ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលឱ្យជាក់​…សម្រាប់អ្នកស៊ីឈ្នួល​បើក​​បរទាំងឡាយណា​ដែល​​ព្រ​ហើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លៃការ​ជួស​ជុលរថយន្តទំនើបនេះ​​ឡើង​វិញ​ គឺមានតម្លៃ​រហូត​ដល់​ទៅ​១៦.០០០​ដុល្លារ ដែលនេះ​ គឺជា​តម្លៃ​មួយ​ដែលជា​ការ​ប្រាប់​ឱ្យដឹង​ពី​ខាង​ក្រុមហ៊ុន ពុំ​មែន​ជា​ការ​ទាម​ទារ​តាម​ចិត្ត​នឹកឃើញ​របស់​ម្ចាស់​រថយន្ត​ឡិច​សុ​ី​សនេះ​ទេ ព្រោះ​បើ​តាម​មើលទៅ​ទឹកចិត្ត​ម្ចាស់​រថយន្ត​នេះ​ ក៏​មិន​ចង់​ទាមទារ​សំណង​ច្រើន​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ ថ្លៃការ​ជួស​ជុលរថយន្តទំនើបនេះ​​ឡើង​វិញ​ គឺមានតម្លៃ​រហូត​ដល់​ទៅ​១៦.០០០​ដុល្លារ ដែលនេះ​ គឺជា​តម្លៃ​មួយ​ដែលជា​ការ​ប្រាប់​ឱ្យដឹង​ពី​ខាង​ក្រុមហ៊ុន ពុំ​មែន​ជា​ការ​ទាម​ទារ​តាម​ចិត្ត​នឹកឃើញ​របស់​ម្ចាស់​រថយន្ត​ឡិច​សុ​ី​សនេះ​ទេ ព្រោះ​បើ​តាម​មើលទៅ​ទឹកចិត្ត​ម្ចាស់​រថយន្ត​នេះ​ ក៏​មិន​ចង់​ទាមទារ​សំណង​ច្រើន​ឡើយ ។ បន្ទាប់​ពី​ឮ​បែប​នេះ ភាគី​អ្នក​បើករថយន្ត​ដឹក​គ្រឿងចក្រ​គ្រវីក្បាល​​ដូច​គោ​ស្រាំងទិច ព្រោះតែ​ខ្លួន​គ្មាន​លទ្ធភាព​ដើម្បី​សង ហើយ​នេះ​គឺជា​មេរៀន​មួយ​ សម្រាប់​អ្នកស៊ីឈ្នួល​បើកបរ​ទាំងឡាយ​ដែល​ព្រហើន ទាល់តែ​មាន​បញ្ហា​បុក​រថយន្ត​ស៊េរី​ទំនើប​បែប​នេះ ​ទើប​ភ្លឺភ្នែក ​។

កួរបញ្ជាក់ថា រថយន្ត​ម៉ាក​ឡិច​សុ​ី​ស LX-៥៧០​KURO ស៊េរី​ឆ្នាំ​២០១៩ មួយ​គ្រឿង​ នឹង​ត្រូវ​ចំណាយ​ប្រាក់​​ក្នុង​ការ​ជួស​ជុល​ឡើង​វិញ​ រហូត​ដល់​ទៅ​១៦.០០០​ដុល្លារ ដែល​តម្លៃ​នេះ​ អាច​ទិញ​បាន​រថយន្ត​ធម្មតា​១​ទឹក​ ដូច​ជា​រថ​យន្ត​ឡិច​សុ​ី​ស​RX-៣០០ ឬ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របា​ន​១​គ្រឿង​ទៅ​ហើយ ។ រថយន្ត​ស៊េរី​ទំនើប​ខាងលើ​នេះ បាន​រង​ការ​ខូចខាត​បែក​ស្ដុ​ប​និង​ក្រពឹត​ត្រគាក​ក្រោយ​យ៉ាងដំណំ ដោយសារ​ត្រូវ​រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ​ដឹក​គ្រឿងចក្រ​ឈូស​ដី (​ប៊ុល​ដូ​ហ្សែ​៊​រ​)១​គ្រឿង ជ្រុល​ទៅ​បុក​ពីក្រោយ​ ក្នុង​ពេល​កំពុង​បើកបរ​ស្រប​ទិស​គ្នា ។

ឧប្បត្តិ​ហេតុនេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រថយន្ត​ឡិច​សុ​ី​ស LX-៥៧០ KURO ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AZ-២០៦៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​។ ចំណែក​រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ ដឹក​គ្រឿងចក្រ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រៃវែង ៣A-០៣១០ អ្នកបើកបរ​ក៏​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ដែរ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​ធ្វើ​ដំណើរ​ស្របគ្នា​ក្នុង​ទិស​ដៅ​ពី​ខាងកើត​ទៅ​ខាងលិច លុះ​ទៅ​ដល់់​ចំណុច​ខាងលើ រថយន្ត​ហុ​ី​យ៉ា​ន់​ដាយ​បាន​បន្ថែម​ល្បឿន​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​សុ​ី​ស​LX-៥៧០​នេះ​ពីក្រោយ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​តែ​ម្ដង ។

ក្រោយ​ពេល​កើត​ហេតុ ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​អន់ចិត្ត​យ៉ាង​ខ្លាំង ហើយ​គាត់​បាន​ទូរស័ព្ទ​ទៅ​សាកសួរ​ក្រុម​ហ៊ុន​ដែល​គាត់​ទិញ​រថយន្ត ​ដើម្បី​សិក្សា​តម្លៃ​នៃ​ការ​ជួសជុល ។ ខណៈនោះ ខាង​ក្រុមហ៊ុន​បាន​ប្រាប់​ពី​តម្លៃ​ក្នុង​ការ​ជួសជុល​ឡើង​វិញ​ថា ទាំង​គ្រឿងបន្លាស់​ និង​ថ្លៃ​ឈ្នួល​ជួសជុល​ត្រូវ​ចំណាយ​ប្រាក់​១៦.០០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ ត្រូវ​រង់ចាំ​រយៈពេល​យ៉ាង​ហោច​ណាស់​ក៏​១​ខែ​ដែរ ទើប​គ្រឿងបន្លាស់​មក​ដល់​តាម​ការ​
កុម្ម​ង់។

ចំណែក​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​បានទៅ​សម្របសម្រួល ប៉ុន្តែ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​រថយន្ត​ស៊េរី​ទំនើប​ត្រូវ​ចំណាយ​ក្នុង​ការ​ជួសជុល​ច្រើន​ពេក ទើប​សុំ​ឲ្យ​កម្លាំង​នគរបាល​ច​រាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ធ្វើការ​សម្របសម្រួល​បន្ត​ទៀត ប៉ុន្តែ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល​នៅ​តែ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ ៕

អត្ថបទសរសេរ ដោយ