ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជក​ម្មៈ ចិន​ងាក​មក​វិនិយោគ​នៅ​កម្ពុជា និង​ប្រទេស​អាស៊ាន

4 ឆ្នាំ មុន

ប្រទេស​កម្ពុជា និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ក្លាយជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ការ​វិនិយោគ​របស់​ចិន ខណៈ​ដែល​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នេះ កំពុង​តែ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ។ ប្រទេស​ចិន​បច្ចុប្បន្ន គឺ​មានការ​វិនិយោគ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តាម​របាយការណ៍​បាន​បង្ហាញ​ថា ចិន​បាន​វិនិយោគ​ជា​សាច់ប្រាក់​ចំនួន​១២៦០០​លាន​ដុល្លារ​នៅ​ប្រទេស​កម្ពុជា…

ប្រទេស​កម្ពុជា និង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ទៀត​ក្លាយជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ការ​វិនិយោគ​របស់​ចិន ខណៈ​ដែល​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​នេះ កំពុង​តែ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ។

ប្រទេស​ចិន​បច្ចុប្បន្ន គឺ​មានការ​វិនិយោគ​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ តាម​របាយការណ៍​បាន​បង្ហាញ​ថា ចិន​បាន​វិនិយោគ​ជា​សាច់ប្រាក់​ចំនួន​១២៦០០​លាន​ដុល្លារ​នៅ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ហើយ​ការ​វិយោគ​បាន​កើនឡើង​ខ្លាំង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាងគេ​ជាមួយ​ប្រទេស​ចិន ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ។ ចិន​មិន​ត្រឹមតែ​ជា​ប្រទេស​វិនិយោគ​ច្រើន​ជាងគេ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ច្រើន​ជាងគេ​បំផុត​ដល់​កម្ពុជា​ផង​ដែរ ។

ទំនាក់ទំនង​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​ពីរ​ក៏​បាន​កើនឡើង គួរ​អោយ​កត់សម្គាល់​ដោយ​ជំរុញ​អោយ​មានការ​តាមដាន ជា​ពិសេស​ពី​ប្រទេស​អា​មេ​រិ​ក​ដែល​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​របស់​ចិន នៅ​តំបន់​អាស៊ី​អ​គ្នេ​យ៍​ពិសេស​នៅ​កម្ពុជា ។ ប៉ុន្តែ​មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​ចិន​បាន​បង្កើន​ការ​វិនិយោគ​នោះ ។ សូ​ម្បី​ប្រទេស​វៀតណាម ដែល​មាន​ទំនាក់ទំនង​មិនសូវ​ល្អជា​មួយ​ចិន​ក៏​ជា​គោលដៅ​វិនិយោគ​របស់​ចិន​ដែរ ។

សារព័ត៌មាន Nikkei Asian Review របស់​ជប៉ុន​បាន​រាយការណ៍​ថា ការ​វិនិយោគ​របស់​ចិន​នៅ​វៀតណាម​បាន​កើនឡើង​ដល់​ទៅ​៥​ទៅ​៦​ដង មក​ដល់​ចំនួន​១៥៦០​លាន​ដុល្លារ​ពី​ដើមឆ្នាំ​២០១៩​ដល់​ថ្ងៃ​ទី​២០ ខែឧសភា ។ ចំណែក​តួលេខ​វិនិយោគ​ចន្លោះ​ខែមករា ដល់​ខែមេសា ឆ្នាំ​២០១៩ ក៏​មាន​ចំនួន​លើស​ការ​វិនិយោគ​ឆ្នាំ​២០១៨ ទាំងមូល​ផង​ដែរ ។

ប្រទេស​ថៃ​ក៏​ជា​ប្រទេស​អាស៊ាន​មួយទៀត​ដែល​បាន​ស្រូប​យក​ការ​វិនិយោគ​ពី​ប្រទេស​ចិន នៅ​ក្នុងអំឡុងពេល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ។ទិន្ន័យ​របស់​រដ្ឋាភិបាល​ថៃ​បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ចិន​នៅ​ប្រទេស​ថៃ នៅ​ត្រីមាស​ដំបូង​ឆ្នាំ​១០១៩ គឺ​ចន្លោះ​ពី​ខែមករា ដល់​មីនា មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​៩៣៣​លាន​ដុល្លារ ។

ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​និយាយ​ថា ចិន​បាន​បង្កើន​ការ​វិនិយោគ​ជាមួយ​ប្រទេស​អាស៊ី​ដែល​កំពុង​មានការ​អភិវឌ្ឍ ប៉ុន្តែ​សន្ទុះ​ហាក់​កើនឡើង​ដោយសារ​ជម្លោះ​ពាណិជ្ជកម្ម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ