ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​ក្លាយជា​អ្នក​ញៀន​ម៉ា​ទឹកកក​…​ព្រោះមានមូលហេតុ

4 ឆ្នាំ មុន

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ញៀន​ម៉ា​ទឹកកក​កាលពី​៩​ឆ្នាំ​មុន ព្រោះតែ​នៅ​រុ​ស្ស៊ី​ត្រូវ​យាម​យប់​ច្រើន​ពេក ​។ លោក​វេជ្ជបណ្ឌិត Sasith…

តាម​ប្រភព​ពី Oddity Central បានឱ្យ​ដឹង​ថា វេជ្ជបណ្ឌិត​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ញៀន​ម៉ា​ទឹកកក​កាលពី​៩​ឆ្នាំ​មុន ព្រោះតែ​នៅ​រុ​ស្ស៊ី​ត្រូវ​យាម​យប់​ច្រើន​ពេក ​។ លោក​វេជ្ជបណ្ឌិត Sasith aran Ayanai អាយុ​៣៩​ឆ្នាំ ដែល​កំពុង​តែ​ធ្វើការ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​ខេត្ត Johor Baru ប្រទេស​ម៉ា​ឡេ​ស៊ី ធ្លាប់​ធ្លាក់ខ្លួន​ជា​អ្នក​ញៀន​ម៉ា​ទឹកកក​ កាលពី​៩​ឆ្នាំ​មុន ពេល​ដែល​លោក​មក​ដល់​ប្រទេស​កំណើត​វិញ​។

កាលនោះ លោក​រៀន​នៅ​ប្រទេស​រុ​ស្ស៊ី ហើយ​ត្រូវ​យាម​ពេទ្យ​៤៨​ម៉ោង​ជា​ញឹកញយ​។ ដោយសារ​តែ​អស់ កម្លាំង​ខ្លាំង​ពេក លោក​ក៏​សម្រេចចិត្ត​ប្រើប្រាស់​ម៉ា​ទឹកកក ដែល​មានឈ្មោះ​វេជ្ជសាស្ត្រ​ថា Metamp hetamine​។

ជាដំបូង​ឡើយ លោក​គិត​ថា វា​មិន​អី​ទេ ព្រោះតែ​លោក​គឺជា​វេជ្ជបណ្ឌិត​ស្រាប់ ហើយ​ដឹង​ច្បាស់​ពី​សកម្មភាព​របស់​ថ្នាំ​នោះ ​មក​លើ​រាង​កាយ​មនុស្ស​។ លោក​ជឿជាក់​ថា លោក​នឹង​មិន​ធ្វើ​ឱ្យ​ខ្លួនឯង​ញៀន​ឡើយ​។ តែ​វា​មិន​ដូច​ជា​ការ​គិត​នោះ​ទេ​ ។ លោក​បាន​ប្រើ​វា​ជា​ប្រចាំ រហូត​ទាល់តែ​អត់​ប្រើ​មិន​បាន​ ។

ខណៈ​ពេល​កំពុង​ប្រើ លោក​មាន​អារម្មណ៍​ឆេវឆាវ​យ៉ាង​ខ្លាំង បើ​ទោះបីជា​លោក​អាច​នៅ​យាម​ពេទ្យ​ដោយ​គ្មាន​អារម្មណ៍​ថា ​អស់កម្លាំង​ក៏​ដោយ​ ហើយលោក​ក៏​សម្រេចចិត្តផ្តាច់​វា​ ក្រោយ​ពី​ត្រឡប់​មក​ម៉ា​ឡេ​ស៊ី​វិញ​។ នៅ​ពេល​នេះ លោក​នៅ​តែ​បន្ត​ទៅ​ពិនិត្យ​នៅ​មណ្ឌល​កែប្រែ​ជា​ប្រចាំ​ ។ លោក​សង្ឃឹមថា លោក​នឹង​អាច​ផ្តាច់​វា​ឱ្យ​ដាច់​នៅ​ពេល​ឆាប់​ៗ​នេះ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ