ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​​ខាងជើង​ មាន​ទីតាំង​ប្រហារជីវិត​ច្រើន​រយ​កន្លែងឯណោះ

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទូរទស្សន៍​BBC​ថា ក្នុង​របាយការណ៍​របស់​ខ្លួន​អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ​ខាងត្បូង MAPPING THE FATE OF THE DEAD​រៀបរាប់​ពី​ការ​បង្កើត​ទីតាំង​ប្រហារជីវិត​មនុស្ស…

ប្រទេស​កូរ៉េ​ខាងជើង ៖ តាម​ទូរទស្សន៍​BBC​ថា ក្នុង​របាយការណ៍​របស់​ខ្លួន​អង្គការក្រៅរដ្ឋាភិបាល​កូរ៉េ​ខាងត្បូង MAPPING THE FATE OF THE DEAD​រៀបរាប់​ពី​ការ​បង្កើត​ទីតាំង​ប្រហារជីវិត​មនុស្ស ជា​សាធារណៈ​ដល់​ទៅ​៣៨១​កន្លែង​នៅ​កូរ៉េ​ខាងជើង​។

ក្នុង​ចំណោម​ទីតាំង​ទាំងនោះ​មាននៅ​តាម​ផ្សារ សាលារៀន ទីលានកីឡា ព្រមទាំង​នៅ​តាម​ពន្ធនាគារ​ឬ​ជំរំ​ឃុំឃាំង​ចាប់បង្ខំ​ឲ្យ​ធ្វើការ​ដែល​ទីនោះ​ជា​កន្លែង​ដាក់​ពួក​ឧក្រិដ្ឋជន​នយោបាយ​។ អ្នក​រត់គេច​ខ្លួន​ម្នាក់​ចេញ​ពី​ជំរំ​ចាប់បង្ខំ​ឲ្យ​ធ្វើការ កាលពីដើម​ទស​វត្ស​ឆ្នាំ​២០០០ រៀបរាប់​ពី​ការ​ប្រមូល​ពួក​អ្នកទោស ប្រមាណ​ជា​៨០​នាក់ ឲ្យ​មក​មើល​ការ​ប្រហារជីវិត​នារី​៣​នាក់ ដែល​រង​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​លួច​រត់​ចេញ​។

អង្គការក្រៅរដ្ឋាភិបាល​នោះ​រៀបរាប់​ទៀត​ថា មនុស្ស​ដល់​ជាង​១០០០​នាក់ អាច​ប្រមូល​ឲ្យ​មក​មើល​ការ​ប្រហារជីវិត​មនុស្ស​ទាំងឡាយ​។ ក្នុង​ចំណោម​អ្នកទោស​ប្រហារជីវិត​ទាំងនេះ មួយ​ចំនួន​គ្រាន់តែ​ប្រព្រឹត្ត​បទល្មើស​តូចតាច​ប៉ុណ្ណោះ​ដូច​ជាៈ លួច​ឬ​គ្រាន់តែ​មើល​ទូរទស្សន៍​កូរ៉េ​ខាងត្បូង​។ សាច់ញាតិ​របស់​ពួក​គេ ក្នុង​នោះ​មានកូន​ៗ​ពួក​គេ​ផង ជួនកាល​ត្រូវ​ចាប់បង្ខំ​ឲ្យ​ឈរ​មើល​ការ​ប្រហារជីវិត​ឪពុក​ឬ​ម្ដាយ​របស់​ពួក​គេ​។ សាកសព​អ្នក​ត្រូវ​ប្រហារជីវិត​កម្រ​ប្រគល់​ឲ្យ​សាច់ញាតិ​គ្រួសារ​។

របាយការណ៍​បន្ត​ថា ការ​ប្រហារជីវិត​ជា​វិធីសាស្ត្រ​ធម្មតា​របស់​របប​កូរ៉េ​ខាងជើង ដើម្បី​ឲ្យ​មនុស្ស​ម្នា​ខ្លាច​រអែង ងាយ​គ្រប់គ្រង​ពលរដ្ឋ​និង​ថែរក្សា​អំណាច​ផ្ដាច់​ការ របស់​របប​ប្រទេស​នោះ​។

ដើម្បី​ធ្វើ​របាយការណ៍​នេះ​ក្រុមការងារ​របស់​អង្គការ​នោះ បាន​សាកសួរ​អ្នក​រត់គេច​ខ្លួន​កូរ៉េ​ខាងជើង​៦១០​នាក់​។ ទោះបី​យ៉ាងណា​របាយការណ៍​ប្រភេទ​នោះ​ចេញ​មក​ពី​កូរ៉េ​ខាង​ត្យូ​ង ដែល​មាន​ជម្លោះ​ជាមួយ​កូរ៉េ​ខាងជើង​ជិតខាង ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​។ បណ្ដា​សាក្សី​ភាគច្រើន​ជា​អ្នកប្រឆាំង ហើយ​ស្ទើរ​មិន​អាច​ត្រួតពិនិត្យ​បាន ព្រោះ​កូរ៉េ​ខាងជើង​ជា​ប្រទេស​បិទ​ជិត​និង​រក្សា​ជិត​បំផុត​បណ្ដា​រឿង​សម្ងាត់​។

ឧទាហរណ៍​កាសែត​កូរ៉េ​ខាងត្បូង​មួយ កាលពី​ឆ្នាំ​២០១៣ បាន​ចេញផ្សាយ​ព័ត៌មាន​ពី​ការ​ប្រហារជីវិត​ជា​សាធារណៈ តារាចម្រៀង​ស្រី​កូរ៉េ​ខាងជើង​ល្បីល្បាញ​ម្នាក់​នាង​HYON SONG WOL​។ ការ​ប្រហារជីវិត​នាង​ត្រូវ​គេ​និយាយ​ថា ធ្វើ​ឡើង​ក្រោម​ក្រសែភ្នែក​របស់​បណ្ដា​សមាជិក​ក្រុម​តន្ត្រី​របស់​នាង ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​គេ​ឃើញ​តារាចម្រៀង​រូប​នោះ​លេចមុខ​វិញ​ក្នុង​ឆ្នាំ​២០១៨ ក្នុង​ផ្ទៃ​គណៈប្រតិភូ​មួយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ