ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​គ្រប់​ភាគី​សហការ​លុប​បំបាត់​គ្រឿងញៀ.ន​តាម​ក្លិប​កម្សាន្ត​ឲ្យ​អស់​ក្នុង​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លុប​បំបាត់​គ្រឿងញៀន នៅ​តាម​ក្លិប​កម្សាន្ត​ឲ្យ​អស់ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គ្រប់​ភាគី​សហការ​គ្នា​ឲ្យ​ជិត​ស្និត និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លុប​បំបាត់​គ្រឿងញៀន នៅ​តាម​ក្លិប​កម្សាន្ត​ឲ្យ​អស់ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​ឲ្យ​គ្រប់​ភាគី​សហការ​គ្នា​ឲ្យ​ជិត​ស្និត និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច ។ ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​រា ជ​ធានី​ភ្នំពេញ​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា​នេះ សម្តេច ស ខេ​ង បាន​លើក​ឡើង​ថា​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​ត្រូវ​បញ្ចប់​ឲ្យ​បាន​ចរាចរណ៍ និង​ការ​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​ក្លិប​កម្សាន្ត ។

សម្តេច​ថា ៖«​ចំណុច​នេះ​មិនមែន​អ្នក​ណា​ងាយ​ធ្វើ​បាន​នោះ​ទេ ទាល់តែ​មានការ​ចូលរួម​ទាំងអស់​គ្នា ដោយ​គាំទ្រ និង​ចូលរួម​ទើប​សម្រេច​ជោគជ័យ ។ ករណី​នេះ ដើម្បី​សុខុមាលភាព​ស​ង្គ ម​របស់​យើង បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​នឹង​រង​គ្រោះ​ដោយសារ​កា​រ៉ា​អូ​ខេ​មាន​គ្រឿងញៀន ដោយសារ​រាង​កាយ​មាន​គ្រឿងញៀន​ជា​មិន​ខាន​» ។ សម្តេច​បន្ត​ថា បញ្ហា​គ្រឿងញៀន គឺជា​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ដ៏​ធ្ងន់ធ្ងរ​ណាស់ ចំពោះ​ប្រវត្តិសាស្ត្រ​យើង ។ យើង​មិន​ត្រូវ​បណ្តែតបណ្តោយ​នោះ​ទេ គឺ​យើង​ត្រូវធ្វើ​បន្ត​ទៀត ហើយ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​អ្នក​ញៀន​ថ្នាំ​ល្មម​ៗ​បាន​ធ្វើការ​អប់រំ ហើយ​គ្រួសារ​យក​ទៅ​ផ្ទះ​វិញ​ប៉ុន្តែ​ប្រហែល​ពិបាក​ក្នុង​គ្រួសារ ប៉ុន្តែ​បើ​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ គឺ​វា​ណែន ។

ដូច្នេះ​ករណី​នេះ គឺជា​បញ្ហា​ធំ​ចំពោះ​សង្គម​ដែល​ចាំបាច់​មានការ​ស្រុះស្រួល​គ្នា​ក្នុង​ការ​ទប់ស្កាត់ ទាំងអស់​គ្នា ។ សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​សម្តេច ស ខេ​ង បន្ទាប់​ពី​មានការ​បង្ក្រាប​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ក្លិប​កម្សាន្ត​ជា​ច្រើន​កន្លែង​ដូច​ជា នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុ​ក ដោយ​ឃាត់ខ្លួន​ជា​ច្រើន​រយ​នាក់ ហើយ​នៅ​ថ្មី​ៗ​នេះ​ក្នុង​ក្លិប​ក​ម្សា​ន​លុ​ច្ស​សារី ដោយ​បាន​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​ជា​ច្រើន​នាក់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ