​ឡៅតឿ​ជាន់​ទី​១ បណ្តាល​ឱ្យ​សង្កត់​មេជាង​ម្នាក់​ស្លាប់​នៅ​កន្លែង និង​ជាង​ម្នាក់​រង​របួសស្រាល ។ ហេតុការណ៍​​​​បាន​​បង្ក​​ការ​ភ្ញាក់ផ្អើល​ដល់​ផ្ទះ​លក់​គុយទាវ ​ដែល​នៅ​ជាប់​ខាងក្រោយ​នោះ​ រត់​ចែក​ជើង​គ្នា​ដែរដោយសារ​ដុំឥដ្ឋ​បាន​ធ្លាក់​លើដំបូល​លាន់​សូរ​ខ្លាំង ។

គ្រោះ​​អកុសល​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា នៅផ្ទះ​២​ល្វែង​លេខ​០១​និង​លេខ​០២ ដែល​កំពុងធ្វើការ​ជួសជុល​នៅ​តាម​ផ្លូវជាតិ​លេខ​៥ ​កែង​ផ្លូវ​ចូល​សាកលវិទ្យា ល័យការពារ​ជាតិ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​នេះ ឈ្មោះ រ៉​ន ខុ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សំរោង ឃុំ​ចុង​ដូង ស្រុក​បារាយ​ណ៍ ខេត្ត កំពង់ធំ ។ ចំណែក​អ្នក​រង​របួស​ឈ្មោះ វ៉ា​ន់ តូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​ស្អាង ឃុំ​ជី​ខ្មៅ ស្រុក​កោះធំ ខេត្តកណ្តាល ។

តាម​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា វ៉េ​រ៉​ង់​ដា​ដែល​បាក់​នោះ​មាន​ប្រវែង​ប្រមាណ​៨​មែ​៉​ត្រ និង​ទទឹង​ប្រមាណ​១​ម៉ែត្រ ទើបតែ​ដោះ​ក្តារពុម្ព​បាន​១​ថ្ងៃ​ក៏​បាក់​ធ្លាក់​តែ​ម្តង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​បាក់​វ៉េ​រ៉​ង់​ដា នេះ​កំពុង​តែ​ជួសជុល​កែ​លម្អ​ថ្មី ព្រមទាំង​មានការ​ស្វាន​ធ្នឹម​ជាន់​ទី​២​ដាក់​ដែក​បណ្តុះ​ធ្វើ​វេរ៉ងដា​លយ​ចេញ​ទៅ​ក្រោយ​ប្រមាណ​១​ម៉ែត្រ​ផង ។

តាម​ជាង​ដែល​រង​របួស​បានឱ្យ​ដឹង​ថា ប្លង់​សេ​នោះ​បាន​ចាក់​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា​កន្លង​មកនេះ និង​បាន​ដោះ​ក្តារពុម្ព​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ។ បន្ទាប់​ពី​ដោះ​ក្តារពុម្ព​រួច ជាង​ក៏​បាន​នាំ​គ្នា​រៀប​ឥដ្ឋ​ពីលើ​វេរ៉ង់ដា​ធ្វើ​ជា​បន្ទប់ ។ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ នៅ​ពេល​ដែល​ខ្លួន​និង​មេជាង​(​អ្នក​ស្លាប់​)​កំពុងធ្វើការ​នៅ​ជាន់​ឡៅតឿ ស្រាប់តែ​ប្លង់​សេ​វេរ៉ង់ដា​នោះ​បាន​បាក់​ធ្លាក់​សង្កត់​បណ្តាល​ឱ្យ​ស្លាប់​និង​របួស​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ប្លង់​សេ​វេរ៉ង់ដា​ស្វាន​បុក​ដែក​ចាក់​ថ្មី​ ភ្ជាប់​នឹង​ធ្នឹម​សំណង់​ចាស់ គ្មាន​បច្ចេកទេស​ត្រឹមត្រូវ រួម​នឹង​ការ​រៀប​ឥដ្ឋ​ពីលើ​ធ្ងន់ ទើប​ជា​ហេតុ​ធ្វើ​ឱ្យ​បាក់​ធ្លាក់​បែប​នេះ ។ (សម្រួល​ដោយ​៖ ស្រីណា)

អត្ថបទសរសេរ ដោយ