ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ដោយ​ល្អ​នឹង​មាន​បញ្ញា​ច្រើន

4 ឆ្នាំ មុន

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​លោក​អប់រំ​ឱ្យ​រៀន​ស្តាប់ ហើយ​ត្រិះ​រិះ​ពិចារណា​ស្គាល់​នូវ​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ គឺ​ត្រិះ​រិះ​ដោយ​វិចារណញ្ញាណ​យ៉ាង​សុខុម ។ កាលបើ​បុគ្គល​បាន​ស្តាប់​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​អ្នកប្រាជ្ញ​ហើយ គប្បី​ត្រិះ​រិះ​ពិចារណា​ថា គួរ​ប្រតិបត្តិ​ធម៌​នោះ​យ៉ាងដូចម្តេច​ទើប​សមគួរ​ដល់​តួនាទី​របស់​ខ្លួន​។ នៅ​ពេល​ពិចារណា​ឃើញ​ហេតុផល​ច្បាស់​ប្រាកដ​ហើយ ត្រូវ​អនុវត្ត​ជាក់ស្តែង​តាម​ឧបាយ​នោះ​ពោល​គឺ…

តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​លោក​អប់រំ​ឱ្យ​រៀន​ស្តាប់ ហើយ​ត្រិះ​រិះ​ពិចារណា​ស្គាល់​នូវ​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ គឺ​ត្រិះ​រិះ​ដោយ​វិចារណញ្ញាណ​យ៉ាង​សុខុម ។

កាលបើ​បុគ្គល​បាន​ស្តាប់​នូវ​ពាក្យ​ប្រៀនប្រដៅ​របស់​អ្នកប្រាជ្ញ​ហើយ គប្បី​ត្រិះ​រិះ​ពិចារណា​ថា គួរ​ប្រតិបត្តិ​ធម៌​នោះ​យ៉ាងដូចម្តេច​ទើប​សមគួរ​ដល់​តួនាទី​របស់​ខ្លួន​។

នៅ​ពេល​ពិចារណា​ឃើញ​ហេតុផល​ច្បាស់​ប្រាកដ​ហើយ ត្រូវ​អនុវត្ត​ជាក់ស្តែង​តាម​ឧបាយ​នោះ​ពោល​គឺ បុគ្គល​ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​អបាយ​គប្បី​រៀន​លះ​កម្ម​ចាស់​(​សំដៅ​អំពើអាក្រក់​)​នោះ​ចោល ហើយ​ទាញ​ចិត្ត​ងាក​មក​រក​ផ្លូវ​សុចរិត​វិញ ។

ចំណែក​អ្នក​ដែល​ធ្លាប់តែ​ធ្វើ​សេចក្តី​ល្អ​ស្រាប់​ហើយ ត្រូវ​តាំងចិត្ត​ឱ្យ​មុតមាំ​ឆ្ពោះទៅ​រក​ផ្លូវត្រូវ​ឱ្យ​កាន់តែ​មត់​គត់​ថែម​ទៀត ។

ការ​ស្តាប់​បែប​នេះ​ទើបបាន​ឈ្មោះ​ថា ជា​ការ​ស្តាប់​ដោយ​ប្រពៃ បាន​បញ្ញា​ចាក់​ធ្លុះ​ក្នុង​ការងារ​ទាំងពួង ។