ក្រុមសិទ្ធិសត្វរិះគន់ថា ការសម្លាប់ជ្រូកនៅកម្ពុជាសាហាវណាស់
- ភ្នំពេញ
ក្រុមសិទ្ធិសត្វបានរិះគន់ដល់ដំណើរការនៃការសម្លាប់សត្វជ្រូកនៅកម្ពុជាថា មានភាពសាហាវខ្លាំងហើយតម្រូវអោយមានវិធានការពីរដ្ឋាភិបាល ដើម្បីទប់ស្កាត់ភាពសាហាវនេះ ។ ពួកគេបានរិះគន់ បន្ទាប់ពីមានការថតវីដេអូឯកសារ ដែលបង្ហាញពីការសម្លាប់សត្វជ្រូកនៅកន្លែងសត្វឃាតមួយកន្លែង។
នៅក្នុងវីដេអូនោះ បានបង្ហាញបុរសអត់អាវចូលចាប់សត្វជ្រូកដោយម្នាក់វ៉ៃក្បាលជ្រូកជាច្រើនដង ជា មួយនឹងព្រនង់ដែក មុនពេលដែលអង្គុយលើវា ដើម្បីកុំអោយវារត់ ។ ចំណែកបុរសម្នាក់ ទៀតក៏ចាក់បំពង់កវា។ ក្រោយមកសត្វជ្រូក ដែលងាប់នៅត្រូវគេអូសលើកម្រាលឥដ្ឋដែលប្រឡាក់ដោយឈាម ។
លោកស្រីអេមី ចន( Amy Jones) ស្ថាបនិកអង្គការ Moving Animals ដែលជាអង្គការសិទ្ឋិ សត្វ្ អង់គ្លេស ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន The Guadian ដូចដែលបាននិយាយថា «រដ្ឋាភិ បាលកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ដោយអនុវត្តច្បាប់ សុខមភាពសត្វដែលធានាថា គ្មានសត្វណាមួយត្រូវសម្លាប់យ៉ាងសាហាវបែបនេះទេ» ។ (សម្រួលដោយ៖ ស្រីណា)

ចែករំលែកព័តមាននេះ