ក្រោយ​ចំណុច​នេះ​កើត​គ្រោះថ្នាក់​ញឹកញាប់​​ពេក ពេល​នេះ​ដាក់​អំ​ពូ​ល​ភ្លើងបន្ថែម


ខេត្ត​ព្រះ​សីហ​នុ ៖ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​បើកបរ​បុក​ក្បាល​នាគ​ពុះ​ទ្រូង​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ប្រជុំជន​វាល​រេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៩​នេះ អាជ្ញាធរ​បាន​បំពាក់​បន្ថែ​មអំ​ពូ​ល​ភ្លើង​សូ​ឡា​មួយ​ពីលើ​ភ្លើង​លឿង​ដែល​មាន​ស្រាប់ នៅ​ត្រង់​របាំង​ក្បាល​នាគ ដើម្បី​ជួយ​បំភ្លឺ​បន្ថែម សម្រាប់​អ្នកបើកបរ​នៅ​ពេល​យប់ និង​ជា​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​មាន​រថយន្ត​មួយ​ចំនួន​បើក​បុក​របាំង​ក្បាល​នាគ​ពុះ​ទ្រូង​ផ្លូវជាតិ​លេខ​៤​នេះ​ជា​បន្តបន្ទាប់​កាលពី​កន្លង​មក​។

ការ​ដាក់​ភ្លើង​បំភ្លឺ​បន្ថែម​នេះ គឺ​ឆ្លើយ​តប​ទៅ​នឹង​សំណូម​របស់​មហាជន​ដែល​ថា កន្លែង​នេះ​ងងឹត​ទើប​នាំ​អោយ​មាន​រថយន្ត​បើក​បុក​។ ជាមួយ​គ្នា​នេះ មន្ត្រី​ចរាចរណ៍​បាន​អំពាវនាវ​ដល់​អ្នកបើកបរ​ឱ្យ​បន្ថយល្បឿន​តាម​ច្បាប់​កំណត់ ពេល​បើកបរ​ក្នុង​ទីប្រជុំជន​វាល​រេញ និង​សង្ឃឹមថា បញ្ហា​បុក​របាំង​ក្បាល​នាគ​នៅ​ទី​នេះ​នឹង​លែង​កើត​មាន​ជា​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ